ថ្ងៃទី​៣០ ខែវិច្ឆិកា ២០១៨

751
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​បាន​ត្រឡប់​ធ្លាក់​មក​ស្រុតចុះ​វិញ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។ ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រកា​រណា មួយ​ពិសេស​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួល​ផ្លែផ្កា ត្រឡប់មកវិញ គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​បង្អង់​ដៃ​ឡើយ​ពុំនោះ សោត​ទេ​ឈានដល់​ថ្ងៃ​មិនល្អ​វិញ​ការរក​ផល​កម្រៃ​នឹង​ជួប​ការលំបាក​បំផុត​មិន​ងាយ​ដោះស្រាយ​ជីវភាព​បាន​នោះឡើយ​។​ការធ្វើដំណើរ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ឱ្យ​មែនទែន ហើយ​បើ​ឃើញថា​មាន ស្នេហា​ភ្លើតភ្លើន​ត្រូវតែ​បោះបង់ចោល​យ៉ាង​ប្រញាប់​បើ​ពុំនោះ​នឹង​ទទួល​រែកពន់​ផល​លំបាក​ធ្ងន់ ធ្ង​រ​នៅពេល​ក្រោយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មាន​ភាព​លូតលាស់​និង​ហុច​ជា​ផ្លែផ្កា គ្រាន់​ជាទី​កក់ក្តៅ​ផង​។ សម្រាប់​បញ្ហា​សេចក្តីស្នេហា​បើ​ធ្លាប់តែ​ជូរចត់​នឹង​ប្រែជា​ស្រស់ថ្លា​និង យោគយល់​ចិត្ត​គ្នា​ប្រសើរ​ឡើងវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់ កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្តី​តែង​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ ហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​ហើយ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​លេច​បាតុភាព​រាំងស្ទះ​ជាពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ថែមទៀត​។ ទាំង​ស្ត្រី​បុរស​ពេលនេះ​ងាយ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ណាស់ ប្រយ័ត្ន​ជាប់ផុង​ខ្លួន​ហើយ​ក្រែង​ដក​ពុំរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំនោះ ទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ ស្បើយ​ប៉ុន្មាន​ឡើយ ៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការ​អ្វី​តែង​ជួបប្រទះ​នូវ​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​មិនល្អ ចូល​យាយី​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ប្រាក់ចំណូល មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ បន្តិច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​រកាំរកូស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់ ចាត់ចែង​ការងារ​សំខាន់ៗ​ពីព្រោះថា​តែង​ហុច​ប្រយោជន៍​ច្រើន​មកវិញ​ផង​។ ចំពោះ​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនមាន​អ្វី​ចូលមក​បង្កបញ្ហា​នាំឱ្យ​ត្រូវ​ពិបាក​រែកពន់​ទេ​គឺ​តែងមាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​បើ​មិនទាន់​បញ្ចប់​ពេលនេះ​គប្បី​រួសរាន់​បញ្ចប់​ទាន់ពេលវេលា​អំណោយផល​នៅឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​ខ្លីៗ​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ការប្រកប​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​ផង​ពីព្រោះថា ផល​ល្អៗ​តែង​រង់ចាំ​ជានិច្ច​។ ក្រៅពីនេះ​បើ​មាន​ធ្វើ​បទសំភាសន៍​ចូលធ្វើការ​ឬ​ស្វែងរក​ការងារ​ក៏ មានការ​សង្ឃឹម​ច្រើន​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅ មុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​អារម្មណ៍​មួហ្មង​ច្រើន​និង​ការប្រកបការងារ​ជួប​បញ្ហា​រាំងស្ទះ​ចំពោះមុខ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រួវ​បោះទុន​អ្វីមួយដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយពុំខាន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​កុំ​ជួយ​យកអាសារ​គេ​ពេកប្រយ័ត្ន​យកគុណ​ប្តូរ​ទោស​មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា​ហើយ​ពិតជា​ស្រាយ​មិន​ចេញ​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច​ហើយ ងាយ​កើត​បញ្ហា​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ អ្វី​ក៏​មិនអាច​ធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ បៀតបៀន​យាយី​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ចំពោះ​គ្នាច្រើន​ដូចនេះ​លោកអ្នក​ចាំបាច់​ត្រូវ កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នក​បាន​ស្រុតចុះ​វិញ​ដូចនេះ​ធ្វើ​អ្វី​ក៏​តែង ប្រទាំង​ប្រទើស​ឬ​ត្រូវ​អូសបន្លាយ​យឺតយូរ​ផង​។ ចំណែក​បញ្ហា​ប្រាក់កាស​មិន​ឆ្លើយតប​ដូច​គាប់ បំណង​នោះដែរ​គឺ​តែង​មានការ​ខកបំណង​ច្រើនជាង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូត លាស់​ទៅមុខ​សន្សឹមៗ​ហើយ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ផង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅ​មុខតែ​យ៉ាងណា​កុំ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​ទៅហើយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​កិច្ចការងារ​ធ្ងន់​ស្រាល​បើ​លោកអ្នក​ខិតខំ​ពុះពារ​ដោះស្រាយ​តែង សម្រេច​ជោគជ័យ​មកវិញ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​គ្នា ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គប្បី​មានការ​បើក ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕