ថ្ងៃទី ១៣ កញ្ញា ក្នុង​ប្រវត្តិសាស្ត្រ​: ហេតុការណ៍​គួរកត់សម្គាល់​

355

– ឆ្នាំ ១៩៤៣ ជាង​កៃ ជៀក (Chiang Kai-shek) បាន​ជាប់ឆ្នោត​ជា​ប្រ​ធានា​ធិ​(​ប​តី​នៃ​សាធារណរដ្ឋ​ចិន ។​

– ឆ្នាំ ១៩៤៨ ម៉ា​ហ្គោ​រ៉េត ឆេស ស្មី​ត (Margaret Chase Smith) ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា និង​ក្លាយជា​ស្ត្រី ដំបូង​ដែល​បម្រើការ​នៅក្នុង​សភា​តំណាង​សហរដ្ឋអាមេរិក​ផង និង​ព្រឹទ្ធសភា​ផង ។​

– ឆ្នាំ ១៩៥៣ នី​គី​តា គ្រុ​ត​ឆេវ (Nikita khrushchev) ត្រូវ​បានតែ​តាំង​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនីស្ត សហភាពសូវៀត​។​

– ឆ្នាំ ១៩៦៤ ឧ​ត្ត​ម​សេនីយ៍​វៀតណាម​ខាងត្បូង ឡឹម វ៉ាន់ ហ្វា (Lam Van Phat) និង​យឿ​ង វ៉ាន់​ឌឹ​ក (Duong Van Duc) បរាជ័យ​ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​ឧ​ត្ត​ម​សេនីយ៍​ង្វៀន ខា​ញ់ (Nguyen Khanh) ។​

– ឆ្នាំ ១៩៧១ សាធារណរដ្ឋ​ប្រជា​មា​និ​តុ​ចិន​: លោក​លីន ពា​វ (Lin Biao) មេបញ្ជាការ​លំដាប់​ទី ៣ របស់​ប្រធាន ម៉ៅ សេទុង (Mao Zedong) និង ជា​សេនាប្រមុខ​ស្នង​តំណែង​បាន​ភៀសខ្លួន​ពី​ប្រទេស​ចិន​ដោយ​យន្តហោះ បន្ទាប់ពី​បរាជ័យ​នៃ​រដ្ឋប្រហារ​ប្រឆាំង​ម៉ៅ ។ យន្តហោះ​បាន​ធ្លាក់​នៅ​ម៉ុង​ហ្គោ​លី​សម្លាប់​មនុស្ស​ទាំងអស់​នៅ លើ​យន្តហោះ ។​

– ឆ្នាំ ១៩៨៨ ព្យុះសង្ឃរា Gilbert ត្រូវបាន​កត់ត្រា​ថា ជា​ព្យុះសង្ឃរា​ខ្លាំង​បំផុត​នៅ​អឌ្ឍគោល​ខាងលិច (Western Hemisphere) ក្រោយមក​ព្យុះសង្ឃរា Wilam ក្នុង​ឆ្នាំ ២០០៥ ត្រូវបាន​កត់ត្រា​ថា ខ្លាំង​ជាង​ព្យុះសង្ឃរា Gilbert ទៅទៀត (​យោងទៅតាម​សម្ពាធ​នៃ​ប្រដាប់​ស្ទង់​អាកាសធាតុ​) ។​

– ឆ្នាំ ១៩៩៣ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល យី​ត​ហ្សា​ក់ រ៉ា​ប៊ី​ន (Yitzhak Rabin) បាន​ចាប់ដៃ​ជាមួយ​ប្រធាន​អង្គការ រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO-Paslestine Liberation Organization) យ៉ា​ស៊ែ អា​រ៉ា​ហ្វា​ត (Yasser Arafat) នៅឯ​សេត​វិមាន បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​កំណត់​ស្វ័យភាព​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ។​

– ឆ្នាំ ១៩៩៤ យាន Ulysses ឆ្លងកាត់​ប៉ូល​ខាងត្បូង​នៃ​ព្រះអាទិត្យ ។​

– ឆ្នាំ ២០០៨ ទីក្រុង​ដេលី (Delhi) ឥណ្ឌា ត្រូវបាន​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​ស៊េរី​ដែល​សម្លាប់ មនុស្ស​៣០​នាក់ និង​របួស ១៣០​នាក់ ។​

– ឆ្នាំ ២០០៨ ព្យុះសង្ឃរា Ike បានកើត​ឡើង​នៅ​ឆ្នេរ​នៃ​ឈូង​សមុទ្រ​សហរដ្ឋអាមេរិក នា​រដ្ឋ​តិច​សាស បង្ក​ឲ្យ​មាន ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​កោះ ហ្គែ​ល​វេស​ថុ​ន (Galveston) នៅ​ទីក្រុង​ហ៊ូ​ស​ថុ​ន (Houston) និង​តំបន់ ដែល​នៅ​ជុំវិញ​នោះ ៕​ ​ស្រាវជ្រាវ​: វិវឌ្ឍន៍​

លោក​លីន ពា​វ មេបញ្ជាការ​លំដាប់​ទី ២ របស់​ប្រធាន​ម៉ៅ សេទុង