ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩

390
ចែករម្លែក

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​និង​រឿង​ធំដុំ​ណាមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ផងដែរ​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​ការ ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ឬ​ទំនាក់ទំនង​កិច្ចការ​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​សុខដុម​និង​ដំណើរជីវិត​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ក្នុងពេល នេះ ​មានការ​រីកដុះដាល​យឺត​ណាស់​ហើយ​ពិសេស​កើតមាន​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ពីព្រោះ​មាន​ក្រុមមនុស្ស​ឈ្នានីស​ព្យាបាទ​ម្ល៉ោះហើយ​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្ន ប្រយែង​ក្រែង​ត្រូវ​ធ្លាក់​ចាញ់​ក្នុង​ឧបាយកល​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ហាក់​ទទួលរង​សម្ពាធ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​នូវ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូលមក​លុកលុយ​ទៅ​កើត​។​សម្រាប់​ការ​ប្រការ​ងារ​រកស៊ី​ជួញដូរ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អា​ចរក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ផល​លំបាក​ណាមួយ​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ងាយ​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់ហើយ​ធ្វើ​អ្វី​តែង​ជះ​ផល​អាក្រក់​ច្រើន​ថែមទៀត​។ ការរស់នៅ​ជួប​បញ្ហាលំបាក​និង​ស្មុគស្មាញ​ច្រើន​បន្តិច​ពិសេស​បញ្ហា​គ្រួសារ​និង​ការងារ តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​បញ្ហា​រកាំរកូស​និង​បញ្ហា​បង្កឡើង​ដោយសារ​ស្នាដៃ​អ្នកដទៃ​ណាស់​គួរ​មានការ​ប្រយ័ត្ន ប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​យឺតៗ​តែ​ងាយ​បាក់បែក​ណាស់​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សម្រុក​ឱ្យ​ពេញទី​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ទៅមុខ​និង​ត្រជាក់ត្រជុំ​ប្រពៃ​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​និង​មិន​តបត​ជាមួយ​ក្រុម មនុស្ស​ខ្លះ​កាន់តែ​ប្រសើរ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ឃើញ​មានការ​រីកលូតលាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​។​ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​បើ​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ហើយ​មិនត្រូវ​លូកដៃ​ជាមួយ​រឿង​អ្នកដទៃ​ច្រើនពេក​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំទុក្ខ​មក​ដាក់ខ្លួន​វិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ហើយ​ជួប​បញ្ហា​ត្រូវ​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​រឿង​រាវ​ចោទឡើង​នាពេល​ក្រោយ​។​ការប្រកប​ការងារ​លោក​អ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​ព្រោះ​ថាបើ​ដួល​ហើយ​គឺ​មានតែ​ក្រុមមនុស្ស​ជាន់​បន្ថែម​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​ជួល​ការលំបាក​ច្រើន​ឬ​អាច​និយាយ បានថា​លាភ​ប្រាក់កាស​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ឡើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ពាក្យសម្តី​តែម្តង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​និង​រកាំចិត្ត​ចំពោះ​គ្នា​ពី​ព្រោះតែ ​ការមិន​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​ងាយ​កើត​បញ្ហា​រត់​ចូល​នាំ​ពិបាក​ទប់ទល់​ណាស់​។​ចំពោះ​ការប្រកប​ការងារ​វិញ​មិនសូវ​ឆ្លើយតប​ដូច​បំណង​ប៉ុន្មាន​ទេ​ហើយ​ពិសេស​តែង​កើតមាន​រឿង​រាវ​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើល មុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់​យ៉ី​ន​ណាស់​។​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើប្រាស់​ចិត្តមេត្តា​ដើម្បី​បោក ប្រាស់​ក្នុង​រឿង​អ្វីមួយ​។​

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ហេតុនេះ​ធ្វើឱ្យមាន​ការរីកចម្រើន​ច្រើន​វិស័យ​ក្នុងនេះ​រាប់ទាំង​ការងារ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​ឡើយ​ពិសេស​ងាយ​កើត​បញ្ហា​ច្រើន​ផង​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​តិចតួច​ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះថា​ងាយ​ត្រូវ​ចាញ់បោក​គេ​ឬ​ត្រូវ​ដើរ​ថយក្រោយ​ច្រើន​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ជ្រួលជ្រើម​ព្រោះតែ​ស្នេហា​ភ្លើត ភ្លើន​ក្នុង​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ​ល្អ​ហើយ​បើ​មាន​បញ្ហា​អ្វីមួយ​ដោយសារ​ក្រុមមនុស្ស​គុំ​គួ​ន​ឬ​សម្អប់​កាល​ពីមុនមក​ក៏មាន​ភាព​ធូរស្រាល​ចិត្ត​ហើយ​អ្នកខ្លះ​អាច​ដើរមក​និយាយ​ចូល​ចង​ជា​មិត្ត​ទៀតផង​។​ប៉ុន្តែ​យ៉ាងណា​លោកអ្នក​មិនត្រូវ​ទុកចិត្ត​ពេក​ដែរ​ប្រយ័ត្ន​តែ​គេ​ល្អ​តែ​សំបក​ក្រៅ​ខាងក្នុង​នៅតែ​គុំ​គួ​ន​ខ្មៅ​កខ្វក់​ដដែល​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕