ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩

285
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពរអាក់រអួល និង​មាន បញ្ហា​ខ្លះ​កើតឡើង​នាំ​រកាំចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​បន្តិច​វិញ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី និង​បញ្ហា​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​

​ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ដោយសារ​ទាស់​សម្តី​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅ​ថ្ងៃ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការប្រែប្រួល​ទាំង​ការងារ​និង​អារម្មណ៍​ផង​។ លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដួង​រាសី​ពុំសូវល្អ​ទេ ដូចនេះ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយ តប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​កុំ​បង្កជម្លោះ​ទើប​ឈានដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ និង​ចុះ​ប្រកបការងារ​អ្វីមួយ​ផង​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​កិច្ចការងារ​ធំដុំ​ឬ​ចាប់ផ្តើម​ប្រកបការងារ​អ្វីមួយ​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហើយ​ពិសេស​ងាយ​ប៉ះទង្គិច​ជាមួយ អ្នកដទៃ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ពុំ​សូវ​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គឺ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​ពីព្រោះ​ងាយ​ជួប​បញ្ហា​ប៉ះទង្គិច​ណាស់​ផង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​កំហឹង​ទល់​កំហល់​ដាក់គ្នា​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ហើយ​មក​ដេក​សោកស្តាយ​នៅ​គ្រាក្រោយ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិន​កើតជា​ផល​ល្អ​ប៉ុន្មាន​ទេ​គឺ​ធ្វើ​អ្វី​តែង​ខកបំណង​នោះ មាន​ខ្ពស់​ផង​។ សម្រាប់​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​មួយចំនួន​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មក វិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​មួយ​ផងដែរ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវប្រកាន់យក​ភាព​ចិត្ត ត្រជាក់​ដាក់ខ្លួន​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រែកចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ គ្រាន់​ជាទី​ពេញចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​, ផ្លូវទឹក​ក្តី តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទៅ​ពឹងពាក់​អ្នកដទៃ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង អាណិត​ស្រឡាញ់​ជានិច្ច​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​អ្វីដែល​សំខាន់​និង​ពិសេស​អាចមាន​រឿងរ៉ាវ​ល្អៗ​ចូលមក​ផងដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចៅហ្វាយនាយ​ឆាប់​មើលឃើញ​និង​កោតសរសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរ​សមតែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​អស់​ទៅវិញ​ពុំខាន​។

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​គួរសម​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​យកចិត្តទុកដាក់​ហើយ​ប្រយ័ត្ន​ការងារ​សំខាន់ៗ បន្តិច​ព្រោះ​ថាបើ​មិនបាន​យកចិត្តទុកដាក់​ឬ​គិតគូរ​ទាន់ពេលវេលា​ទេនោះ​បញ្ហា​អាក្រក់​អាច​នឹង​លុកលុយ​យាយី​ទៀត ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​,​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ​ហេតុនេះ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​តែង​ជឿន លឿន​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់​រត់​ចូល​ឬ​រត់ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ជាក់​ជាពុំខាន​ទ្បើ​យ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិន​ជួប​ផលប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​បើ​ធ្វើ​អ្វីមួយ​តែង​ជឿនលឿន ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​ពុំ​សូវ​អំណោយផល​ទេ​ដូចនេះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពិសេស​ទិសបស្ចឹម​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​ត្រូវ​ជួប​ការលំបាក​កើតឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕