ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩

847
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​ឃើញថា តែង​មិនសូវ​ឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ឡើយ ហើយ​ពិសេស​ធ្វើ​ច្រើន​តែង​ទទួល រង​ការស្តីបន្ទោស​ពី​អ្នកដទៃ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង ពេលនេះ​បើទោះបី​ឃើញ​អ្នកដទៃ​គេ​រក​អ្វីមួយ​បាន​កុំ​ជ្រួលជ្រើម​ចង់​ធ្វើតាម​ពីព្រោះ​មិនសូវ​សម​ដូច​ប្រកប​ទេ​មានតែ​ការបាត់បង់​ថែម​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ពុំ​សូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ហើយ​បើ​លោកអ្នក​ចង់​ដោះស្រាយ​អ្វីមួយ​មិន​ថា​តូចតាច​ឬ​ធំដុំ​ទេ​គឺអាច​ទទួលជោគជ័យ​ផងដែរ​ប៉ុន្តែ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​សម្រេច​ទៅរួច​។​បញ្ហា​ប្រាក់កាស​លោកអ្នក​បាន​ធូរស្រាល​បន្តិច​វិញ​ហើយ​បើ​ចង់​ប្រាថ្នា​បាន​អ្វីមួយ​ក៏​ច្រើនតែ​សម្រេច​ដូច​ក្តី​បំណង​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សង្កេតឃើញថា​មាន​បញ្ហា​អ្វី​មិនល្អ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​បើ​ពុំនោះ​នឹង​អាច​ត្រូវគេ​បោក​បញ្ឆោត​ដោយ​ប្រការ​ណាមួយ​ជាក់​ជាពុំខាន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​គ្រប់ទិសទី​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាតបង់​អ្វី​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ត្រៀម​កិច្ចការ​សំខាន់​ក្នុងការ​បំពេញបាន ហើយ ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។ ចំណែក​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី ផង​ក៏​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​សម្រេច​ជោគជ័យ​និង​មាន​ភាពរលូន​ល្អ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺមាន​តែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ឃើញថា​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ ទៅមុខ​ក្តី​ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ជុំវិញខ្លួន​ផង​ពីព្រោះថា​ងាយ​បង្កបញ្ហា មក​ទុកឱ្យ​ណាស់​។ ក្រៅពីនេះ​ចំពោះ​ស្ត្រីភេទ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​ចំពោះ​ការយក រឿង​គ្រួសារ​ប្រាប់​អ្នកដទៃ​ព្រោះ​មិន​ផ្តល់​ផល​អ្វី​ទាំង​អស់ហើយ​នៅពេល​ក្រោយ​នឹង​ទទួល​ការឈឺ​ចិត្ត​ព្រោះតែ​មនុស្ស​ដែល​លោកអ្នក​និយាយប្រាប់​នោះ​វិញ​ជាក់​ជាពុំខាន​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ផឹ​ត​ក្បត់​កើតមាន​ក្នុងអំឡុង​ពេលនេះ​នាំឱ្យ​កើត​តែ​រឿង​រាវ​មិនចេះចប់​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់ចុះ​ដូចនេះ​ធ្វើឱ្យមាន​បញ្ហា​តប់​ប្រ​ម៉​ល់ និង​រឿង​រាវ​រកាំ​ចិត្តច្រើន​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​មិនសូវមាន​ភាពរលូន​ល្អ​ប៉ុន្មាន​ទេ​និង​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​ចូរ​ប្រយ័ត្ន​បញ្ហា​កើតឡើង​ដោយសារ​មនុស្ស​ភេទ​ផ្ទុយគ្នា​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​មានចិត្ត​លោភលន់​ហួសប្រមាណ​ហើយ​មានការ​រំលោភបំពាន​លើ​អ្នកដទៃ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​មក​អំពលទុក្ខ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​រឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មាន​ឡើង​ក៏មាន​ចុះ​មាន​ត្រង់​ក៏មាន ផ្អៀង​គឺ​គ្មាន​អ្វីដែល​ស្ថិតស្ថេរ​ដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​នូវ ឧបសគ្គ​ញឹកញាប់​បន្តិច​និង​ភាព​តានតឹង​ផ្លូវចិត្ត​មាន​ច្រើនឡើង ហើយ​ធ្វើ​អ្វី​ក៏​តែងមាន រឿងរ៉ាវ​ចំពោះមុខ​យាយី​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​លូតលាស់​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​មានការ​ព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​ឆ្លង​ឈាន​ចូលដល់​ថ្ងៃនេះ​ឃើញ​ដំណើ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ហេតុនេះ​បើ​មាន​កិច្ចការ​អ្វីមួយ​អាច​សម្រុក​ពេលនេះ​ពេញទី​បាន​ហើយ​ព្រោះថា ផ្លែផ្កា​នៅ​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច រកប្រាក់​ចំណេញ​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​មានការ​សុខ​ទាំង​កាយ​សប្បាយ ទាំង​ចិត្ត​គ្រាន់​គាប់ប្រសើរ​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​លោកអ្នក​នៅ​ជួប​បញ្ហាលំបាក​ផ្លូវចិត្ត​ច្រើន ដោយសារតែ​ការគិត​ច្រើន​នោះ​តែម្តង​។​អ្នក​អាជីវករ​នៅថ្ងៃនេះ​វិញ​មាន ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​មួយៗ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​បើ​ប្រកបការងារ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​និយាយ បញ្ឆេះ​ឱ្យ​ក្តៅចិត្ត​ឬ​ទម្លាក់កំហុស​អ្វីមួយ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ទើប​អាច​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​ទៅរួច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿងរ៉ាវ​ក្តៅក្រហាយ​ដាក់ខ្លួន​មានតែ​រឿង​រាវ​អាក្រក់​កើតឡើង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញ​គ្មាន​នរណា​ជួយ​កើត​៕