ថ្ងៃទី​៣០-៣១​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1112
ចែករម្លែក

ˆ​ថ្ងៃទី​៣០​កក្កដា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​
​ ​
•​ឆ្នាំ​១៩៤៥
សង្គ្រាមលោក លើក​ទី​២៖ កប៉ាល់មុជទឹក​ជប៉ុន​ធុន I-58 ធ្វើឱ្យ​លិច នាវា​កងទ័ព​អាមេរិក USS Indianapolis ដោយ​សម្លាប់​នាវិក​៨៨៣ នាក់ ដែលជា​ការបាត់​បង់ជីវិត​ដ៏​មហា សាល​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កង​នាវា អាមេរិក ។​
​ ​
•​ឆ្នាំ​១៩៥៦ សេចក្តីសម្រេច ចិត្ត​រួម (joint resolution) របស់​សភា អាមេរិក​ទាំងពីរ ត្រូវបាន​ចុះហត្ថលេខា ដោយ​ប្រធានាធិបតី ដ្វ៉ា​យ ឌី​. អេ​សិន​ហូ​វឺរ (Dwight D. Eisenhower) ដោយ​យកពាក្យ “In God We Trust” ជា បាវចនា​ជាតិ​សហរដ្ឋអាមេរិក ។​
​ ​
•​ឆ្នាំ​១៩៦៥ ប្រធានាធិបតី អាមេរិក លីន​ដុន ប៊ី​. ច​ន​សុន (Lyndon B. Johnhson) ចុះហត្ថលេខា​ឱ្យ​ច្បាប់ សន្តិសុខ​សង្គម ឆ្នាំ​១៩៦៥ ចូល​ជា ធរមាន ដោយ​បង្កើត​កម្មវិធី​ធានា រ៉ាប់រង​សង្គម​មួយ ដែល​ផ្តល់​ការធានា រ៉ាប់រង​សុខភាព​ដល់​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​៦៥ ឆ្នាំ​ឡើងទៅ​, អ្នក ដែលមាន​អាយុ​ក្រោម​៦៥​ឆ្នាំ ហើយ ពិការ​ដោយ​គ្រោះថ្នាក់​ណាមួយ​ឬ​ពិការ ពី​កំណើត និង​កម្មវិធី​សុខភាព​សហរដ្ឋ អាមេរិក សម្រាប់​ប្រជាជន​ដែល​អាច ជឿទុកចិត្ត​បាន និង​គ្រួសារ​ដែលមាន ចំណូល​ទាប និង​ក្រីក្រ ។​
​ ​
•​ឆ្នាំ​១៩៦៩ សង្គ្រាម​វៀតណាម​៖ ប្រធានាធិបតី​អាមេរិក រី​ឆាត អឹម​. និ​ច​សុន (Richard M. Nixon) ធ្វើ ដំណើរ​ទស្សនកិច្ច​ដោយ​មិនបាន​គ្រោង ទុកជាមុន​ទៅកាន់​វៀតណាម​ខាងត្បូង និង​ជួប​ជាមួយ ប្រធានាធិបតី ង្វៀន វ៉ាន់ ធៀ​វ (Nguyen Van Thieu) និង មេបញ្ជាការ​យោធា​អាមេរិក ។​
​ ​
•​ឆ្នាំ​១៩៧១ យន្តហោះ​ប៊ូ​អ៊ីង ៧២៧ របស់​ក្រុមហ៊ុន អ​ល នី​ព​ផន (All Nippon Airways) និង​យន្តហោះ F-86 របស់​កងទ័ពអាកាស​ជប៉ុន បាន​បុក​គ្នា នៅលើ​រដ្ឋធានី​ម៉ូ​រិ​អូ​កា (Morioka) ប្រទេស​ជប៉ុន ដោយ​សម្លាប់​មនុស្ស ១៦២​នាក់ ។​
​ ​
•​ឆ្នាំ​១៩៧៤ សិស្ស​ទាហាន កាណាដា​៦​នាក់ ត្រូវបាន​សម្លាប់ និង ៤៤​នាក់ របួស​នៅក្នុង​ការផ្ទុះ គ្រាប់បែក ដៃ​ដោយ​ចៃដន្យ​មួយ នៅ​ជំរុំ​សិស្ស ទាហាន CFB Valcartier ។​
​ ​
•​ឆ្នាំ​១៩៧៨ ខេត្ត​អូ​គី​ណា​វ៉ា (Okinawa) ប្រទេស​ជប៉ុន ប្តូរ​ចរាចរណ៍ របស់ខ្លួន​ពី​ការបើកបរ​ប្រកាន់​ស្តាំ ទៅជា បើកបរ​ប្រកាន់​ឆ្វេង​វិញ ។​
​ ​
•​ឆ្នាំ​១៩៨០ វ៉ា​នូ​អា​ទូ (Vanua tu) ទទួលឯករាជ្យ ។​
​ ​
•​ឆ្នាំ​២០០៦ ការសម្តែង​តន្ត្រី រយៈពេល​យូរ​បំផុត​ក្នុង​ពិភពលោក ថប់ អូ​ហ្វ ឌឺ ផ​ប់ (Top of the Pops) បាន​ផ្សព្វផ្សាយ​ជា​លើកចុងក្រោយ​តាម ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី ធូ (BBC Two-​ប៉ុស្តិ៍ ទូរទស្សន៍​ទី​២ របស់​ប៊ី​ប៊ី​ស៊ី​) ដែល​តន្ត្រី នេះ បាន​បញ្ចាំង​រយៈពេល​៤២​ឆ្នាំ មកហើយ ។​
​ ​•
ឆ្នាំ​២០០៦ សង្គ្រាម​លី​បង់ (Lebanon War)៖ យ៉ាងតិច​ជន​ស៊ីវិល ២៨​នាក់ រួមមាន​កុមារ​១៦​នាក់ ត្រូវបាន សម្លាប់​ដោយ​ទ័ពអាកាស​អ៊ីស្រាអែល ដែល​ត្រូវបាន​ហៅ​នៅ​លី​បង់ ថា ការសម្លាប់​រង្គាល កា​ណា​ទី​២ (Second Qana massacre) និង​ជា​អ្វីដែល​អ៊ីស្រាអែល​ចាត់ទុកជា​ការប៉ុនប៉ង បញ្ឈប់​ការបាញ់ គ្រាប់​រ៉ុក្កែត​ពី​លី​បង់ សំដៅទៅ​គោល ដៅ នៃ​ប្រជាពលរដ្ឋ​អ៊ីស្រាអែល ។​
ˆ
​ថ្ងៃទី​៣១​កក្កដា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​

​ ​
•​ឆ្នាំ​១៩៧២ ឡាន​គ្រាប់បែក បី​គ្រឿង បាន​ផ្ទុះ​នៅ​ភូមិ​ក្លូ​ឌី (Claudy) ភាគ​ខាងជើង​អៀរ​ឡង់ បណ្តាលឱ្យ មនុស្ស​៩​នាក់​ស្លាប់ ដែល​គេ​ជឿថា ជា ការវាយប្រហារ​របស់​ទាហាន​បណ្តោះ អាសន្ន​នៃ​សាធារណរដ្ឋ​អៀរ​ឡង់ ។​
​ ​
•​ឆ្នាំ​១៩៧៣ យន្តហោះ​របស់ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​តា (Delta Air Lines) បាន​ធ្លាក់ ខណៈពេល​ចុះចត ក្នុង​សភាព​មាន​អ័ព្ទ នៅឯ​ព្រលាន យន្តហោះ​ឡូ​ហ្គែ​ន (Logan Airport) នា​រដ្ឋធានី​ប៊ូ​ស្តុ​ន រដ្ឋ​ម៉ាសាឈូសេត (Boston, Massachusetts) សម្លាប់ មនុស្ស​៨៩​នាក់ ។​
​ ​
•​ឆ្នាំ​១៩៨៧ ព្យុះ​កួច​ថ័​រណា​ដូ ដ៏​កម្រ​ឃើញ​មួយ បាន​កម្ទេច​ក្រុង អេ​ដ​ម៉ុ​ន​តុ​ន នៅ​ខេត្ត​អាល់​ប៊ែ​រ​តា (Edmonton, Alberta) ប្រទេស​កាណាដា ដោយ​សម្លាប់​មនុស្ស​២៧​នាក់ និង​បង្ក ការខូចខាត​៣៣០​លាន​ដុល្លារ​។​
​ ​
•​ឆ្នាំ​១៩៨៨ មនុស្ស​៣២​នាក់ បាន​ស្លាប់ និង​១.៦៧៤​នាក់ របួស​នៅ ពេលដែល​ស្ពាន​ចម្លង​ទៅ​សាឡាង sultan Abdul Halim បាន​បាក់ នៅ ទីក្រុង​បាត់​ធឺរ​វ៉ស ប្រទេស​ម៉ាឡេស៊ី (Butterworth, Malaysia) ដោយសារ ចំនួន​មនុស្ស​ហួសកំណត់ ហើយ​ផែ បាន​របូត​ចេញពី​របារ​ដែក ទើប​បណ្តាល ឱ្យ​ស្ពាន​បាក់ ។​
​ ​
•​ឆ្នាំ​១៩៩១ សហរដ្ឋអាមេរិក និង​សហភាពសូវៀត ចុះហត្ថលេខា​លើ សន្ធិសញ្ញា​ទ្វេភាគី Start I ដែលជា យុទ្ធសាស្ត្រ​កាត់បន្ថយ​អាវុធ ហើយ​ជា ដំបូង គឺ​ដើម្បី​កាត់បន្ថយ​អាវុធ​ក្នុង​ស្តុក នៅ​ប្រទេស​ទាំងពីរ ។​
​ ​
•​ឆ្នាំ​១៩៩២ យន្តហោះ​ថៃ មួយគ្រឿង ជើងហោះហើរ​លេខ​៣១១ បាន​ហោះ​បុក​ភ្នំ​មួយ​នៅ​ខាងជើង រដ្ឋធានី​ខាត់​ម៉ាន​ឌូ ប្រទេស​នេ​ប៉ាល់ (Kathmandu, Nepal) ដោយ​មនុស្ស​ទាំងអស់​នៅលើ យន្តហោះ​ចំនួន​១១៣ នាក់ បាន​ស្លាប់ ។​
​ ​
•​ឆ្នាំ​១៩៩២ ហ្ស​ក​ហ្ស៊ី ចូល​ជា សមាជិក​អង្គការសហប្រជាជាតិ ។​
•
​ឆ្នាំ​១៩៩៩
កម្មវិធី Discovery: យាន Lunar Prospector របស់​អង្គការ អាវ​កាស NASA អាមេរិក បាន​ត្រូវ បង្ហោះ​បំ​បុក​ទៅកាន់​ព្រះ​ចន្ទ ដែល​ការ បញ្ចប់​បេសកកម្ម​របស់​យាន​នេះ គឺដើម្បី​ស្វែងរក​ទឹក​ដែល​កក​នៅលើ​ផ្ទៃ ព្រះ​ចន្ទ ។​
​ ​
•​ឆ្នាំ​២០០២ សាកលវិទ្យាល័យ ហេ​ប្រ៊ូ​វ​យេ​រូ​សា​ឡឹម (Hebrew University of Jerusalem) ត្រូវបាន​វាយ ប្រហា​រៈ​គ្រាប់​មួយ​បាន​ផ្ទុះ​នៅក្នុង​តៀម កាហ្វេ ដោយ​សម្លាប់​មនុស្ស​៩​នាក់​។​
​ ​
•​ឆ្នាំ​២០០៦ ហ្វី​ដែល ខា​ស្ត្រូ (Fidel Castro) ប្រគល់​អំណាច​ទៅឱ្យ ប្អូនប្រុស​គាត់ រ៉ា​អ៊ូ​ល ខា​ស្ត្រូ (Raul Castro) ជា​បណ្តោះអាសន្ន ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

នាវា​កងទ័ព​អាមេរិក USS Indianapolis ត្រូវបាន​កប៉ាល់មុជទឹក​ជប៉ុន I-៥៨ ធ្វើឱ្យ​លិច ដោយ​សម្លាប់​នាវិក​៨៨៣​នាក់​