ថ្ងៃទី​៤ ខែវិច្ឆិកា ២០១៧

198

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​គ្រប់​គ្រង់​អារម្មណ៍​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ កើតឡើង​។ ក្រៅពី​នេះដែរ​ឱ្យ​ប្រយ័ត្ន​រឿង​ឈឺខ្លួន​ដោយ​បញ្ហា​អ្វីមួយ​ចូលមក​អុកឡុក​យាយី​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​រឿង បាត់​របស់របរ​ផង​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​ការលំបាក​រក​ផល​ចំណូល​ឯ​ការចំណាយ​មាន​ខ្ពស់​ណាស់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​មានការ​ថយក្រោយ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​យូរថ្ងៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​នៅតែ​មិនទាន់​ល្អប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​បញ្ហា អារម្មណ៍​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ជានិច្ច​។ ការរស់នៅ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​ហោង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​ចូរ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​គេ​ងាយ ធ្វើឱ្យ​លោកអ្នក​ទទួលរង​គ្រោះ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល ចំណូល​បន្តិច​វិញ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​លុកលុយ​ច្រើន ។ ការរស់នៅ​មាន បញ្ហា​ខ្លះ​យាយី​តែបើ​លោកអ្នក​ខិតខំ​ពុះពារ​ក៏​តែង​ជោគជ័យ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ពុំ​ផ្តល់​ផលល្អ​ទ្បើ​យ តែងមាន​បញ្ហា​យាយី​នៅពេល​ក្រោយ​វិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស អុជអាល​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិនសូវ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ទេ និង​ពិសេស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប ដូច​អ៊ុំ​ទូ​កប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំងក្លា ណាស់​។ ចំពោះ​ស្ត្រី​មេផ្ទះ​មិនត្រូវ​ជឿ​សម្តី​អុជអាល​អ្នកដទៃ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​រឿង​រាវ​ក្តៅក្រហាយ ចូល​ផ្ទះ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​សមាសភាព​មនុស្ស​បន្តិច​ទើប​មិន មាន​បញ្ហា​មិនល្អ​ណាមួយ​នាំទុក្ខ​លំបាក​នៅ​គ្រាក្រោយ​។ ចំណែក​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់ ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញ​ដួ​រ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​អ្នកដទៃ​អុជអាល​នាំ​កើត​ជម្លោះ​វិវាទ​កើតឡើង​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ទៅណា​មក​ណា​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​និង​មាន​ភ្លឺ​ថ្លា​គួរ​ជា ទី​កក់ក្តៅ​ផង​។ ចំណែក​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការងារ​សំខាន់ៗ​ឬ​ការងារ​ចាំបាច់​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​នឹកឃើញ​យកមក​សង​វិញ​ទៀតផង​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​បាន​ច្រើន​ធ្វើ​តិច​បានទទួល​តិច​ទៅតាម​នោះដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក ពីព្រោះថា​អាច​ជួប​គូព្រេង​ពិត​ផង​៕

ឆ្នាំវក


​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​តែ​យ៉ាងណា​ការបំពេញ ការងារ​បើ​មានការ​ពុះពារ​នោះ​ក៏​តែងមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​នោះឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីមួយ​ដោយ​ក្តី​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ដាក់ទុន​ទៅ ហើយ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​នៅពេល​ក្រោយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គួរសម​តែ​យ៉ាងណា​ជម្លោះ​ពាក្យសម្តី​នោះ​ក៏​ងាយ ផ្ទុះ​ណាស់​ផង​៕

ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​ត្រូវ​សន្សឹមៗ​ហើយ​មិន​ត្រូវធ្វើ​កិច្ចការងារ​អ្វី​សំខាន់​ពេក​ដែរ ពីព្រោះថា​ឧបសគ្គ​នៅ​រារាំង​មុខ​ខ្លះៗ​នាំ​ជួប​ផល​លំបាក​ក្នុងការ​រែកពន់​។ ទោះបីយ៉ាងណា​ការបំពេញ​ការងារ​អ្វី​ក៏ ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​បានទេ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ព្យាយាម​ឱ្យ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​ដូច​ជាទី ពេញចិត្ត​ទៅរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម​ហើយ ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​វិញ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​ទៅវិញ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក​ឬ​ធំ​ធុំ​ពេក​នោះ​ទើប មិន​ជួប​ផល​លំបាក​ណាមួយ​យាយី​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសឧត្តរ​ប្រយ័ត្ន​ឧ​ប្ប​តិ្ត​ហេតុ​យាយី​បន្តិច​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ងាយ​មាន​ជម្លោះ​ប្រកាប់ប្រចាក់​គ្នា​ណាស់​ចំណែកឯ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ ថយក្រោយ​ព្រោះតែ​ការចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ការចេញ​ធ្វើ​ជំនួញ​អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕