ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩

778
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ និង​ប្រកប​កិច្ចការ​អ្វី​តែង​ជឿនលឿន​ទៅមុខ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផ្លែផ្កា​និង​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុង​ទំនាក់ទំនង​និង​ស្វែងរក​ផង​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​មកវិញ​គ្រាន់​កក់ក្តៅ​សន្សឹមៗ​ជានិច្ច​។ សម្រាប់​ថ្ងៃនេះ​ដែរ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូតលាស់​គួរសម​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​មួយចំនួន​ផង​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​បន្ថែម​ការយក​ចិត្ត​ទុកដាក់​និង​បន្ថែម​ក្តី​ស្រឡាញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អាប់អួ​មក​ភ្លឺ​ថ្លា​វិញ​ជាក់​ជាពុំខាន​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​និយាយ​ជាមួយ​នរណាម្នាក់​គេ​តែង​ស្តាប់ បង្គាប់​ឬ​ជឿ​តាម​ច្រើនជាង​សព្វមួយដង​។ ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​អ្វីមួយ ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ឆាប់រហ័ស​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន ការរីកលូតលាស់​ទៅមុខ​សន្សឹមៗ​តែ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​សម្តី​ច្រំ​ដែលៗ​ឥត​បានការ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ មួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូត លាស់​ទៅមុខ​សន្សឹមៗ​តែ​យ៉ាងណា​បញ្ហា​សៅហ្មង​តែង​កើតមាន​ផងដែរ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​សម្រាប់​ដោះស្រាយ ជីវភាព​ប្រចាំថ្ងៃ​អញ្ចឹង​ផង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ច្រើន នាក់​មកហើយ​និង​ទោះ​ប្រកបការងារ​អ្វី​ឃើញថា​មាន​ភាព​គ្រាន់​សុខដុម​ផង​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់ សម្គាល់​ទេ​គឺ​ដូច​សព្វ មួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ហើយ​គេ​បានត្រឹមតែ​អោបដៃ​មើល​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​ក្នុងនេះ អាច​ទំនាក់ទំនង​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ជានិច្ច​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​ហើយ​ត្រូវ​មក​ខ្លោចផ្សារ​ចិត្ត​ឥតអំពើ ៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​តែងមាន​ការរាំងស្ទះ និង​បញ្ហា​មិនល្អ​យាយី​ច្រើនជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការពិបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ច្រើន​បោល ហួស​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​នាំ​រឿងរ៉ាវ​អំពលទុក្ខ​នៅពេល​ក្រោយ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​បញ្ហា​អ្វី​យាយី​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​នោះឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រ​កែ​ប្រ កាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅ ក្រហាយ​មក​ដាក់ខ្លួន​។ ចំពោះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ​កើតរោគ​ជំងឺ​ឬ​ដួល​ធ្លាក់ ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​មិនតិច​នោះឡើយ ៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅពេលនេះ​លោកអ្នក​គប្បី​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បានល្អ​ពីព្រោះ​មាន បញ្ហា​ខ្លះ​កំពុង​យាយី​តែ​យ៉ាងណា​បើ​លោក​អ្នកចេះ​ដោះស្រាយ​នោះ​បញ្ហា​ធំ​សោះ​អាច​ប្រែជា​តូច​វិញ​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ប្រាក់កាស​មានការ​លូត លាស់​ទៅមុខ​គ្រាន់បើ​ហើយ​បើទោះបី​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផង ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះបី​លោកអ្នក​បំពេញ​កិច្ចការងារ​អ្វី​ឃើញថា​តែង​ផ្តល់ ផល​ល្អ​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។ ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់ ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​យក​កំហឹង​ទល់​កំហល់​ដាក់ ខ្លួន​ប្រយ័ត្ន​កើតរឿង​ធំ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ជួប​បញ្ហាលំបាក​ចិត្តច្រើន​ហើយ​បើ​ចង់​ធ្វើ​កិច្ចការ​ធំៗ​មិន សូវ​ទទួលលទ្ធផល​ដូច​ជាទី​ក្តី​ប្រាថ្នា​ឡើយ​គឺ​តែង​មានការ​ខកបំណង​ច្រើនជាង​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង ប៉ុន្មាន​ទេ​ឬ​អាច​និយាយ បានថា​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ច្រើន​បំផុត​គ្រាន់​មួយ ទប់ទល់​ចាយវាយ​ប៉ុណ្ណោះ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នា​មិនតិច​នោះ ឡើយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើជា​ស្ត្រី​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្ន ប្រយែង​ពីព្រោះថា​ងាយ​ជួប​នូវ បញ្ហា​មិនល្អ​ចំពោះមុខ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ប្រាក់កាស​បើ ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​តែង​មានការ​ខកបំណង ចូល​យាយី​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ទាំង​ផ្អែមល្ហែម​និង​ជូរចត់​កំពុង​នៅ​លាយឡំ​គ្នា​៕

#