ថ្ងៃទី ១៨ ខែ សីហា ២០១៧

1037
ចែករម្លែក

ឆ្នាំជូត​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ លោកអ្នក​មានការ​រីក​ចម្រើន​ច្រើន​រឿង ហើយ​ធ្វើ​អ្វី​ក៏​តែង ទទួលផល​មកវិញ​គ្រាន់​កក់ក្តៅ​ដែរ​។ ចំណែក​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការ ងារ​សំខាន់ៗ ឬ​ការងារ​ចាំបាច់​ណាមួយ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស ឬ​ជួប​ភាព តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច នឹកឃើញ​យកមក​សង​វិញ​ទៀតផង ។​
​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី សម្រាប់​អ្នក​ហើយ ៕

​ឆ្នាំឆ្លូវ​

​ ​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ប្រកប​ពិធី​អ្វីមួយ​ផង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ លោកអ្នក​តោង​តែ ប្រយ័ត្នប្រយែង​ពី​ចំណូល​បន្តិច ព្រោះ​មាន​តិចតួច​ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ ។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។​
​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មាន ការរីកលូតលាស់​ទៅមុខ​ប្រពៃ​ហើយ បើ​ចង់​រៀបចំ​ផ្សំផ្គុំ គ្រួសារ​ដោយ​ការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ ៕

​ឆ្នាំខាល


​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោក អ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​អារម្មណ៍ ពីព្រោះថា ងាយ​បង្កើត​បញ្ហា​ឡើង​ណាស់ ។ ក្រៅពី​នេះដែរ​ឱ្យ​ប្រយ័ត្ន​រឿង ឈឺខ្លួន​ដោយ​បញ្ហា​អ្វីមួយ​ចូលមក​អុក ឡុ​ក​យាយី​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​រឿង​បាត់​របស់របរ​ផង ។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​ការលំបាក រក​ផល ចំណូល​ឯ​ការចំណាយ​មាន​ខ្ពស់​ណាស់​។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​មាន ការ​ថយក្រោយ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​សម្តី​ប៉ប៉ាច់ប៉ប៉ោច​នាំ​កើត ជម្លោះ​វិវាទ​ឈាន ដល់​ការ​ប្រេះស្រាំ​យូរថ្ងៃ ៕

​ឆ្នាំថោះ​

​ ​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ការបំពេញ​ការងារ​ចូរ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែម ល្ហែម​បន្តិច​ព្រោះ គេ​ងាយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​គ្រោះ​ណាស់ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ដែរ ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​វិញ​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត ជួបតែ​ភាព​រកាំ រ​កូ​ស​លុកលុយ​ច្រើន ។ ការរស់នៅ​មាន បញ្ហា​ខ្លះ​យាយី​តែបើ​លោកអ្នក​ខិតខំ​ពុះ ពារ​ក៏​តែង​ជោគជ័យ​ផងដែរ ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន ទាស់ទែង​គ្នា ៕

​ឆ្នាំរោង​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​ដួង រាសី​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ ដូចនេះ​ទោះ​មានការ ប្រកបការងារ​អ្វី​ក៏ ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពីព្រោះថា ផល​អាក្រក់​នៅ​ចំពោះមុខ​ក៏ មាន​ច្រើន ។ ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​សន្សឹមៗ​ហើយ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​ហោង ។ ចំពោះ ការធ្វើ​អ្វីមួយ​វិញ​លោកអ្នក​មិនត្រូវ សង្ឃឹម​ឬ​ប្រាថ្នា​ខ្ពស់​ពេក​ប្រយ័ត្ន​ធ្លាក់ចុះ​មកវិញ​ត្រូវ​ឈឺខ្លួន​ឯង ដោយ​ឥត​បាន​ប្រយោជន៍​អ្វី ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​មាន ការលូតលាស់​យឺត​តែ​ការ​ថយក្រោយ​នោះ​លឿន​ណាស់ គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ប្រសើរ​បំផុត ៕

ឆ្នាំម្សាញ់​

​ ​រាសី​ខ្ពស់ត្រដែត ។ ក្នុងថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក ការងារ​បាន​ពេញ ទី​ហើយ​ត្រូវ​ចងចាំ​ថា ធ្វើ​ច្រើន​បាន​ច្រើន​ធ្វើ​តិច​បានទទួល​តិច​ទៅតាម​នោះដែរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត គ្រាន់​ជាទី​កក់ក្តៅ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច ។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាស ល្អ​ក្នុងការ​ស្វែងរក ពីព្រោះថា​អាច​ជួប​គូព្រេង​ពិត​ផង ៕

​ឆ្នាំមមី​

​ ​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ពុំ​ផ្តល់​ផល​ល្អ​ទ្បើ​យ តែងមាន​បញ្ហា​យាយី នៅពេល​ក្រោយ​វិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក ជា​ជម្លោះ​ជាមួយ​អ្នកដទៃ ។​
​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ ឈានដល់​ការបែកបាក់ ៕

​ឆ្នាំមមែ​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​អាច​នឹង​កើតរឿង​តប់ប្រមល់ ហើយ​ធ្វើ​អ្វី​ក៏​ងាយ កើត​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ ទេ ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នក ដទៃ​ដណ្តើមយក​អស់ៗ​មុន​ជានិច្ច ។ ការរស់នៅ​លោកអ្នក​ត្រូវ​រក្សា ភាពស្ងប់ស្ងាត់ និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​ហោង ។​
​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ខ្វាយខ្វល់​ព្រោះ តែ​ការគិត​ច្រើន​ម្នាក់ឯង ៕

​ឆ្នាំវក​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា និង​ឈាន​ទៅមុខ​សន្សឹមៗ ហើយ​បញ្ហា​មួយ ចំនួន​ក៏​តែង​កើតមានឡើង​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច ចប់​ចុង ចប់​ដើម​ដូច​គាប់​បំណង​។​ការរស់នៅ មាន​ភាព​សុខដុម និង​ក្រុមមនុស្ស​ជួយ ជ្រោមជ្រែង ។​
​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ ផង​ជា​ឱកាសល្អ​ប្រពៃ​បំផុត ៕

​ឆ្នាំរកា​

​ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​បើ​ចង់​ធ្វើ​អ្វីមួយ​សំខាន់ ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ចេញ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មានដំណើរ​បាន​ស្រួល និង​អាច​ប្រមូល​ផល​កម្រៃ​ត្រឡប់មកវិញ គួរ​ជាទី​ពេញចិត្ត ។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ មួយដង ។​
បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន ការ​ចម្រើន​លូតលាស់ និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង ៕

​ឆ្នាំច​

​ ​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ងាយ​រាំងស្ទះ និង​មាន​រឿងរ៉ាវ​ច្រើន​ចំពោះ មុខ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ ទីជិត​ឆ្ងាយ​ប្រៀប​ដូច អុំទូក​បញ្ច្រាស​ទឹក ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ ការ​គាស់​កាយ​ទៅមុខ​វិញ ពិតជា​ជួប ការលំបាក​ខ្លាំងក្លា​ណាស់ ។ ចំពោះ​ស្ត្រី មេផ្ទះ​មិនត្រូវ​ជឿ​សម្តី​អុជអាល​អ្នកដទៃ ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​រឿង រ៉ាវ​ក្តៅក្រហាយ​ចូល​ផ្ទះ ។​
​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប ល្អ​ប្រពៃ​បំផុត ៕

​ឆ្នាំកុរ​

​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​សុខដុម​វិញ គួរសម ដូចនេះ​បើ ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូត លាស់​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង ល្បែងស៊ីសង​ឡើយ ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ កាន់តែ​មិន​ដាច់ ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ សូវ​មាន​សុវត្ថិភាព​ទេ គួរ​បន្ថែម​ការ​ប្រុង ប្រយ័ត្ន ។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្ត ទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន ៕