ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩

496
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ការប្រកប​ការងារ អ្វី​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​ផល​បាន​ត្រឡប់មកវិញ​យ៉ាងច្រើន ៤០-៦០ ភាគរយ​ប៉ុណ្ណោះ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏ ងាយ​ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ មុននឹង​ជួប​នូវ​ក្តី​សម្រេច​អ្វីមួយ​នោះ​លោកអ្នក​តែង​ជូ​ប​នូវ​ឧបសគ្គ​រា រាំង​ចំពោះមុខ​ខ្លះ​ហេតុនេះ​បើ​មាន​ការតស៊ូ​អ្វីមួយ​មិនត្រូវ​រុញ​រា​ឡើយ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស និង​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​ជួប​រឿងរ៉ាវ​យាយី​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​ផល អាក្រក់​ណាមួយ​កើតឡើង​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​អ្វី​តែងមាន​ភាព​រាំងស្ទះ​និង​មានរឿង​រាវ​អាក្រក់​ឈានចូល​ខ្លះៗ​នាំ​មិន​សុខ​ស្រួល​ចិត្ត​នោះឡើយ​។​អ្នក​អាជីវករ​ក្នុងថ្ងៃនេះ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹក មុខ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំ​បា​ច្រើន​នាពេល​ក្រោយ​វិញ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​ប្រសើរ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រក​បក​ការងារ​ឬ​ធ្វើ​អ្វីមួយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​ភាព​សុខដុម​ក៏​កើតមាន ច្រើន​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​បើ​ចង់​ពឹងពាក់​នរណាម្នាក់​តែង​សម្រេច​សម​ដូច ប្រកប​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​សោះឡើយ​ពិសេស​ជា​ថ្ងៃ​ដួង​រាសី ធ្លាក់​ស្រុតចុះ​ខ្លាំង​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដំណើរ ជីវិត​ទទួលផល​មិនល្អ​មួយចំនួន​ដូចនេះ​មិន​ថា​ស្ត្រី​បុរស​ទេ​ការសម្រេចចិត្ត​អ្វីមួយ​ងាយ ទទួលរង​ប៉ះទង្គិច​និង​ខកបំណង​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ផង​។​ចំណែក​ផល​ល្អ​របស់លោក​អ្នក​គឺ​ការចាត់ចែង​ការងារ​ចាស់​ឬ​កិច្ចការងារ​នៅសល់​ពីព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​មានរឿង​ខ្វាយខ្វល់​ចំពោះ​គ្នា​មិនតិច​ដែរ​ទេ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ត្រឡប់ មក វិញ​ផង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ចរចា​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អៗ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី​ដោយ​អាច​មានការ​ចម្រើន​លូតលាស់​ដូច​ពាក្យចាស់​ថា​ដាក់ចុះ​រីកដុះដាល​តាម​ដែរ​ផងដែរ​។​ចំណែក​ការប្រកប​ការងារ​វិញ​មាន​ភាពរលូន​ល្អ​ហើយ​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​មួយចំនួន​ថែមទៀត​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ដោយ​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​សាសង​ស្នេហា​ថ្មីថ្មោង​តែង​សម​ដូច​គាប់​បំណង​ជានិច្ច​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​នាំ​ពិបាក​ទប់ទល់​។ ក្នុងថ្ងៃនេះ​ដែរ​បើ​មានរឿង​រាវ​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​នាំ​ពិបាក​ទប់ទល់​។​ចំណែក​ស្ត្រី​ជួប​នូវ​ដំណើរ​ជីវិត​ទន់ជ្រាយ​ច្រើន​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ត្រូវ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនមាន​បញ្ហា​អាក្រក់​ណា​ជ្រែកចូល​កើត ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រឆាំង​គ្នា​និង​ឆាប់​ទាំង​កើត​ជម្លោះ​វិវាទ ផង​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​ជួប​បញ្ហា​ច្រើន​គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​រឿង​រាវ​អាក្រក់​ណា​ម​យ​យ​កើតឡើង​។ ក្រៅពីនេះ​ការ ប្រកបការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កបញ្ហា​អ្វីមួយ​ហើយ​ទម្លាក់កំហុស​ទុកឱ្យ​ដែល​ត្រូវ​ប្រឈមមុខ​ជំនួស​គេ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃ លក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​ទូរ​ទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក ឡូកឡំ​នាំ​កើតការ​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ឬ​ទំនាក់ទំនង​ចរចា​រឿង​អ្វី មួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេល វេលា​ល្អ​ប្រពៃ​ណាស់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះ ហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​ប្រយ័ត្នប្រយែង​កុំ​ប្រើ​អារម្មណ៍ ឈ្នានីស​ច្រើន​នោះ​ផ្លែផ្កា​នឹង​ទទួលបាន​ជោគជ័យ​គ្រាន់បើ​ពុំខាន​។ សម្រាប់​បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច​ហើយ​ផល កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​គ្នា​ព្រោះតែ​ភាព ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕