ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩

499
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ តាម​ធម្មជាតិ​ហើយ គឺ​មុននឹង​ជួប​នូវ​ក្តី​សម្រេច​អ្វីមួយ​នោះ លោកអ្នក តែង​ជូ​ប​នូវ​ឧបសគ្គ​រារាំង​ចំពោះមុខ​ខ្លះៗ ពុំខាន ហេតុនេះ​បើ​មាន​ការតស៊ូ​អ្វីមួយ​មិនត្រូវ រុញ​រា​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការជួប​ស្ថានភាព លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិន សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ការធ្វើដំណើរ​ទៅ​ទិស​ខាង​ពាយ័ព្យ​មិនសូវមាន​សុ​វត្តិភាព ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ត្រូវ​សន្សឹមៗ​នឹង​ប្រយ័ត្នប្រយែង​និង​មិនត្រូវ​ប្រកប កិច្ចការងារ​អ្វី​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែ​មការ​ប្រុង ប្រយ័ត្ន​បន្តិច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​ប្រសើរ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព សុខដុម​គួរសម​ផង​។ ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​មាន​ភាពស្រស់ ស្រាយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរ សម​ហើយ​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​បើ​ចង់​ពឹងពាក់ នរណាម្នាក់​តែង​សម្រេច​សម​ដូច​ប្រកប​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​នៅថ្ងៃនេះ​លោកអ្នក​មានការ​សុខកាយ​សប្បាយចិត្ត ហើយ​ពិសេស​មានការ​ជួបជុំ​ញាតិមិត្ត​យ៉ាង​សប្បាយ​ក្អាកក្អាយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មានមុខ របរ​ដូចគ្នា​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច​ហេតុនេះ​ចូរ​ប្រយ័ត្ន​កើត មាន​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​

​រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​នឿយណាយ​និង​បង្កជម្លោះ​ជាមួយគ្នា​ច្រើន​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ត្រឡប់មក វិញ​ផង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ស្រឡះ និង​មាន ភាពរលូន​ល្អ​ដោយ​មិន​ជួប​ស្ថានភាព​តានតឹង​ឬ​ទុក្ខ​កង្វក់​ច្រើន​យាយី​នោះឡើយ​។ ក្នុង​ថ្ងៃ នេះដែរ​បើ​មានរឿង​រាវ​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​នាំ​ពិបាក​ទប់ទល់​។ ចំណែក​ស្ត្រី​ជួប​នូវ​ដំណើរ​ជីវិត​ទន់ជ្រាយ​ច្រើន ដូចនេះ​បើ​ទោះ បី​ធ្វើ​អ្វី​ត្រូវ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនមាន​បញ្ហា​អាក្រក់​ណា​ជ្រែកចូល​កើត ។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រឆាំង​គ្នា​និង​ឆាប់​ទាំង​កើត​ជម្លោះ​វិវាទ​ផង​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក្រឡាប់ចាក់​គឺ​បាន​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ ទោះ​ប្រកប​កិច្ចការ​អ្វី​ត្រូវមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់​ចូល​យាយី​បៀតបៀន​កើត​។​សម្រាប់​បុរស​ការប្រកប​ការងារ​គ​ប្បី​ត្រូវ​ប្រយ័ត្នប្រយែង​ជាង​សព្វមួយដង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិត គូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ច្រើន​ដូចនេះ​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​អុជអាល​នាំ​កើត​បញ្ហា​ណាមួយ​ឡើង​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អជា​សន្សឹមៗ ទៅ​មុខតែ​យ៉ាងណា​បញ្ហា​រកាំចិត្ត​តែង​មក​យាយី​ច្រើន​ផង​ដូចនេះ​ត្រូវ​ចេះ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿងរ៉ាវ ខ្លះ​ទើប​ប្រសើរ​។ ទាំង​បុរស ស្ត្រី​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​បញ្ហា អាក្រក់​យាយី​បន្តិច ពីព្រោះ​មនុស្ស​នៅ​ជុំវិញខ្លួន​ចាំតែ​ចាប់កំហុស​និង​បង្កជម្លោះ ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​ផង​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ខ្លាំងក្លា ៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​សុខដុម​គួរសម​ហើយ ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា​នៅពេល​ក្រោយ​គ្រាន់​កក់ក្តៅ​ផង​។ ក្រៅពីនេះ​ដោយសារ​ជា​ថ្ងៃ​ល្អ ប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​ទទួលផល​ល្អៗ​ពី​កិច្ចការងារ​គប្បី​មានការ​ជជែក​ពី​ការងារ បើ​ចង់​ជួប​ភាពជោគជ័យ​ពី​សេចក្តីស្នេហា​ឱ្យ​ជជែក​ពី​បញ្ហា​ស្នេហា​ផងដែរ​។ ការរស់នៅ ផ្តល់​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិន​ងាយ​គេច​បញ្ហា​បានទេ​ពិសេស​រឿង​រាវ​កិច្ចការ ងារ​តែម្តង​។ ចំពោះ​ស្ត្រី នៅក្នុង​ផ្ទះសម្បែង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ចូរ​ចេះ​ធ្វើគ​ធ្វើ ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​ទោះបីយ៉ាងណា​ពេលវេលា​ល្អ​របស់​លោកអ្នក​នៅថ្ងៃនេះ​គឺ​ម៉ោង​៧,០០-១០,៥៩​នាទី​ព្រឹក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​សៅហ្មង​បន្តិច​តែ​មុខរបរ មាន​ស្ថានភាព​ដូច​សព្វមួយដង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​បើ​លោកអ្នក​ចាប់​កិច្ចការងារ​សំខាន់ៗ​កាន់តែ​ល្អ​ពីព្រោះថា ផល​ជា​ផ្លែផ្កា​មាន​ច្រើន​ចំពោះមុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅថ្ងៃនេះ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ​ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ដាច់ខាត​បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​មានការ​ចាប់កំហុស​គ្នាច្រើន​ហើយ​ទាល់តែ អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​ឬ​ទិញ​ទំនិញស្តុក​ទុក​លក់​រយះពេល​ខ្លី​ឬ​វែង​តែង​ហុច​ផ្លែផ្កា​គួរសម​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណ​មួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕