ថ្ងៃទី​៣ ខែមករា ២០១៨

247

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ ឆ្លង​ចូលឆ្នាំថ្មី​នេះ​លោក​អ្នកមាន​កិច្ចការងារ​ច្រើន​ត្រូវបំពេញ ហេតុនេះ​អាច​សម្រុក​បាន ហើយពី​ព្រោះថា​ផល​តែង​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ផង ។ ដោយឡែក​នៅថ្ងៃនេះ​វិញ​សម្រាប់​លោកអ្នក​កើត ឆ្នាំ​កណ្តុរ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​ល្អ​ទើប​មិនកើត​ផ​លំបាក​ណាមួយ​ត្រូវ​ជួបប្រទះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​អំឡុង​ពេលនេះ​បើ​ចង់​ផ្តើម​បើក​របរ​តូចធំ​តែង​ជួប​ដូច​ក្តី​គាប់ ដូច​បំណង​ច្រើន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​វិញ​ឃើញថា​ងាយ​កើត​ទំនាស់ និង​បញ្ហា​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​ដែល​សំខាន់​ទេពី​ព្រោះថា ផល​មិនល្អ​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​ប្រកបការងារ​អ្វី​តែង​ជឿនលឿន ទៅមុខ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់ បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​កិច្ចការងារ​ដែល​សំខាន់ ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏​អាច ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រកា​រណា មួយ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំរោង


​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​ទាំងឡាយ​បាន​ត្រូវ​រលាយ​ចាកចេញ​ឆ្ងាយ ហើយ​ការ ប្រកបការងារ​មានការ​រីកលូតលាស់​ប្រសើរ​ឡើងវិញ​។ ក្រៅពីនេះ​បើ​មាន​ឧបសគ្គ​រារាំង​មុខ​ក៏បាន​ធូរ ស្រាល​និង​លោកអ្នក​អាច​សុខកាយ​សប្បាយចិត្ត​យ៉ាង​ស្រស់ស្រាយ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​នឿយណាយ​និង​អស់សង្ឃឹម​ក្នុង​ដំណើរ​ជីវិត​ច្រើន​ចូល​យាយី​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​មិនមាន​ផលប៉ះពាល់​ណាមួយ​ឈានចូល​កើត​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​ជួប​នូវ រឿង​ខ្វាយខ្វល់​ច្រើន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់ ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំ​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​មានការ​លូតលាស់​ច្រើន រឿង​មិន​ថា​ជា​បញ្ហា​ប្រាក់កាស​ការងារ​ឬ​រឿង​ផ្ទាល់ខ្លួន​ទេ​សុទ្ធតែ​មានការ​ជឿនលឿន​ទៅមុខ​គួរសម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​កិច្ចការ អ្វី​តែង​ជ្រះស្រឡះ និង​ទទួលផល​នៅពេល​ក្រោយ​ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ផ្តល់​ផល​ល្អ​គួរសម​។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​កុំ​បំបោល ពីព្រោះ​ផល​ដែល​ឆ្លើយតប​មកវិញ​មានការ តានតឹង​ហើយ​ពិសេស​ទទួលផល​អាក្រក់​ច្រើនជាង​ល្អ​ទៀតផង​។​ការបំពេញ​ការងារ​ចូរ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​គេ​ងាយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​គ្រោះ​ណាស់​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មាន​ភាពជឿនលឿន​ទៅមុខ​ហើយ​ផល​កម្រៃ​ក៏​គួរសម​ផង​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​ចំពោះមុខ​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយ តប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ជំនួញ​និង​ទំនាក់ទំនង​ការងារ​អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់​រត់​ចូល​ឬ​រត់ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ​ប្រើ​ឱ្យ ចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ជាក់​ជាពុំខាន​ទ្បើ​យ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិន​ជួប​ផលប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​បើ​ធ្វើ​អ្វីមួយ តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​ពុំ​សូវ​អំណោយផល​ទេ ដូចនេះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ពិសេស​ទិសពាយ័ព្យ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​ត្រូវ​ជួប​ការលំបាក​កើតឡើង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល ក្រោយ​៕