ថ្ងៃទី ១៨​ខែតុលា​ឆ្នាំ​២០១៩

345
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​មានការ​នឿយហត់​ផ្លូវចិត្ត​និង​ធ្វើ​អ្វី​ក៏​តែង​ជួប​នូវ​ឧបសគ្គ​ច្រើន​ផងដែរ​។​នា​ថ្ងៃនេះ​វិញ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង បញ្ហា​ប្រាក់កាស ម្ល៉ោះហើយ ចូរ​ប្រយ័ត្ន​ការកើតមាន​ជម្លោះ​ណាមួយ​ព្រោះតែ​បញ្ហា​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​ផង​។​ការធ្វើដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​កុំ​គប្បី​ដើរ​ពាសវាល​កាល​ពេក​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​ការធ្វើ​អ្វីមួយ​លោកអ្នក​មិនអាច​យក​បញ្ហា​ចិត្ត​ក្តៅ​ឬ​បញ្ហា​រឹង​មានះ​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ងាយ​កើត​បញ្ហាលំបាក​នាពេល​ក្រោយ​វិញ​ណាស់​។​សម្រាប់​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​អាក្រក់​ចំពោះមុខ​ផង​។​ការរស់នៅ​ក៏ត្រូវ​ប្រយ័ត្ន​ពី​ការ​ចាញ់​បញ្ឆោត​ក្រុមមនុស្ស​ពីព្រោះ​ងាយ​កើតមាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ចូលមក​ឱ្យ​សប្បាយចិត្ត​ហើយ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ចំណែក​ដួង​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​និង​មានជោគ​ជ័យ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​តស៊ូ​រើ​មានៈ​នោះ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​ក​ម្លាំ​ឥតអំពើ​ថែមទៀត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​ការប្រកប​ការងារ​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។​ទោះបីយ៉ាងណា​លោកអ្នក​ធ្វើ​អ្វីៗ​ត្រូវ​មានចិត្ត​ត្រជាក់​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ខ្លះ​ជួប​បញ្ហា​រឿង​រាវ​ដោះស្រាយ​មិន​ចេញពី​បញ្ហា​អ្វីមួយ​ពេលនេះ​អាចមាន​វិធី​សម្រាប់​ការរក​ច្រកចេញ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​ណាមួយ​ព្រោះតែ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ទទួលរង​ផល​ង​ប៉ះពាល់​អ្វី​ឡើយ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មានការ​រកាំចិត្ត​ច្រើនតែ​យ៉ាងណា​កិច្ចការ​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូច​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចេញ​ប្រកប​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​រង់ចាំ​ចំពោះមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ពេលនេះ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គ្រាន់​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​ការងារ​ឬ​ប្រកប​កិច្ចការ​អ្វី​ឡើយ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ឡើងវិញ ហើយ​ពិសេស​ផ្លែផ្កា​ងាយ​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ក្រៅពីនេះ​មិន​ថា​ជា​ចៅហ្វាយនាយ កូនចៅ​តែង​ជួយ​ជំរុញ​កិច្ចការងារ​ឱ្យ​ចម្រើន​លូតលាស់​ទៅមុខ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​បើ​មាន​គម្រោង​ការធ្វើ​អ្វី​ដែលជា​កិច្ចការងារ​សំខាន់​អាច​ចាប់ផ្តើមបាន​ហើយ​ព្រោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​តែង​ដូច​ជាទី​គាប់ចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​និង​មិនមាន​ឧបសគ្គ​អ្វី​រារាំង​មុខ​ច្រើន​ដែរ ។​សម្រាប់​ដំណើរ​ជីវិត​របស់​ស្ត្រី​នាពេលនេះ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​នៅឡើយ​ដែរ​គឺ​ដូច​សព្វមួយដង​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ធម្មតា​មិន​​មាន​អ្វី​ប្រែប្រួល​ឡើយ​៕