ថ្ងៃទី​៣០ ខែឧសភា ២០១៨

1408
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ចរចា ឬ​និយាយ​បញ្ហា​អ្វីមួយ​ពាក់ព័ន្ធ​ពី​កិច្ចការងារ​ឬ​បញ្ហា​រកស៊ី​ជួញដូរ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់ បំណង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​នៅថ្ងៃនេះ​ដែរ​មិន​ថា​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​តែង ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ដូចនេះ​ធ្វើឱ្យ​បញ្ហា​មិនល្អ​ចូល​ចោមរោម យាយី​ច្រើន​។ ការប្រកប​ការងារ​មាន​ការប្រទាំងប្រទើស​និង​បញ្ហា​យាយី​ផងដែរ​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​បើសិន​លោកអ្នក​ត្រូវ​ការបើករ​បរ​ជំនួញ​ឬ​ការ​បោះទុន​រកស៊ី​ផ្សេងៗ​នោះ​យក​ល្អ​អាច រង់ចាំ​ដល់​ថ្ងៃ​ល្អ​កាន់តែ​ប្រសើរ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ឆាប់​ខឹង​ពេក​ឡើយ​ប្រយ័ត្ន​មានតែ​រឿង​រាវ​អំពលទុក្ខ​ឥតមាន​ស្រាកស្រាន្ត​ហើយ​រកតែ​សេចក្តីសុខ​ដូច​គេ​ពុំបាន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ ព្រោះ​ងាយ​ជួប​គ្រោះ ចាញ់បោក​គេ​ណាស់​។ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់ សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វា​អាពាហ៍ពិពាហ៍​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង ជួប​បញ្ហា​មិនល្អ​ខ្លះៗ​យាយី​ជានិច្ច​។ ទោះបីយ៉ាងណា​លោកអ្នក​បើ​ចេះ​ត្រៀម​ទប់ទល់​បញ្ហា ឬ​មានការ ប្រយ័ត្នប្រយែង​ការងារ​ក៏​តែង​ទទួលជោគជ័យ​មកវិញ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​ទេ​ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស​និង​ក្រុម​ដៃគូ​បដិបក្ខ ប្រជែង​យក​អស់ៗ​មិនសូវ​សេសសល់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿងរ៉ាវ​រកាំ រ​កូ​ស​ប៉ុណ្ណោះ​៕

ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​តែងមាន​ភាព​ភ្លឺ​ថ្លា បញ្ញា​វាងវៃ​ពិសេស​ធ្វើ​តិច​បែរជា ទទួលបាន​ផល​ច្រើន​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​លូតលាស់​ទៅមុខ គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​ផ្សះផ្សា ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ច្រើន​មុខ​ដូចជា​បណ្តាក់ ទុន​ពង្រីក​សាខា​ឬ​មាន​គម្រោង​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ជួប​សេចក្តីសម្រេច​នោះ​ខ្ពស់​។ ការបំពេញ​ការងារ​ថ្ងៃនេះ​ចៅហ្វាយនាយ​ឬ​អ្នកគ្រប់គ្រង​មានការ​អាណិត​ស្រឡាញ់​និង​ពេញ​ចិត្តច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​,​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មានការ​ធូរស្បើយ​ជាង​មុន​បន្តិច​ហើយ​មុខរបរ​ទៀតសោត ក៏មាន​ភាព​សុខដុម​ល្អ​។ ការប្រកប​ការងារ​មានការ​ជឿនលឿន​តិច​តែ​ងាយ​ថយក្រោយ​ផង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​កុំ​គប្បី​ធ្វើ​អ្វី​ដែលជា​កិច្ចការ​ធំដុំ​ឬ​រឿង​សំខាន់​ពីព្រោះថា​ផល​មិន ល្អ​តែង​យាយី​ចំពោះមុខ​ច្រើន​។ ចំពោះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែងតែ​ជួប​នូវ​ឧបសគ្គ​មករា​រាំង ជានិច្ច​ហើយ​ពិបាក​នឹង​ទម្លុះទម្លាយ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​ផល លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន​ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​បញ្ហា​ច្រើន​នៅ​ចំពោះមុខ​ហើយ​ពិសេស​ងាយ​កើត បញ្ហា​តានតឹង​អារម្មណ៍​ដាក់គ្នា​តែម្តង​។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​និង​មានរឿង​រកាំចិត្ត​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។ ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​បន្តិច​ពីព្រោះថា​អាច ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេលវេលា​ទាំងអស់​។ ដូចនេះ​ទោះ​ធ្វើ​អ្វី​មិន​ថា​ការប្រកប​ការងារ ធំដុំ​ឬ​រាយរង​ក្តី​គួរ​ប្រយ័ត្ន​ពី​រឿង​ល្អ​មក​អាក្រក់​ឬ​ពី​ការ​ធ្លាប់​ទទួលបាន​បែរជា​អត់​ទៅវិញ​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន ជាង​គូព្រេង​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ជួយ​នរណាម្នាក់​តែង​មិនសូវ​សម្រេច​ដូច បំណង​ប៉ុន្មាន​ទេ ។ សម្រាប់​នា​ថ្ងៃ​នេះដែរ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​ហើយ​ខាត​ពេល​ទាំង​រកស៊ី ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ងាយ​កើត​បញ្ហា​យាយី​និង​ពិសេស​រឿង​រាវ​ជម្លោះ​កើង​ឡើងច្រើន​ថែមទៀត​។​ ការប្រកប​ការងារ​លោក​អ្នក​ជួប​បញ្ហា​តប់​ប្រ​ម៉​ល់​ផ្លូវចិត្ត​ច្រើន​ពិសេស​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ឡើយ​នាំ​តែ​កើតរឿង​រាវ​អាក្រក់ៗ​រត់​ចូល​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​ថ្ងៃនេះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូច្នេះ​មិន​គប្បី​មាន​ក្តី​លោភលន់​ចង់​ចំណេញ​ច្រើន​ទ្បើ​យ ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​ដោយសារ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​និង​ចង់​ចាញ់ឈ្នះ​មិនសូវចេះ​អត់ឱន​ឱ្យ​គ្នា​នោះឡើយ​៕