ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩

239
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​មិនបាន​ដូច​ចិត្ត មានការ​រាំងស្ទះ​ច្រើន ។​ក្រៅពីនេះ​បើ​សម្រេចចិត្ត​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​ញ្ហា​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនត្រូវ​យក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​និង​មិនសូវ​កើតមាន​ភាពល្អក់​កករ​ចំពោះ​គ្នា ៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ធ្វើ​អ្វី​ប្រថុយប្រថាន​ដោយ​មិន​មើលមុខ​ក្រោយ​ឡើយ​ពិសេស​មិនត្រូវ​ចំណាយ​ប្រាក់កាស​ដោយ​មិន​មើល​មនុស្ស​ប្រយ័ត្ន​ត្រូវ​ខាតបង់​ឥតអំពើ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​អ្នកដទៃ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ក្តី​តែ​សម្រាប់​លោកអ្នក​ក៏​អា​ចរក​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​សេព​គ្រឿង​ស្រវឹង​ឡើយ​ប្រយ័ត្ន​ជួប​គ្រោះ​ចង្រៃ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ឆាប់​ប្រកែប្រកាន់​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​នាំឱ្យ​ផ្លាស់ប្តូ​រទាំង​ការងារ​និង​អារម្មណ៍​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ជួប​បញ្ហា​ខ្សត់​ចំណូល​ជាពិសេស​លាភ​បំរុង​រត់​ចូល​បែរជា​រត់ចេញ​ទៀតផង​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ដែល​ស្គាល់​តែ​មុខ​មិន​ស្គាល់ចិត្ត​ដែល គេ​អាច​បង្កបញ្ហា​មិនល្អ​ណាមួយ​មក​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​មួហ្មង​និង​ប្រឆាំង​គ្នាច្រើន ៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​កិច្ចការងារ​តែង​ជួប​នូវ​ភាពជោគជ័យ​ច្រើន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​នៅមាន​យាយី​ច្រើន​នៅឡើយ​ទេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ផង​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​ការពឹង​នរណាម្នាក់​ក៏​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​រវើក ហើយ​បើ​លោកអ្នក​ចង់​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ឧប្បត្តិហេតុ​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ណាស់ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​មើលមុខមើលក្រោយ​ពីព្រោះថា​ងាយ​កើតការ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅក្នុង​ថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​ធ្វើឱ្យ​ងាយ​ជួប​បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណា​កើតឡើង​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​គប្បី​មានការ​ប្រញាប់​ឆាប់​បញ្ចប់​នាពេលនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​មិនត្រូវ​រែក​ពន្ធ​ផល​លំបាក​ច្រើន​នា​ថ្ងៃ​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការងាយ​ផ្ទុះ​កំហឹង​ដាក់គ្នា​ណាស់​គប្បី​មានការ​ចេះ​សម្រប​តាមចិត្ត​គ្នា​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​រលូន​ល្អ​មិន​ទទួល​ការរាំងស្ទះ​នាំ​ជួប​ការលំបាក​ច្រើន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​លោកអ្នក​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​មកវិញ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មានការ​ផ្លាស់ប្តូរ​អារម្មណ៍​ហើយ​ការប្រកប​ការងារ​ក៏​តែង​រាំងស្ទះ​ញឹកញាប់​ច្រើន​ផង​។​ក្រៅពីនេះ​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មានទំនាស់​សម្តី​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ពិសេស​អាច​ត្រូវគេ​ស្តីបន្ទោស​ឬ​ជេរ​ស្តី​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅ​គ្រា​ខាងមុខ ៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​ចុះហត្ថលេខា​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​ទំនាក់ទំនង​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង បើ​មាន​ឯកសារ​អ្វី​សំខាន់​ត្រូវ​ប្រយ័ត្ន​បាត់់បង់ មាន​ណាត់ជួប​នរណា​គួរ​រួសរាន់​ទៅ​ទាន់ពេលវេលា​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ​ហើយ​ត្រូវតែ​ចងចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​អាពាហ៍ពិពាហ៍​ជាការ​ប្រពៃ​គួរសម​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​នាំឱ្យ​សប្បាយចិត្ត​ផង​។​ចំពោះ​កិច្ចការងារ​និង​បញ្ហា​ប្រាក់កាស​លោកអ្នក​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​បំផុត​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕