ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩

525
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​អាច​ទម្លុះទម្លាយ​និង​ទទួល​ផ្លែផ្កា​មកវិញ គ្រាន់​កក់ក្តៅ​។ ចំពោះ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់រក​ច្រក​ល្អ​ណាមួយ​សម្រាប់​ប្រកប របរ​រកស៊ី​ជួញដូរ​ត្រូវ​អត់ទ្រាំ​បន្តិចទៀត​សិន ហើយ​មើល​ខ្លួនឯង​បើ​ឃើញថា​ល្អ​ហើយ​សឹម​ចាប់ ផ្តើមធ្វើ​ទើប​ទទួល​ភាព​កាក់កប​ដូច​សមបំណង​ទៅរួច​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿងរ៉ាវ មិនល្អ​ឬ​មាន​ដំណឹង​មិនល្អ​នាំឱ្យ​សៅហ្មង​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សូវ​លោភលន់ ច្រើន​ព្រោះ​ពុំ​ដូចនេះ​មិន​ត្រឹម​លាភ​ហេង​បោល​ហួស​ទេ​គឺអាច​ត្រូវ​បង់កម្លាំង​ទទេ​ទៀតផង​។​សម្រាប់ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​ពិសេស​មិនត្រូវ​សេព​គ្រឿង​ស្រវឹង​ក្នុងការ​បើកបរ​នោះឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​វិញ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម​ហេតុនេះ​បើ​ចង់​បណ្តាក់ ទុន​ទំនាក់ទំនង​ការងារ​ចរចា ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកបដោយ​អាច​ប្រមូល​ភោគ ផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕

ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​ជួប​បញ្ហា​អ្វីមួយ​មិនល្អ​តោង តែ​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​បញ្ហា​អាក្រក់​មិនអាច​ជ្រៀតជ្រែក​ចូលមក​ក្បែរ​ខ្លួន​អ្នក​កើត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជី​វិ​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​មុន បណ្តាក់ទុន​ពង្រីក​ការងារ​ត្រូវ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនមាន​រឿងរ៉ាវ​មិនល្អ​ណាមួយ កើតឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​បន្សើម​បំពង់ក​ទៅរួច​បើ​ពុំ​នោះទេ​ច្បាស់​ជា​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​គ្រាន់​ទេ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​ដែល​ជាការ​ហួសពេល​ទៅហើយ​៕

ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ដែល​សំខាន់​ឱ្យ​រួចរាល់​ពី ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ ដោយ​មិន​ត្រូវយក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ពី​អាក្រក់​ប្រែ​មក​ល្អ​វិញ ។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​ណាស់ ៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​អាច​បង្កើតជា​បញ្ហា​ដល់ពេល​ក្រោយ​ផង គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​ដូចនេះ​ចូរ​ប្រយ័ត្ន​ទំនាស់​ក្លាយ​ដល់​រឿង​រង្គោះរង្គើ​ហើយ​ឈានដល់​ផ្លូវបំបែក​៕

ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​បើ​មានការ​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ឬ​ណាត់ជួប ចរចា​អ្វីមួយ​សំខាន់​តែង​កើតការ​ភ្លាំងភ្លាត់​និង​ខកបំណង​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុម មនុស្ស​ចាក់​ដោត​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​លូត​លាស់​សន្សឹមៗ​ហើយ​ធ្វើ​អ្វី ក៏​តែង​ផ្តល់​ជា​លទ្ធផល​មកវិញ​គ្រាន់​ពេញចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។

​រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​នា​ថ្ងៃ​ខាងមុខ​៕

ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ការជួញដូរ​អ្វីមួយ​តែងមាន​ភាព ចម្រើន​លូតលាស់​ទៅមុខ​និង​ផ្តល់​ជា​លទ្ធផល​គ្រាន់​គាប់ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​ទាក់ទាញ​អតិ​ជន​ចាស់​ថ្មី​ឱ្យ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​។​

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​ទេ​តែ​ក៏​ងា​យមក​ផ្អែមល្ហែម​ទៀតផង​៕

ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទាំង​គំនិត​និង​អារម្មណ៍​របស់លោក​អ្នក​ងាយ​គិត​ខុស​ណាស់​គប្បី​មានការ ថ្លឹងថ្លែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​បើ​មាន​បើក​របរ​អ្វីមួយ​ថ្មី​តែង​ខក បំណង​ចំពោះមុខ​ច្រើន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើត​បញ្ហា​រកាំចិត្ត​និង​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ព្រោះតែ​ម្នាក់ៗ​ប្រកាន់ ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​តប់​ប្រ​ម៉​ល់​ច្រើន ដូចនេះ​ចូរ ប្រយ័ត្ន​កើតមាន​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​អ្នកដទៃ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ រក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​អ្វីមួយ​ដាច់ខាត​មិនត្រូវ​ប្រថុយប្រថាន​ទេ​ប្រយ័ត្ន​ដាក់ទុន​ទៅ​ស​សូន្យ​ឈឺ​ង​ហើយ​ថែមទាំង​ជំពាក់​គេ​វ័ណ្ឌក ថែមទៀត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្ងប់ស្ងាត់​ល្អ ប៉ុន្តែ​យ៉ាងណា​ក៏​ងាយ​​កើត​ជម្លោះ​វិវាទ​ណាស់ ៕

#