ថ្ងៃទី ២២ វិច្ឆិកា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

183

•​ឆ្នាំ​១៨៥៨ ទីក្រុង​ឌែ​ន​វើ​រ រដ្ឋ​ខូ​ល័​រ​រ៉ា​ដូ (Denver, Colorado) សហរដ្ឋអាមេរិក ត្រូវបាន​បង្កើតឡើង ។​
​ ​
•​ឆ្នាំ​១៩៤៣ លី​បង់​ទទួល ឯករាជ្យ​ពី​បារាំង ។​
​ ​
•​ឆ្នាំ​១៩៦៣ នៅ​ទីក្រុង ដា​ឡាស រដ្ឋ​តិច​សាស ប្រធានាធិបតី អាមេរិក ច​ន អេ​ហ្វ​. កេ​ណ្ណឺ​ឌី (John F. Kennedy) ត្រូវបាន​សម្លាប់ និង​អភិបាល រដ្ឋ​តិច​សាស ច​ន ប៊ី​. ខុន​ណ​ល​លី (John B. Connally) រងរបួស​ធ្ងន់ ។ ជន សង្ស័យ លី ហា​រវេ​យ អូស​វ៉​ល (Lee Harvey Oswald) ត្រូវបាន​ចាប់ខ្លួន​នៅ ពេល​ក្រោយមក និង​ចោទប្រកាន់​ពីបទ សម្លាប់​ប្រធានាធិបតី និង​មន្ត្រីប៉ូលិស ជេ​. ឌី​. ធីប​ភី​ត (J. D. Tippit) ដែល​ត្រូវ បាញ់សម្លាប់​នៅពេល​ព្យាយាម​បញ្ឈប់ អូស​វ៉​ល មិនឱ្យ​សម្លាប់​ប្រធានាធិបតី ។ អូស​វ៉​ល ត្រូវបាន​បាញ់សម្លាប់​នៅ​ពីរ​ថ្ងៃ ក្រោយ ដោយ​ជេ​ក រ៉ា​ប៊ី (Jack Ruby) នៅក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស ។​
​ ​
•​ឆ្នាំ​១៩៧៥ ចាន កា​ឡូ​ស (Juan Carlos) ត្រូវបាន​ប្រកាស​ជា ស្តេច​នៃ​អេ​ស្ប៉ា​ញ ដោយយោង​ទៅតាម មរណភាព​របស់​ហ្វ្រ​ង់​ស៊ី​ស្កូ ហ្វ្រ​ង់​កូ ។​
​ ​
•​ឆ្នាំ​១៩៨៦ កីឡាករ​ប្រដាល់ ម៉ា​យ ថៃ​សុន (Mike Tyson) យកឈ្នះ ត្រេ​វ័រ ប៊ើ​ប៊ី​ក (Trevor Berbick) ហើយ បាន​ក្លាយជា​កីឡាករ​ជើងឯក​ទម្ងន់​ធ្ងន់ ក្មេង​បំផុត​នៅក្នុង​ប្រវត្តិ​កីឡាប្រដាល់ ។​
​ ​
•​ឆ្នាំ​១៩៨៩ នៅ​ខាងលិច រដ្ឋធានី​បៃ​រូត គ្រាប់​មួយ​បាន​ផ្ទុះ​នៅ​ជិត ក្បួន​ដង្ហែ​រថយន្ត​របស់​ប្រធានាធិបតី លី​បង់ រឺ​ណេ ម៉ូ​អា​វ៉ាដ (Rene Moawad) ដោយ​លោក​រឺ​ណេ បាន​ស្លាប់​ក្នុង ព្រឹត្តិការណ៍​នោះ ។​
​ ​
•​ឆ្នាំ​១៩៩០ នាយករដ្ឋមន្ត្រី ចក្រភព​អង់គ្លេស ម៉ា​ហ្គា​រ៉ែត ថា​ត់​ឆឺ​រ (Margaret Thatcher) ត្រូវ​ដកចេញ​ពី ការបោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ នៃ​គណបក្ស​អភិរក្ស ដែល​ជាការ​បញ្ជាក់ថា តំណែង​នាយករដ្ឋមន្ត្រី របស់គាត់ ត្រូវ​បញ្ចប់ ។​
​ ​
•​ឆ្នាំ​១៩៩៧ នៅ​នី​ហ្សេ​រី​យ៉ា មនុស្ស​ជាង​១០០​នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​ការវាយប្រហារ​ទៅលើ​អ្នក ចូលរួម​ប្រកួត​បវរកញ្ញា​ពិភពលោក ។​
​ ​
•​ឆ្នាំ​២០០៤ បដិវត្តន៍​ទឹកក្រូច (Orange Revolution) នៅ​អ៊ុយ​ក្រែ​ន បានចាប់ផ្តើម ជា​លទ្ធផល​នៃ​ការបោះ ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែលមាន​ភាពពុករលួយ ។​
​ ​
•​ឆ្នាំ​២០០៥ អែន​ជេ​ឡា មឺ​ឃែ​ល (Angela Merkel) ក្លាយជា អធិការបតី​ស្ត្រី​ដំបូង នៃ​អាល្លឺម៉ង់ ៕ ប្រែ​សម្រួល​៖ វិវឌ្ឍន៍​

​បដិវត្តន៍​ទឹកក្រូច នៅ​អ៊ុយ​ក្រែ​ន​