ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៩

622
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ជួប​នូវ​បញ្ហា​ស្មុគស្មាញ និង​មានរឿង​មិន សប្បាយចិត្ត​ចូលមក​នាំ​កើតការ​ខ្វាយខ្វល់​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។ ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្សបៀតបៀន​យាយី ។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​លូតលាស់​សន្សឹមៗ​ជានិច្ច ហើយ​បើ​លោកអ្នក ចង់​សម្រេច​ធ្វើ​អ្វីមួយ​ក៏​តែង​ពុំ​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ដែរ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង ច្រើនជាង​។ ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកបការងារ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​ទើប​មិនត្រូវ​ភ្លាំងភ្លាត់​ត្រូវ​មក​ដេក​សោកស្តាយ​ព្រោះតែ​ការធ្វេសប្រហែស​របស់ ខ្លួនឯង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស បៀតបៀន​យាយី​បង្ក​ជា​ជម្លោះ​វិវាទ​ពី​តូច​រីក​ជាធំ​ណាមួយ​កើតឡើង ។

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណង​ស្នេហ៍​ឱ្យបាន​ល្អ​ហើយ​មិន​ត្រូវយក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ឡើយ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មានការ​ជឿនលឿន​ទៅ​មុខតែ​យ៉ាងណា លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ពីព្រោះ​ផល​អាក្រក់​នៅពេល​ក្រោយ​តែងមាន​ជាប់​ជានិច្ច​។ សម្រាប់​ការចេញដំណើរ​ទៅ​ប្រកបការងារ​អ្វីមួយ​លោកអ្នក​គប្បី​ទៅ​ពេលព្រឹក ប្រសើរ​ជាង​ពេល​ថ្ងៃ​ព្រោះ​ផ្លែផ្កា​ទទួល​តែង​ទទួលបាន​ច្រើនជាង​។ អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិតឆ្ងាយ​ជួប​រឿង​ប្រទាំង​ប្រទើស លុកលុយ​ច្រើន​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច ប្រយ័ត្ន​ប៉ះចំ​អ្នកលេង​ល្បែងស៊ីសង​ឬ​អ្នកប្រមឹក​ត្រូវ​ទទួលរង​កម្មក្រាស់​ពុំខាន​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ជួប​បញ្ហា​អ្វី​លោកអ្នក​គប្បី​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ពី ព្រោះ ថា​ផល​អាក្រក់​ងាយ​យាយី​ណាស់​ផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ព្រោះ​នាំ​ភាព​ទុក្ខសោក​មកវិញ​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន ថែមទៀត​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះ​ទៅណា​មក​ណា​មាន​ក្រុមមនុស្ស​ស្រឡាញ់​រាប់អាន និង​ផ្តល់​ការយកចិត្តទុកដាក់​ច្រើន ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ត្រឡប់ មកវិញ​ដែរ​។ ការរស់នៅ​វិញ​កំពុងមាន​ភាព​សុខដុម​និង​មាន​ភាព​ស្រស់ស្រាយ​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​ទៅមុខ​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​បន្ថែម​ការយក​ចិត្ត​ទុកដាក់​និង​បន្ថែម​ក្តី​ស្រឡាញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អួអាប់​មក​ភ្លឺ​ថ្លា​ជាក់​ជាពុំខាន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ ពីព្រោះថា​តែង​ផ្តល់​ជា​ផ្លែផ្កា​ជានិច្ច​។ លោកអ្នក​អាចមាន​ដំណឹង​ល្អ​និង​មានរ​រឿង​ឱ្យ សប្បាយចិត្ត​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវទឹក​, ​ផ្លូវអាកាស​,​ ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​រីករាយ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោក​អ្វក​ធ្វើ​អ្វីមួយ​ត្រូវ​មានចិត្ត​ត្រជាក់ ពីព្រោះ​ងាយ​កើត បញ្ហា​ចេញពី​មាត់​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយក្រោយ វិញ​នោះ​ក៏​ខ្លាំង​ដែរ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម​ដូចនេះ​ទោះ ធ្វើ​អ្វី​ក៏​មិនអាច​លោភលន់​បានទេ ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ ទ្បើ​យ ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។ ក្នុង​រង្វង់​គ្រួសារ ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ថា​ស្ថិត​នៅទីណា​ទេ​គឺ​មិនត្រូវ យក​ភាព​ប្រកែប្រកាន់​ឬ​ចិត្ត​ស្រាល​ដាក់ខ្លួន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​បានតែ​រឿងរ៉ាវ ត្រឡប់មកវិញ​។ ​ក្រៅពីនេះ​បើ​មាន​ប្រកបការងារ​វិញ​គឺ​តែងមាន​ដំណើរការ​ទៅមុខ​ជា បន្តបន្ទាប់ ហើយ​បើ​មានការ​សម្រុក​តិច​ច្រើនក្តី​ក៏​តែង​ហុច​ផល​ល្អៗ​មកជា​មួយ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញហើយ ត្រូវ​ដេក​សោក​កា​អាត្មា​ខ្លួន​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​ទោះ​ប្រកបការងារ​តូចធំ​ផ្លែផ្កា​អាចឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​គឺមាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ក៏​ជាការ​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ទាក់ទង​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​បំផុត​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​ត្រៀម ខ្លួន​បានល្អ​នោះ​ឃើញថា​តែង​ទទួលផល​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​អាច​ទុកចិត្ត​ក្រុមមនុស្ស​បានទេ​ពិសេស​អតិថិជន​ជំពាក់​ប្រាក់កាស​ត្រូវតែ​ចេះ​ពិនិត្យ​សមាសភាព​ឱ្យបាន​ច្បាស់លាស់ បើ​ពុំនោះ​អាច ត្រូវ​ចាញ់បោក​គេ​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានចិត្ត​រេ​ព្រោះតែ​សម្លឹង​អ្នកផ្សេង​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ប្រយ័ត្ន​កើតរឿង​រាវ​រកាំរកូស​ចៀស​មិន​ផុត​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ គឺ​តែងមាន​ក្រុម បាបមិត្ត​ចាំតែ​យាយី​ប៉ង​អាក្រក់​ប៉ុណ្ណោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ឆ្លង​ផល លំបាក​ទាំងពួង​ទៅរួច​។ ក្រៅពីនេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ ឬ​ក្រុម​នុស្ស​ចាស់​កើត រោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ទប់ទល់​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕