ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩

440
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហើយ​ធ្វើ អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ច្រើន​រឿង​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​ព្រោះតែ​មានការ​យកចិត្តទុកដាក់​គ្នា​ប្រសើរ​ឡើងវិញ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ពី​បញ្ហា​អ្វីមួយ​ឱ្យ​សប្បាយ ចិត្ត​ផង​។ ក្រៅពីនេះ​ចំពោះ​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ឃើញថា​មានការ​ចម្រើន​លូត លាស់​និង​តែង​ហុច​ផល​ល្អ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ ល្អ​ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​ណាស់​ផង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ​ហើយ បើ​ចង់​ទំនាក់ទំនង​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។​ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​ណាស់​ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែង​ចេះ​មើលមុខ​ក្រោយ​និង ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។ ក្រៅពីនេះ​ឱ្យ​លោក អ្នក​ប្រយ័ត្នប្រយែង​បញ្ហា​រោគ​ជំងឺ​ចូល​យាយី​ឬ​មាន​ឧប្បត្តិហេតុ​អ្វីមួយ​កើតឡើង​ថែម ទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំំ​ណើ​រ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អ​ប្រពៃ​ហើយ​ទោះ ទៅ​ទីណា​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ផងដែរ​។ ការប្រកប​ការងារនៅថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​សុខដុម​និង​ការរក​ផល​កម្រៃ​គ្រាន់​មាន​សកម្មភាព​ជាង​មុន​បន្តិច​វិញផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ជ្រួល​ជ្រោ​ម​មិនចេះ​គិត​ប្រយ័ត្ន​ភាព​ទុក្ខសោក​កើតមានពុំមាន​អ្នក​ជួយ​កើត​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅ​ថ្ងៃ​សេចក្តីស្រឡាញ់​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​មិនមាន​អ្វី​ប្រែប្រួល​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ការរស់នៅ​លោកអ្នក​តោង​សម្តែងសេចក្តីស្រឡាញ់​ដល់​ក្រុមគ្រួសារ ចាស់ទុំ ញាតិ​បងប្អូន​នៅថ្ងៃនេះ​កាន់តែ​ប្រសើរ​។ មុខ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​បញ្ហាលំបាក​ច្រើន​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ជម្លោះវិវាទ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ពិតមែន​ប៉ុន្តែ​ភាព​ទុក្ខព្រួយ​ក៏​ងាយ​កើតមាន​ផងដែរ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប និង បញ្ហា​មិនល្អ​យាយី​ផង​។ លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង និង​ពិសេស​ធ្វើ​មិនដឹងមិនឮ ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ឃើញ ថា​លោកអ្នក​ពុំ​ត្រូវ​ប្រកាន់​ចិត្ត​ស្រាល​ឆាប់​ខឹង​ឬ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​តែមាន ជម្លោះ​ជាមួយ​អតិថិជន​បាត់បង់​នូវ​ចំណូល​ខ្លួនឯង​។​

រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​នៅក្នុង​សេចក្តីស្រឡាញ់​នេះ​ពុំគប្បី​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ឡើយ ត្រូវ​ចេះ​អប់រំ​និង​ដាស់តឿន​ដោយ​អាត្មា​ខ្លួនឯង​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ធ្វើ​អ្វី​ឃើញថា​ជួប​នូវ​បញ្ហា និង​ឧបសគ្គ​យាយី​ផង ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន បញ្ហា​ជម្លោះ​វិវាទ​យាយី​ថែមទៀត​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​សេចក្តី​ទុក្ខវេទនា​ផ្លូវចិត្ត​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ជាការ​ហួសពេល​ទៅហើយ​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដូចនេះ ឃើញថា​ទោះ​ធ្វើ​អ្វី​ក៏​តែង​ដំណើរការ​ទៅមុខ​និង​មានជោគ​មានជ័យ​វិលត្រឡប់​មកវិញ ផង​។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់ និង​មាន​ភាព​សុខដុម​ប្រពៃ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុង​សេចក្តីស្រឡាញ់​នេះ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ ប៉ុន្តែ​យ៉ាងណា​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ដោយ​យក​ល្បែង​កាមគុណ មក​ឡូកឡំ​ប្រយ័ត្ន​នាំ​សេចក្តី​ទុក្ខសោក​នៅ​គ្រាក្រោយ​វិញ​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី ច្រើន​ពិសេស​ងាយ​មាន​បញ្ហា​ជម្លោះ​វិវាទ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការស្រុតចុះ​បន្តិច​វិញ​ក្នុង​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅ​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ឡើយ​បើ​ពុំនោះ​លោកអ្នក​អាច​ជួប​បញ្ហា​មិនល្អ​ណាមួយ​នាំ​ត្រូវ​រែកពន់​នៅ​ថ្ងៃក្រោយ​វិញ​ជាក់​ជាពុំខាន​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​មានរឿង​រ៉ាវ​ល្អក់កករ មួយចំនួន​យាយី​ផង ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​នាំ​ត្រូវ​ជួប​ការ លំបាក​ដោះស្រាយ​។ ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់ សន្សឹមៗ​ទៅមុខ ហើយ​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ភ្លើតភ្លើន​នៅថ្ងៃនេះ​តាម​មិត្តភក្តិ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នា​ក្រោយ​វិញ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿន លឿន​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំមាន​ការរីកលូតលាស់​ទៅមុខ គួរ​ជាទី​កត់សម្គាល់​ទេ​ពោលគឺ​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើ​ជាង​សព្វមួយដង​។ ការ ធ្វើដំណើរ​ទៅ​ពឹង​អ្នកដទៃ​ឱ្យជួយ​អ្វីមួយ​តែង​ខកបំណង​ឬ​អាច​ទទួលរង​ការប្រមាថ​ថែមទៀត​។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕