ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩

394
ចែករម្លែក

​ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏មាន​ភាពស្រស់ ស្រាយ​និង​មានការ​ជឿនលឿន​គួរសម​ផង​។​សម្រាប់​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស់​ក៏​រំសាយ​នូវ​ភាព​តានតឹង​និង​មានជោគ​លាភ​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​ក​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ធំដុំ​ឡើយ​ពីព្រោះថា ផល​អាក្រក់​ងាយ​កើត​ចំពោះមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​វិល​ត្រឡប់មកផ្ទះ​វិញ​គ្មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅ មុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ឃើ់ញថា​ជឿនលឿន​ទៅមុខ​យឺត ហើយ ពិសេស​ងាយ​កើត​នូវ​បញ្ហា​ជម្លោះ​វិវាទ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​ធូរ​ដល់​ថ្ងៃក្រោយ​ដែល​មិនត្រូវ​រែកពន់​ផល​លំបាក​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​បើ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​តែង​ផ្តល់​ផល​ល្អ​និង​មាន​ភាព​សុខដុម​ច្រើន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តី ប្រាថ្នា​ទេ​គឺអាច​មានការ​ខកបំណង​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេម ក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះ ស្រួល​គ្នា​ល្អ​ណាស់​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​នៅ ឡើយ​ទេ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ផង​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ទៀតផង​។​ចំណែក​ការធ្វើដំណើរ​គ្រប់ទិស ទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ម្ល៉ោះហើយ​បញ្ហា​ជម្លោះ​វិវាទ​នោះ ក៏​ងាយ​ផ្ទុះ​កើតមានឡើង​ដែរ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជិវិត​របស់លោក​អ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ការរស់នៅ​ជួប​នូវ​បញ្ហាលំបាក​ប្រាក់កាស​បន្តិច​តែ​យា់ង​ណា​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ហើយ​មិន​អាចធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឬ​តក់ក្រហល់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​ខកបំណង​ពុំខាន​។​ការរស់នៅ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​នាំឱ្យ​ដំណើរ​ជីវិត​ជួប​នូវ បញ្ហា​មិនល្អ​មួយចំនួន​យាយី​ដែល​ពិបាក​ក្នុងការ​ឆ្លងកាត់​ផងដែរ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​តែងមាន​ឧបទ្រពចង្រៃ​តាម​យាយី​ច្រើន​ម្ល៉ោះហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​មានតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​តូចធំ​កើតមានឡើង​នាំឱ្យ​ឈឺក្បាល​នោះ​ក៏​ច្រើន​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ពិតមែនតែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ងាយ​ផ្ទុះ​កើតមាន​ណាស់​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកក្រ​ឡាប់​ចាក់​គឺ​បាន​ផ្លាស់ប្តូរ មក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មាន​ភាព​លូតលាស់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ ណាស់ដែរ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អសម្រាប់​ លោកអ្នក​សម្រេច​ចិត្ត​ប្រកប​កិច្ចការងារ​ថ្មីៗ​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ តែង​ហុច​ឱ្យ​មកវិញ​ច្រើន​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ត្រូវឱ្យ​មានការ​ស្រុះ​ស្រូល​គ្នា​រវាង​ស្វាមីភរិយា​នោះ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព​កាក់កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញចូល​ផ្ទះ​វិញ​គួរសម​ផង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​ជា​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ស្រុត​ម្ល៉ោះហើយ​ធ្វើឱ្យ ការប្រកប​ការងារ​អ្វី​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​យាយី​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ដែលជា​ការ​ហួសពេល​ទៅហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ពេក​ដែរ​ពីព្រោះថា​នាំ​ត្រូវ​កើត​បញ្ហា​ជំនួស​គេ​ហើយ​ត្រូវ​ពិបាក​ដោះស្រាយ​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ពិសេស​ងាយ​កើត​រឿងរ៉ាវ​ជម្លោះ​វិវាទ​ទៀតផង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រួសរាន់​បំពេញការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ក្នុងពេល​នេះដែរ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ព្រោះថា​មិនទាន់​ឆ្លង​ផុត​ផល​អាក្រក់​នៅឡើយ​ដែរ​ទេ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ ទែង​គ្នា​៕

#