ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩

687
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី​ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោ​ម ជ្រែង​ផងដែរ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​មានចិត្ត​លោភលន់ ហួសប្រមាណ​ហើយ​មានការ​រំលោភបំពាន​លើ​អ្នកដទៃ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង រ៉ាវ​មក​អំពល់ទុក្ខ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ទំនាក់ទំនង​ក្នុង​បញ្ហា​អ្វីមួយ​តែង​ទទួលដំណឹង​ល្អ​ជាង​អាក្រក់​ផងដែរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​សម្រេច​ជោគជ័យ​និង​មាន​ភាព រលូន​ល្អ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺមាន​តែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះ ស្រាយ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​នាំឱ្យ​ជួប​នូវ​បញ្ហា លំបាក​ចំពោះមុខ​មួយចំនួន​នាំ​ពិបាក​ទប់ទល់​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​មានតែ​រឿង​រាវ​អាក្រក់​កើត ឡើង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​តោង​តែមាន​ការគិតគូរ​ឱ្យ បាន​លម្អិត​បន្តិច​ពីព្រោះថា​ផល​ល្អ​និង​អាក្រក់​នៅ​លាយឡំ​គ្នា​ជានិច្ច​។ ទាំង​ស្ត្រី​បុរស បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។

​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការងាយ​ថយក្រោយ​ប៉ុន្តែ​ពិបាក​រុលទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សង្កេតឃើញថា​មាន​បញ្ហា​អ្វី​មិនល្អ​គប្បី​ចៀស​ឱ្យ ឆ្ងាយ​បើ​ពុំនោះ​នឹង​អាច​ត្រូវគេ​បោក​បញ្ឆោត​ដោយ​ប្រការ​ណាមួយ​ជាក់​ជាពុំខាន​។ បើជា អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​គ្រប់ទិសទី​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាតបង់​អ្វីមួយ​មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ធ្វើ​អ្វី មួយ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។​នៅ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃ នេះ​ដែរ ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុង ការធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខទៀត ផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ហើយ​បើ​មាន ណាត់​ជាមួយ​នរណា​ក្នុង​រឿង​អ្វីមួយ​សំខាន់​បើ​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ​ដែរ​។ បើជា អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសឧត្តរ​បន្តិច​ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​យាយី​បន្តិច ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​នូវ​បញ្ហា​ចំពោះមុខ​ច្រើន​ធ្វើ ឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។ ចំពោះ​ស្ត្រី​មេផ្ទះ​បើ​ថ្វី​ត្បិត​បញ្ហា​ប្រាក់កាស បាន​ប្រែ​មក​ធូរស្រាល​ខ្លះៗ​ក្តី​តែ​បញ្ហា​នៅមាន​រាប់រយ​ជំពូក​នាំឱ្យ​ឈឺក្បាល​មិនតិច​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​គប្បី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​បន្តិច​ទើប​មាន​ភាព​សុខដុម​ជាង​នេះ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច​ពិសេស​បញ្ហា ប្រាក់កាស​ត្រូវ​រែកពន់​លំបាក​ច្រើន ហើយ​បញ្ហា​ការងារ​មិន​ដើរ​ទៀតផង​។ ក្រៅពីនេះ លោកអ្នក​នៅ​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វី មួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ចរចា​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា ផល​សម្រេច​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង វិញ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​រដិបរដុប​ច្រើន និង ពិសេស​ងាយ​ជួប​នូវ​រឿង​រាវ​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិនត្រូវ​យក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​ជាង​នេះ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ លោក អ្នកធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​យាយី​ហើយ ត្រូវ​អត់ធ្មត់​តស៊ូ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕