ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ​២០១៩

367
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​បញ្ហាសំខាន់​ឬ​ប្រកបការងារ​ធំដុំ​អ្វីមួយ​ប៉ុន្មាន​ឡើយ​គប្បី​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ប្រយ័ត្ន​ទទួលរង​ការស្តីបន្ទោស​ពី​ក្រុមមនុស្ស​ដោយសារ​ការធ្វេសប្រហែស​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ហើយ​គេ​បានត្រឹមតែ​អោបដៃ​មើល​៕

ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​បានល្អ​នោះ​ផ្លែផ្កា​នឹង​ឆ្លើយតប​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ក្នុង​រង្វង់​គ្រួសារ​វិញ​ចូរ​លោក​អ្នកចេះ​ធ្វើគ​ធ្វើ​ថ្លង់​និង​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ច្រើនជាង​នេះ​ទើប​គ្មាន​រឿង​ប្រទាំង​ប្រទើស​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​តោង​តែមាន​ការចេះ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ឱ្យបាន​ស្អិត​បន្តិច​ព្រោះថា​អាច​ផ្តល់​ផលប្រយោជន៍​យ៉ាង​ល្អ​នាពេល​ក្រោយ​ជាក់​ជាពុំខាន​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​បើ​ពុំនោះ​នឹង​មានតែ​ជម្លោះ​វិវាទ​កើតឡើង​តែប៉ុណ្ណោះ​៕

ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​អ្វី​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​មកវិញ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកបការងារ​តូចធំ​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ដំណើរ​ជីវិត​ជួប​បញ្ហា​ច្រើន​ដែលនាំឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​អាចមាន​រឿងរ៉ាវ​ទាំងចាស់​ថ្មី​ចូលមក​កកូរ​ផ្លូវ​ចិត្តច្រើន ដូច្នេះ​ត្រូវ​ចេះ​តស៊ូ​ដោះស្រាយ​ខ្លះ​ទើប​ប្រសើរ​ដោយ​មិន​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​លោកអ្នក​អាច​ជួប​នូវ​ក្រុមមនុស្ស​វាយប្រហារ​ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ចំពោះ​បើជា អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​បញ្ហា​តប់​ប្រ​ម៉​ល់​និង​មានរឿង​រាវ​មិនល្អ​យាយី​ផង​។​លោកអ្នក​តោង​តែ​រក​បំពេញ​កិច្ចការ​អ្វីដែល​ខ្លួនឯង​ចូលចិត្ត​ឬ​ធ្វើ​អ្វីដែល​ខ្លួនឯង​អាចធ្វើ​ទៅបាន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​
ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ម្តង​ល្អូកល្អិន​ម្តង​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​កិច្ចការងារ​របស់លោក​អ្នកមាន​ភាព​លូតលាស់​ប្រពៃ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ការ​ចម្រើន​ឈានទៅ​មុខគួរ​ជាទី​ពេញចិត្ត​។​ចំពោះ​ការងារ​បើ​មាន​គេ​ប្រគល់​ឱ្យធ្វើ​អ្វីមួយ​គប្បី​រួសរាន់​បំពេញ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ទៀតផង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រឆាំង​គ្នា​និង​ប្រចែប្រច័ណ្ឌ​មិន​ស្ទើរ​ដែរ​ទេ​៕

ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកក្រ​ឡាប់​ចាក់​គឺ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មាន​ភាព​លូតលាស់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ធ្វើ​អ្វី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​មក​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​អាច​ទុកចិត្ត​ក្រុមមនុស្ស​បានទេ​ពិសេស​អតិថិជន​ជំពាក់​ប្រាក់កាស​ត្រូវតែ​ចេះ​ពិនិត្យ​សមាសភាព​ឱ្យបាន​ច្បាស់លាស់​បើ​ពុំនោះ​អាច​ត្រូវ​ចាញ់បោក​គេ​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានចិត្ត​រេ​ព្រោះតែ​សម្លឹង​អ្នកផ្សេង​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ប្រយ័ត្ន​កើតរឿង​រាវ​រកាំរកូស​ចៀស​មិន​ផុត​៕

ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​មិន​សប្បាយចិត្ត​និង​បញ្ហា​យាយី​ច្រើន​ពិសេស​ការប្រកប​ការងា​រ​ងាយ​មាន​បញ្ហា​ទាស់ទែង​សម្តី​ដោយសារ​ក្រុមមនុស្ស​បង្កបញ្ហា​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មានការ​ជឿនលឿន​ច្រើន​រឿង​មិន​ថា​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួ​សម​៕

#