ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩

277
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​កើត​បញ្ហា​តាម​ក្រោយ​ណាស់ដែរ ហើយ ពិសេស​ងាយ​ជួប​រឿង​រាវ​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច​អ៊ុំ​ទូ​កប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយ​ពិសេស​ត្រូវ​ប្រញាប់ ធ្វើ​ក្នុង​សប្តាហ៍​នេះ​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ជួប​បញ្ហាលំបាក​ច្រើន​ចំពោះមុខ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​ចង់​ទិញ​ទំនិញ​ឬ​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​គួរ​រួសរាន់ ទាន់​មានឱកាស​បើ​ពុំ​នោះទេ​នឹង​ជួប​បញ្ហា​ប្រឈមមុខ​ការលក់​មិន​ចេញ​ទៀតហើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក បំផុត​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ នាពេលនេះ​បើ​លោកអ្នក​មានការ​កិច្ចការងារ​អ្វី​ត្រូវ​ប្រញាប់​សរុប​បញ្ចប់​ពីព្រោះថា ឆ្លង​ដល់​ខែក្រោយ​ជួប​បញ្ហា​ជាង​នេះ​ច្រើន​។​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខតែ​បញ្ហា​ក៏​ងាយ​កើត​ប៉ះទង្គិច​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូត​យឺត​តែ​យ៉ាងណា​ការ​ជួញ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើតមាន​បញ្ហា​ជម្លោះ​តែ​យ៉ាងណា​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកនេះ​មានជោគ​មានជ័យ​ដូចនេះ​លោក អ្នក​បើ​មាន​កិច្ចការ​អ្វី​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញ ចិត្ត​ផង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅ ហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនបាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ការធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប ដូច​ក្តី​បំណង​ឡើយ​ពិសេស​ងាយ​កើត​បញ្ហា​នាពេល​ក្រោយ​វិញ​ផង​។​ក្រៅពី នេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ផងដែរ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​បង្កបញ្ហា​កើតជា​រឿង​អាក់អន់ចិត្ត​ហើយ​ខ្លះ​អាច​ឈានដល់​ការ មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​មិន​សប្បាយចិត្ត និង​ងាយ​កើតជា បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ឡើយ​គឺមាន​ការហូរ ចូល​តក់ៗ​គ្រាន់​បាន​ផ្សើម​បំពង់​ប៉ុណ្ណោះឯង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​ប្រកាន់​ចិត្ត​ត្រជាក់បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ទៅរួច​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​កើត​ឆ្នាំ​សេះ​តោង តែមាន​ការប្រយ័ត្នប្រយែង​មិនត្រូវ​ប្រមាថ​ឡើយ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​តូចធំ​ណាស់ដែរ​។​លោកអ្នក​យក​ល្អ​រក្សា​ភាព​នឹងធឹង​ឬ​នៅ​ស្ងៀម​ក៏​ប្រសើរ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ងាយ​មាន បញ្ហា​មិនល្អ​រត់​ចូល​ផង​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នាពេលនេះ​បើ​លោកអ្នក​មានការ​កិច្ចការងារ​អ្វី​ត្រូវ​ប្រញាប់​សរុប​បញ្ចប់​ពីព្រោះថា ឆ្លង​ដល់​ខែក្រោយ​ជួប​បញ្ហា​ជាង​នេះ​ច្រើន​។​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខតែ​បញ្ហា​ក៏​ងាយ​កើត​ប៉ះទង្គិច​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូត​យឺត​តែ​យ៉ាងណា​ការ​ជួញ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើតមាន​បញ្ហា​ជម្លោះ​តែ​យ៉ាងណា​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ដួង​រាសី​របស់​លោកអ្នក​គាប់ប្រសើរ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែងមាន ការ​ចម្រើន​លូតលាស់​និង​មានជោគ​ជ័យ​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ស្រុះស្រួល​គ្នា​ក្នុង រង្វង់​គ្រួសារ​ល្អ​ប្រពៃ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការរក​ផល​ចំណូល​ជួប​ការលំបាក ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ប្រយ័ត្ន​ឧប្បត្តិ ហេតុ​យាយី​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​អ្វីៗ​ដែល​ធ្លាប់តែ​តានតឹង បាន​ធូរស្រាល​និង​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​គួរសម​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​វិញ មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀត សោត​អាច​រកបាន​គ្រាន់បើ ជាង​មុន​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​សាសង​ជា មួយ​មនុស្ស​ជាទី​ស្រឡាញ់​ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​កិច្ចការ​អ្វីមួយ​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​តាម​ក្រោយ​ណាស់ ដែរ​។ ​ចំពោះ​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​វិញ​ឃើញថា​មិនសូវ​ចម្រុងចម្រើន​ឈានទៅ​មុខ​ទេ​មានតែ​បាត់បង់​និង​ខាត​ប្រយោជន៍​ច្រើនជាង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​ទោះបីជា​ជួប​ផល​លំបាក​ម្តេច​ម្តា​បែបណា​ក្តី​តែ​លោកអ្នក​ក៏​អាច​រកបាន​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​ជានិច្ច​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ល្អក់កករ​ច្រើន​ដូចនេះ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ហើយ​បើក​ចិត្ត​ទូលាយ​ជាង​នេះ​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​តិចតួច​តែ​យ៉ាងណា​ការប្រកប​ការងារ​ពុំមាន​ឧបសគ្គ​អ្វី​ច្រើន​ចូលមក​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួច ផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ថ្ងៃនេះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​៕