ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩

241
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​និង​ទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​អារម្មណ៍​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​និង​ជម្លោះ​វិវាទ​នៅ​ចំពោះមុខ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​យក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដាក់ខ្លួន​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចរចា​ពី​បញ្ហា​ប្រាក់កាស​គឺ​តែងមាន​សញ្ញា​ល្អ​ជាង​អាក្រក់​ហើយ​បើ​ចង់​ទារ​កូនបំណុល​ផង​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ចំពោះ​ការប្រកប​ការងារ​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច​ព្រោះ​មាន​ក្រុមមនុស្ស​ចាប់កំហុស​និង​យាយី​បៀតបៀន​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយក៏​ងាយ​កើត​ចម្រូងចម្រាស​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​សុ​វត្តិភាព​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ច្រើនជាង​សព្វមួយដង​។​ការរស់នៅ​លោកអ្នក​តែងមាន​អារម្មណ៍​ល្អក់កករ​ច្រើន ម្ល៉ោះហើយ​បើ​មិនចេះ​ធ្វើ​ចិត្ត​ត្រជាក់​ទេ​អាច​នឹងមាន​បញ្ហា​ជាមួយ​អ្នកដទៃ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​បន្តិច​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​ពិបាក​ផង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​តែង​ជួយ​ផុ្ត​ល់​ផល​សម្រេច​មួយកម្រិត​ធំ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ប្រកាន់​មនុស្ស​ពេក​ឡើយ​បើ​ពុំនោះ​អាច​ជួបប្រទះ​បញ្ហា​មិនល្អ​រត់​ចូល​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​និង​សប្បាយ​ចិត្តច្រើន​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​ផង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​អាចធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ណាស់ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​មាន​គ្រោះ​ចូល​យាយី​បន្តិចបន្តួច​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជាការ​ល្អ​ផងដែរ​ពីព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើការ​ឬ​ទំនាក់ទំនង​ក្នុង​កិច្ចការងារ​អ្វីមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរសម​តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​មិនត្រូវ​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​ពុំ​សូវ​ឆ្លើយតប​ប៉ុន្មាន​ឡើយ​។​ការរស់នៅ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​យើង​អាក្រក់​ឡើយ​បើ​ពុំ​នោះទេ​នឹង​អាច​កើតរឿង​រាវ​មិនល្អ​ណាមួយ​ឡើងជា​ក់​ជាពុំខាន​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ចំពោះ​ស្ត្រី​កុំ​បង្ក​ការ​ផល​លំបាក​ដល់​អ្នកដទៃ​ពី​រឿង​អ្វីមួយ​ពីព្រោះ​ផល អាក្រក់​តែង​កើតឡើង នៅពេល​ក្រោយ​វិញ​ផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ហើរ​ពាស​វាលកាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ជាង​ល្អ ៕