ថ្ងៃទី ២៣ វិច្ឆិកា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

249

•​ឆ្នាំ​១៩៧៩ នៅ​ទីក្រុង ឌុយ​ប្លាំ​ង​,​អៀរ​ឡង់​សមាជិក​កង ទ័ព​បណ្តោះ អាសន្ន​អៀរ​ឡង់ ថូ​ម៉ាស ម៉ាក់​ម៉ា​ហន (Thomas McMahon) ត្រូវ បាន​កាត់ទោស​ជាប់ពន្ធនាគារ​មួយជីវិត ពីបទ​សម្លាប់​អតីត​អគ្គទេសាភិបាល អង់គ្លេស នៅ​ឥណ្ឌា គឺ ឡដ ម៉ោ​ន​បា​ថិ​ន (Lord Mountbatten) ។​
​ ​
•​ឆ្នាំ​១៩៨០ រញ្ជួយ​ដី​នៅ​ភាគ ខាងត្បូង​អ៊ីតាលី​ទំហំ​៦.៨៩​រិ​ច្ឆ​ទ័​រ សម្លាប់​មនុស្ស​២.៩១៤​នាក់ របួស​ជាង ១០.០០០​នាក់ និង​៣០០.០០០​នាក់ បាត់បង់​ផ្ទះសម្បែង ។​
​ ​
•​ឆ្នាំ​១៩៩៦ យន្តហោះ​ជើង ហោះហើរ​លេខ​៩៦១ របស់​ក្រុមហ៊ុន អាកាសចរណ៍​អេ​ត្យូ​ពី ត្រូវបាន​ប្លន់ បន្ទាប់មក​ធ្លាក់ចូល​ទៅក្នុង​មហាសមុទ្រ ឥណ្ឌា​ជិត​ឆ្នេរ​កូ​ម៉ូ​រ៉ូ​ស​ដោយសារ​អស់​ប្រេង​បណ្តាលឱ្យ​មនុស្ស ស្លាប់​១២៥​នាក់ ។​
​ ​
•​ឆ្នាំ​២០០១ អនុសញ្ញា​ចំពោះ បទឧក្រិដ្ឋ​ទាក់ទង​នឹង​ការប្រើប្រាស់ កុំព្យូទ័រ​ឬ​អ៊ីនធឺណិត (cybercrime) ត្រូវបាន​ចុះហត្ថលេខា​នៅ​រដ្ឋធានី ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី ។​
​ ​
•​ឆ្នាំ​២០០៣ ប្រធានាធិបតី ហ្ស៊​ក​ហ្ស៊ី គឺ​លោក អេ​ឌូ​អាដ​សេ​វ៉ាដ​ណាដ​ហ្សេ (Eduard Shevardnadze) លាឈប់​ពី​តំណែង​បន្ទាប់ពី​ការបះបោរ ទ្រង់ទ្រាយ​ធំ​កើតមាន​ជាច្រើន​សប្តាហ៍ កន្លងមក​តវ៉ា ចំពោះ​កំហុសឆ្គង​នៃ​ការ បោះឆ្នោត ។​
​ ​
•​ឆ្នាំ​២០០៥ អែ​លែ​ន​ច​ន​សុន សៀ​រលី​ហ្វ (Ellen Johnson Sirleaf) ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី លី​បេ​រី​យ៉ា និង​ក្លាយជា​ស្ត្រី​ដំបូង​ដែល ដឹកនាំ​ប្រទេសជាតិ​អាហ្វ្រិក ។​
​ ​
•​ឆ្នាំ​២០០៦ ការ​បំផ្ទុះ​គ្រាប់ បែក​ជា​ស៊េរី នៅ​ទីក្រុង​សាដ (Sadr), អ៊ីរ៉ាក់ សម្លាប់​មនុស្ស​យ៉ាងតិច​២១៥​នាក់ និង​របួស​២៥៧​នាក់ ដែល​នេះ ជាការ វាយប្រហារ​សម្លាប់​មនុ​ស្ស​ច្រើន​បំផុត លំដាប់​ទី​២ តាំងពី​ការចាប់ផ្តើម សង្គ្រាម អ៊ីរ៉ាក់ នា​ឆ្នាំ​២០០៣ មក ។​
​ ​
•​ឆ្នាំ​២០០៧ នាវា​ក​ម្យា​ន្ត MS Explorer ផ្ទុក​មនុស្ស​១៥៤​នាក់ លិច​នៅ ក្នុង​មហាសមុទ្រ​អង់​តាក​ទិច​ខាងត្បូង អា​ហ្ស​ង់​ទីន បន្ទាប់ពី​ទង្គិច​ជាមួយ​ផ្ទាំង ទឹកកក នៅ​ជិត​កោះ South Shetland តែ​ពុំ​បណ្តាលឱ្យមាន មនុស្ស​ស្លាប់​ទេ ។​
​ ​
•​ឆ្នាំ​២០០៩ ការសម្លាប់ រង្គាល​កើតឡើង​នៅ​អាម​ប៉ាំ​ទួន​, ម៉ា​គីន​ដា​ណាវ​, កោះ​មិន​ដា​ណាវ​, ហ្វីលីពីន (Ampatuan, Maguindanao, Mindanao) មាន​មនុស្ស​ស្លាប់​៥៨​នាក់ និង​របួស​យ៉ាងតិច​បួន​នាក់ ។​
​ ​
•​ឆ្នាំ​២០១០ ឧបទ្ទវហេតុ​នៅ កោះ​យេ​អុង​ព្យុង (Yeonpyeong Island) កូរ៉េខាងត្បូង ។ ការវាយប្រហារ​ដោយ កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង បាន សម្លាប់​ជន​ស៊ីវិល​ពីរ​នាក់ និង​កង​ម៉ា​រី​ន កូរ៉េខាងត្បូង​ពីរ​នាក់ ៕ ប្រែ​សម្រួល​៖ វិវឌ្ឍន៍​

អនុសញ្ញា​ចំពោះ បទឧក្រិដ្ឋ​ទាក់ទង​នឹង​ការប្រើប្រាស់ កុំព្យូទ័រ​ឬ​អ៊ីនធឺណិត​