ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩

314
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​សម្រាប់​ដំណើរ​ជីវិត​របស់​ស្ត្រី​ចូរ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ យាយី​ឬ​ធ្វើឱ្យ​របស់​ខូចខាត​ដោយ​ប្រការ​ណាមួយ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែ​រាំងស្ទះ​និង​ងាយ​កើត​បញ្ហា​ផង​គប្បី​មាន ការប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ ព្រោះ តែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំសូវល្អ​ប៉ុន្មាន​ក្តី​ប៉ុន្តែ​បើ ចេះ​ខិតខំ​ព្យាយាម​ក្នុង​កិច្ចការ​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​។ ក្រៅពីនេះ​លោកអ្នក​មិនគួរ បង្កទំនាស់​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទេ​ព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើនជាង​ល្អ​ដូចនេះ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​រឿង​រាវ​អាក្រក់​មិន​ងាយ​កើតមាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ​ហើយ​រវាសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រណុកចិត្ត​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅពេលនេះ​លោកអ្នក​ខ្លះ​មានការ​ស្ងប់ចិត្ត​និង​សប្បាយ​ចិត្តច្រើន ឡើងវិញ​ហើយ​ទោះ​ប្រកប​កិច្ចការ​អ្វី​តែងមាន​ភាព​សុខដុម​គួរសម​ផងដែរ​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស ជួយ​យកអាសារ​និង​គាំពារ​ជានិច្ច​។​

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​គ្នា​ល្អ​ហើយ​បើ​លោកអ្នក​មិនទាន់មានរ​គាប់​ពេលនេះ​ជា​ពេលវេលា​ល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក​និង​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​។​ការរស់នៅ​កើតមាន​ការប្រទាំងប្រទើស​និង​រឿង​រាវ​មិនល្អ​ចូល​យាយី​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ទេ​តែ​លាភ​តូចតាច​មាន​ហូរ​ចូល​ហូរហែ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រទាំងប្រទើស​ព្រោះតែ​ការចង់​ចាញ់ឈ្នះ​គ្នា​និង​ការ​ប្រកែប្រកាន់​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​ថ្វី​ត្បិត​លោកអ្នក​រត់​ចុះ​រត់ឡើង​មមាញឹក​ការងារ​ក៏ដោយ​តែ​មិនត្រូវ​អែអង់​ឡើយ​ពីព្រោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យមក​វិញ​ដូច​ជាទី​ពេញចិត្ត​វិញ​មួយ ចំនួន​ពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​និង​អស់សង្ឃឹម​មិនតិច​ដែរ​ទេ​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​អ្វីមួយ ពីព្រោះថា​ផល​ល្អៗ​តែង​រង់ចាំ​ជានិច្ច​។​ការប្រកប​ការងារ​តែង​ចាប់ផ្តើម​ដ៏​ល្អ​និង​ទទួល​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគ ផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ខិតខំ​សរុប​ការងារ​អ្វីមួយ​តែង​ឆាប់​ចប់​ហើយ​ទទួលបាន​ផល​លឿន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទាំ​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រកា​រណា មួយ​កើតឡើង​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ ៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​ផល​លំបាក​ច្រើន​ពិសេស ឱ្យ​ប្រយ័ត្ន​កើត​បញ្ហា​ឡើង​ដោយ​មិនដឹង​ខ្លួន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​អាចមាន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​ដូច្នេះ​ចូរ​ ប្រយ័ត្ន​កើតជា​រឿង​រាវ​អ្វីមួយ​ឈានដល់​ការបែកបាក់​ជា​រៀងរហូត​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ត្រឹម​កម្រិត​មធ្យម​ដូចនេះ​បើ​ចង់ ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​រាល់​ល្បែង​ស្រី​ស្រា​ព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​រាវ​អាក្រក់ៗ​ណាស់ដែរ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​ឬ​គូ​ប្តី​ប្រពន្ធ​ក្តី​មាន​ភាព​រកាំរកូស​ច្រើន​ហេតុនេះ​ចូរ​ចេះ​អត់ធ្មត់ ក្នុង​ការតបត​ចំពោះ​គ្នា​និង​ការនិយាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឥត​បានការ​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល អាក្រក់​នោះ​ងាយ​កើតឡើង​ដែល​លោកអ្នក​ត្រូវ​រែកពន់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿងរ៉ាវ​យាយី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា​តូចធំ​ណា មួយនា​កន្លងមក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​លោកអ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ ទាំង​ស្ត្រី​បុរស បើ​លោកអ្នក​ពុំទាន់​មាន​កិច្ចការ​អ្វី​ប្រកប​ចិញ្ចឹមជីវិត​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

#