ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩

1039
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ ដោយសារ​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ធ្វើឱ្យ​ការប្រកប​ការ ងារ​និង​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​នៅមាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​បើ​អាច​ចៀសវាង​បញ្ហា​មួយចំនួន​បាន​ក៏​ប្រសើរ​ដែរ បើ​ពុំ​នោះទេ​ផល​អាក្រក់​ងាយ​កើតឡើង​ពី​ល្អ​មក​អាក្រក់​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើត​រឿងរ៉ាវ​ចម្រូងចម្រាស​ផង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​បើ​លោកអ្នក​ខិតខំ​បំពេញការងារ​ក៏​តែង​ហុច​ផល​មួយចំនួន​ផង​។ ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សាភាពស្ងប់ស្ងាត់ ហើយ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមានក្រុមមនុស្ស​បាបមិត្ត​ចង់​វាយប្រហារ​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួបផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាចរ​កម្រៃ​គ្រាន់​ចិញ្ចឹមក្រពះ​ទៅរួច​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​បញ្ហា​រដិបរដុបរ​ត់​ច្រើន​ហេតុនេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​កិច្ចការងារ​តែម្តង​។ ចំណែក​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ស្រុត​ត​ចុះ​។ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​បញ្ហា​បន្តិចបន្តួច​ចូល​យាយី ធ្វើឱ្យ​មិនសូវ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​ក្រៅពីនេះ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​បុរស​ឱ្យ​ប្រយ័ត្ន​រឿង​ឧប្បត្តិ​ហេតុនេះ​បន្តិច​កាន់តែ​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿងចម្រូង ចម្រាស​ណាស់​គ​ប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ ៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកចម្រើន​លូតលាស់ សន្សឹមៗ​ទៅមុខ​ជានិច្ច​តែ​យ៉ាងណា​បញ្ហា​យាយី​នោះ​ក៏មាន​ចំពោះ​ច្រើន​ផង​។ ការ​រស់ នៅ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនចៅ​តូចៗ​ឬ​មនុស្ស​ចាស់​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​លោកអ្នក​អត់ធ្មត់​បន្តិច ពិសេស​បុរស​មាន​គ្រោះ​យាយី​ហេតុនេះ​ងាយ​ជួប​បញ្ហា​មិនល្អ​ជាង​សព្វមួយដង​។ បើ លោក​អ្នកជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​ចរចា​ជាមួយ​អតិថិជន​តែង​ផ្តល់​ផល​ល្អ​ចូលមក​ច្រើនជាង​អាក្រក់​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ធំៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ទៅរួច​។​

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ​ឬ​ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើន ពេក​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។ លោកអ្នក​ឱ្យ​ប្រយ័ត្ន​កើតរឿង មួយ​ហើយ​មួយទៀត​មិនចេះចប់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​តែង សម្រេច​ជោគជ័យ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុតពី​គ្រា​លំបាកៗ​ទាំងពួង​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ពីព្រោះ​ងាយ ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ងាយ​ផ្ទុះ ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូង ចម្រាស​កើតមានឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មាន ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់​ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​សម្រាប់​ស្ត្រី​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ណាស់ ហេតុនេះ​គប្បី អត់ធ្មត់​និង​ធ្វើ​មិនដឹងមិនលឺ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប ប៉ុន្មាន​ទេ​ច្រើន​ខកបំណង​ច្រើនជាង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​ជួប​ផល​លំបាក​ណាស់ ដែរ​ហើយ​បើ​មានចិត្ត​ត្រជាក់​នោះ​ក៏​តែង​ទទួលផល​មកវិញ​ផង​។​ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ ទាំង ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕