ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩

958
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការ បាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿង​រាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប ទទួលជោគជ័យ​ទៅរួច​។ ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ទំនាក់ទំនង​សម្របសម្រួល​ការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ចំពោះមុខ​ច្រើន​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ ចរចា​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ឱកាស​ភ្លាត់​ស្នៀង​នោះ​មាន​ខ្ពស់​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ទើប​ពុំ​កើត​នូវ​បញ្ហា​អាក្រក់ ណាមួយ​ឈានចូល​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ធ្វើ​អ្វី មួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​ជួប​ផល​លំបាក​ការរកស៊ី​មិន​ចម្រើន​លូតលាស់​ទៅមុខ​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ចូរ​ប្រយ័ត្ន​ការកើត មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ដែលមាន​ភេទ​ផ្ទុយគ្នា​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិនសូវ​ផ្តល់​ជា​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ឡើយ​ម្ល៉ោះហើយ ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។ ចំពោះ​លោកអ្នក​ដែល​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ទាល់តែ​ខិតខំ​ព្យាយាម​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​ពិសេស​មិនត្រូវ​តបត ជាមួយ​ក្រុមមនុស្ស​ថា​ស្តី បន្ទោស​ពេក​ឡើយ​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ទំនាស់​ឡើង​ណាស់ដែរ​។​ក្រៅពីនេះ​នៅផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន ប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​ដែល​នាំ​កើតការ​ក្តៅ ក្រហាយ​បង្កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មិនមាន​អ្វី​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​តែ​យ៉ាងណា​ប្រាក់ចំណូល​អាច​រក​គ្រាន់​ចិញ្ចឹម​ក្រពះ​ផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ល្អក់កករ​ផ្លូវចិត្ត​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​មាន​ក្តី​ស​ង្ឃឺ​ម​អ្វីមួយ​ខ្លាំងក្លា​ពេក​ដែរ ពីព្រោះ​ឃើញថា​ផល​អាក្រក់​មួយចំនួន​ក៏មាន​ចំពោះមុខ​ដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា ឱកាសល្អ​ប្រពៃ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល ទៅ​និង​ត្រឡប់មកវិញ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ សម្រាប់​លោកអ្នក​ប្រកប​ធ្វើ​ជំនួញ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះ ស្រាយ​ហើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោច ណាស់​ក៏​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ មួយដង​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា​ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំនោះ​ទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន ឡើយ​ពីព្រោះ​ជារឿយៗ​តែងមាន​គ្រោះកាច​តាម​យាយី​ច្រើន​។ ចំណែក​ស្ត្រី​មេផ្ទះ​ចូរ ប្រយ័ត្ន​សុខទុក្ខ​របស់​កូនចៅ​ពីព្រោះ​អាច​មុត​ដៃ​មុត​ជើង​និង​មាន​គ្រោះ​រលាកភ្លើង ដោយ​ប្រការ​ណាមួយ​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ប៉ុនណា​ក៏​មិន​ឆ្លើយតប​ដូចជា​ទី​គាប់ចិត្ត​នោះដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ប្រើប្រាស់​បញ្ញា​ឬ​ធ្វើ​អ្វី​ដោយមាន ភាពឆ្លាតវាងវៃ​នោះ​ផល​ដែល​ទទួលបាន​មកវិញ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ដូច ជាទី​គាប់ចិត្ត​ពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​គាប់ប្រសើរ​គួរសម ដោយ​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខ ដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ជាង​បណ្តា​ថ្ងៃមុនៗ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រស់ស្រាយ​ហើយ​ធ្វើ អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ក្នុង​ពេលនេះ​ដោយសារ​យីអ៊ុន​ប្រែប្រួល​ផ្លាស់ប្តូរ​ច្រើន​បន្តិច​ដូច្នេះហើយ​បើ​ចង់​បោះទុន​រកស៊ី​លោកអ្នក​ត្រូវ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ហើយ​មិនត្រូវ​ហ៊ាន​ពេក​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​កា​រ​ប្រកប ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ផល​កម្រៃ​ជួប​ការលំបាក​បន្តិច ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​ល្អ​។

បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មានការ​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​មិនត្រូវ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ងាយ​ជួប​បញ្ហា មិនល្អ​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​នាំ​ការលក់ដូរ​នៅ​មិន​សុខ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចៀសវាង​ការ ប្រមាថ​ឬ​មើលផ្លូវ​អាក្រក់​ដល់​គ្នា​ព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕​

#