ថ្ងៃទី​០៩ ​ខែ សីហា ២០១៨

1229
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​កាលពី​ខែមិថុនា​និង​ខែកក្កដា​កន្លងមក​ដួង​រាសី​របស់ លោកអ្នក​មិនល្អ​ទេ ហេតុនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហាលំបាក​ចំពោះមុខ​ច្រើន​។ សម្រាប់​ថ្ងៃ នេះ​វិញ​ឃើញថា​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​ការប្រឆាំង​ពី​ក្រុម មនុស្ស​នៅ​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​ចង់​ធ្វើ​អ្វីមួយ​តែង​មិន​សម្រេច​ដូច​បំណង​នោះដែរ ហេតុនេះ​ត្រូវមាន​ចិត្ត​អត់ធ្មត់​បន្តិច​ទើ​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានតែ​បញ្ហា​ប្រទាំង​ប្រ​ទើ​មិនតិច​ដែរ​ទេ ហេតុនេះ​ត្រូវ​ចេះ​អត់ឱន ឱ្យ​គ្នា​បន្តិច​ទើប​គ្មាន​រឿង​រ៉ាវ​ល្អក់កករ​ណាមួយ​កើតឡើង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ឬ​ធ្វើ​ជំនួញ​អ្វីមួយ​ពីព្រោះ ថា​ផល​ដែលជា​ផ្លែផ្កា​តែង​ហុច​មកវិញ​នៅពេល​ក្រោយ​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​លោកអ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ពុំទាន់​មាន​កិច្ចការ​អ្វី​ប្រកប​ចិញ្ចឹមជីវិត​ជា​ឱកាសល្អ​ក្នុងការ​ស្វែង រក​បំផុត​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​កិច្ចការងារ​មានការ​លូតលាស់​យឺត​ពិសេស​ងាយ​មាន​កំហុសឆ្គង និង​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ចិត្ត​អំនួត​បានឡើយ​ប្រយ័ត្ន​ធ្លាក់ទឹក​ហើយ​គ្មាន​រណា​ជួយ​ស្រង់​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ​ការ​ជួញ​ជិត ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំថោះ


​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ងាយ​រាំងស្ទះ​និង​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​ច្រើន​។ ការរស់នៅ​បើ​លោក​អ្នកមាន​កើតរោគ​ជំងឺ​ឬ​មាន​ផ្ទុះ​បញ្ហា​អ្វី​កើតឡើង​ទោះ​តូចធំ​ម្តេច​ម្តា​ត្រូវ​ប្រញាប់​ព្យាបាល​និង​ដោះស្រាយ​ដើម្បី​ចៀសវាង​បញ្ហា​ប្រែប្រួល​កាន់តែ​អាក្រក់​ធ្ងន់ធ្ងរ​បន្ថែមទៀត​។ សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់​ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម ខ្លួនឯង​ក៏​យ៉ាប់​ផង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តែង​សម្រេច​ជោគជ័យ​ដល់​គោលដៅ ហើយ ពិសេស​មាន​ភាព​សុខដុម​គ្រាន់​ជាទី​ពេញចិត្ត​ថែមទៀត​ផង​។ ទាំង​ស្ត្រី​បុរស​ការរស់នៅ​រាល់​ឧ​ប ទ្រ​ប​ចង្រៃ​ដែល​ធ្លាប់​យាយី​ទាំងពួង​បាន​រលត់រលាយ​អស់ ហើយ​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក ជំនួស​វិញ​ប្រៀបបាន​ទៅនឹង​កាំរស្មីព្រះអាទិត្យ​កំពុងតែ​ចែងចាំង​នៅលើ​អាកាស​វេហា​ដូច្នេះ​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំម្សាញ់


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​លោកអ្នក​អាច​ទទួលដំណឹង អ្វីមួយ ឱ្យ​សប្បាយចិត្ត​ផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ក៏​សម​ដូច​ប្រកប​។​ អ្នក​ប្រកបការងារ​ទាំង​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មានការ​ចម្រើន​លូតលាស់​ទៅមុខ ហើយ​បើ​ចង់​ស្នើសុំ​អ្វីមួយ​ពី​ចៅហ្វាយនាយ​តែង ទទួល​ចម្លើយ​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែ​ល​ល្ហែម​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យ​អ្វីដែល​អ្នក​មិន​នឹកស្មាន ដល់​អាច​កើត​នូវ​ការជោគជ័យ​ឬ​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ថែមទៀត​។ បើជា​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុម​នុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​បើ​មានការ​ប្រឹងប្រែង​ការងារ​ឃើញថា​តែង​ហុច​ផល​មកវិញ គ្រាន់​ទុកចិត្ត​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាណា លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​និង​មាន ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​។ ទោះបីយ៉ាងណា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប ប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើតមាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើនជាង​សព្វមួយដង ។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​អាចមាន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​ដូច្នេះ​ចូរ​ប្រយ័ត្ន​កើតជា​រឿង​រាវ​អ្វីមួយ​ឈានដល់​ការបែកបាក់​ជា​រៀងរហូត​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ បើ​លោក​អ្នកធ្វើ​អ្វីមួយ​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ ទៅមុខ​ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។ ការបំពេញ​ការងារ​មានការ​ចម្រើន លូតលាស់​និង​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផង​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់ ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​ត្រូវមាន​ក្តីសង្ឃឹម​ពេក​ឡើយ ពីព្រោះ​ផល​អាក្រក់ នោះ​ឃើញថា​មាន​ចំពោះមុខ​ច្រើន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​មិនចេះ​គិត​ជាមួយ​អ្នកដទៃ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំកុរ


​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​ការលំបាក​ឆ្លងកាត់​បន្តិច ហើយ​បើ​មាន ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះ​ឆ្គៀ​ល​នាំឱ្យ​ជួប​រឿង​សៅហ្មង​មិនតិច​ដែរ​ទេ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿងរ៉ាវ អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ ។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​៕