ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩

519
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ទោះ​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិត មែន​ប៉ុន្តែ​ទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ប្រមាថ​បាន​ទ្បើ​យ មិន​ដូច្នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។​ក្នុង​ពេលនេះ​លោកអ្នក​អាច មាន​ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​កើតការ​ក្តៅក្រហាយ​ឬ​នាំ​រឿង​មក​អំពល់ទុក្ខ​ទៀតផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន​លឿ​ទៅមុខ​គួរសម​ហើយ​បើ​ចង់​បើក​របរ​អ្វី​ក៏​អាច​សាកល្បង​បានដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ ព្រោះ ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ យឺត​ណាស់​ហើយ​ពិសេស​បើ​ចង់​បំពេញការងារ​អ្វី​តែង​មិន​ផ្តល់​ផល​ជា​ផ្លែផ្កា​ដូច​គាប់ បំណង​ប៉ុន្មាន​ទេ​។ លោកអ្នក​មានរឿង​ស្មុគស្មាញ​ច្រើន​ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​ក៏​តែង មិនបាន​ដូច​គាប់​បំណង​ប៉ុន្មាន​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ណាស់​គប្បី​ប្រយ័ត្នប្រយែង ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព ស្ងាត់​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល កម្រៃ​ឃើញថា​មិន​ជួប​ការលំបាក​ខ្លាំងក្លា​ឡើយ​ពីព្រោះ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ផ្តល់​ផល​ល្អ​ទេ​តែង​ជួប​បញ្ហា​មិនល្អ​លុកលុយ​យាយី​ច្រើន​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​ណាស់​គប្បី​រក្សា​ភាព​នឹងធឹង​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ថ្មី​ពី ព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក បំពេញការងារ​ចាស់​ថ្មី​មួយចំនួនទៀត​។​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។ ក្នុងផ្ទះ សម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ ហើយ​លោកអ្នក​ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការរស់នៅ​និង​ប្រកបការងារ​ឃើញថា​មានការ​ជឿនលឿន ទៅ​មុខជា​សន្សឹមៗ​និង​មាន​ជោគជ័យ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ការរក​ប្រាក់​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ទប់ទល់​ការចាយវាយ​ក្នុង​គ្រួសារ​ទៅរួច​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​គ្មាន​បញ្ហា​កើតឡើង​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការចរចា​ឬ​ធ្វ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​លោកអ្នក​ត្រូវ​តស៊ូ​មានះ​កិច្ចការងារ​ទើប​ផល​លំបាក​ទាំងពួង​ចៀស​ឆ្ងាយ​ហើយ​ផល​ល្អ​កើតមក​ជំនួស​វិញ​។​សម្រាប់​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​អតិថិជន​ចាស់​ថ្មី​មិនសូវ​មានមក​អើត​ទេ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​មិន​ថា​ទី​ឆ្ងាយ​ជិត​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ប៉ុណ្ណោះ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​សម្រាប់​ស្ត្រី​មាន​គ្រោះ​យាយី​ខ្លះៗ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល ខ្លួន​ប៉ុន្មាន​ឡើយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​មានមុខ​របរ​ដូចគ្នា​បង្ករឿង​ថ្នាំងថ្នាក់​និង​ដណ្តើម​អតិថិជន​ដោយ​ប្រការ​ណាមួយ​។ ការរស់នៅ​ត្រូវ​រក្សា​ភាព​នឹងធឹង​ជាង​នេះ​បន្តិច​កាន់តែ​ប្រសើរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​ដូចនេះ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ឡើយ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​តាំងចិត្ត​ការងារ​នោះ​បើទោះបី​កិច្ចការ​ធ្លាក់ចុះ​ប៉ុនណា​ក៏​តែង​អាច​ដោះស្រាយ​ចេញ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បញ្ហា​ប្រាក់កាស​មានការ​លូតលាស់​ទៅមុខ​គ្រាន់បើ​ហើយ​បើទោះបី​មិន​ច្រើន​ក៏មាន​ការ ចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​អាចមាន​បញ្ហា​ខ្លះ​ចូល​អុកឡុក​យាយី​ប៉ុន្តែ​យ៉ាងណា​បើ លោកអ្នក​តាំងចិត្ត​ដោះស្រាយ​នោះ​ឃើញថា​ទោះ​រឿង​រាវ​តូចធំ​តែង​ស្រាយ​ចេញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជា ទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ប៉ុន្តែ​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែង​ស្នេហា​ខុស​របៀប​ឡើយ​ប្រយ័ត្ន​ត្រូវ​មក​ដេក​ទុក្ខសោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​ទៅហើយ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​បន្តិច​ពោល គឺ​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប ប្រសើរ​។ នៅថ្ងៃនេះ​វិញ​សម្រាប់​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​រឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ញាប់ដៃ​ញាប់ ជើង​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ​មួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ពី ព្រោះថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត ប៉ុន្តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​ក៏មាន​ច្រើន​ដែរ​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​កុំ​មាត់ឥតគម្រប​ឬ​និយាយ​មិន​កោតក្រែង​ចំពោះ​គ្នា​ព្រោះ​នោះ​នាំ​តែមាន​រឿង​រាវ​ឈ្លោះប្រកែក​គ្នា​មិនចេះចប់​ប៉ុណ្ណោះ​៕