ថ្ងៃទី ២៦-២៧ វិច្ឆិកា​ក្នុង​ប្រវត្តិសាស្ត្រ​: ហេតុការណ៍​គួរកត់សម្គាល់​

206

ថ្ងៃទី​២៦​វិច្ឆិកា​ក្នុង​ប្រវត្តិសាស្ត្រ​: ហេតុការណ៍​គួរកត់សម្គាល់​
​ ​
​ឆ្នាំ​១៩៤៣ សង្គ្រាមលោក​លើក ទី​២​នាៈវា​របស់​កងទ័ព​អាមេរិក HMT Rohna បាន​លិច​ដោយ​កងទ័ព អាកាស អាល្លឺម៉ង់ Luftwaffe នៅក្នុង​ការ​វាយ ប្រហារ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាង ជើង​ទីក្រុង​បេ​ចា​យ៉ា (Béjaia) អាល់​ហ្សេ​រី​។​
•
​ឆ្នាំ​១៩៤៤
សង្គ្រាមលោក​លើក ទី​២​ៈ គ្រាប់​រ៉ុក្កែត V-2 របស់​អាល្លឺម៉ង់ វាយលុក​ហាង Woolworth’s shop នៅ ផ្លូវធំ​ញូ​វ​ក្រូ​ស នា​ចក្រភព​អង់គ្លេស ដោយ​សម្លាប់​អ្នកដើរ​ទិញ​អីវ៉ាន់​១៦៨​នាក់​។​

•​ឆ្នាំ​១៩៤៤ សង្គ្រាមលោក​លើក ទី​២​អាៈល្លឺម៉ង់​ចាប់ផ្តើម​បង្ហោះ​គ្រាប់បែក V-1 និង V-2 វាយប្រហារ ទៅលើ​ទីក្រុង Antwerp ប៊ែ​ល​ហ្ស៊ិ​ក​។​
•
​ឆ្នាំ​១៩៦៨
សង្គ្រាម​វៀតណាមៈ ជេ​ម​ស៍ ភី​. ផ្លេ​មីង (J ames P. Fleming) យានិក​ឧទ្ធម្ភាគចក្រ​កងទ័ព អាកាស សហរដ្ឋអាមេរិក​ដែល​ទៅ​ជួយសង្គ្រោះ កងទ័ព​ពិសេស​ត្រូវបាន​បាញ់​ទម្លាក់ ដោយ​ពួក​វៀត​កុង ។ ក្រោយមក​គាត់ បានទទួល​មេដាយ​កិត្តិយស​។​
​ ​
•​ឆ្នាំ​១៩៧០ នៅ​បាស​តែរ ហ្កា​ដេ​លូ​ប បារាំង គ្រាប់​ភ្លៀង​ទំហំ​១,៥ អ៊ី​ញ​(៣៨,១​មិល្លីម៉ែត្រ​) ធ្លាក់​ក្នុង​មួយ នាទី ដែលជា​ភ្លៀង​ធ្លាក់​ធ្ងន់​បំផុត​ក្នុង កំណត់ត្រា​។​
​ ​
•​ឆ្នាំ​១៩៨៣ ការ​លួច​នៅ​ប្រ៊ី​ង​-​ម៉ា​ត (Brink’s-MAT robbery): នៅ​ទី ក្រុង​ឡុង​ដ៍​មាស​៦.៨០០​ដុំ ដែលមាន តម្លៃ​ជិត​២៦​លាន​ផោន​ត្រូវបាន​លួច​ពី ទូដែក​ប្រ៊ី​ង​-​ម៉ា​ត​នៅ​ព្រលានយន្តហោះ ហេ​ត​ស្រ៊ូ​វ (Heathrow Airport)​។​
​ ​
•​ឆ្នាំ​១៩៩០ គ្រាប់​រ៉ុក្កែត Delta II ធ្វើការ​ហោះហើរ​ជើង​ដំបូង​របស់ ខ្លួន​។​

•​ឆ្នាំ​១៩៩៨ តូ​នី ប្ល៊ែ​រ (Tony Blair) ក្លាយជា​នាយករដ្ឋមន្ត្រី​ចក្រភព អង់គ្លេស​ដំបូង​ដែល​និយាយ​ទៅកាន់ សភា​នៃ​សាធារណរដ្ឋ​អៀរ​ឡង់​។​
​ ​
•​ឆ្នាំ​២០០៣ យន្តហោះ​លឿន ជាង​សំឡេង​ធុន Concorde បាន​ហោះ ហើរ​ជើង​ចុងក្រោយ​របស់ខ្លួន​នៅ​ទី ក្រុង ប្រ៊ី​ស​ថុល (Bristol) ប្រទេស​អង់គ្លេស​។​
​ ​•
​ឆ្នាំ​២០០៤
ការសម្លាប់​រង្គាល នៅ​សាលារៀន​រូ​ជូៈ បុរស​ម្នាក់​បាន​ចាក់ សម្លាប់​មនុស្ស​ប្រាំ​បីនាក់ និង​របួសធ្ងន់​បួន នាក់​ផ្សេងទៀត​នៅក្នុង​កន្លែង​ស្នាក់នៅ របស់​សិស្សសាលា​នៅ​ក្រុង​រូ​ជូ (Ruzhou) ប្រទេស​ចិន​។​

ថ្ងៃទី​២៧​វិច្ឆិកា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​
​ ​
•
​ឆ្នាំ​១៩៦៥
សង្គ្រាម​វៀតណាមៈ ទីចាត់ការ​ក្រសួងការពារជាតិ​សហរដ្ឋ អាមេរិក The Pentagon ប្រាប់​ប្រធានាធិបតី​អាមេរិក លីន​ដុន ប៊ី​. ច​ន​សុន (Lyndon B. Johnhson)​ថា បើ​ប្រតិបត្តិការ ដែល​បាន​គ្រោងទុក​ទទួល​ជោគ ជ័យ​នោះ​ចំនួន​កងទ័ព​អាមេរិក​នៅ​វៀតណាម​នឹង​កើនឡើង ពី​១២០.០០០ នាក់​ទៅ​៤០០.០០០​នាក់​។​
​ ​
•​ឆ្នាំ​១៩៧៥ កងទ័ព​បណ្តោះ អាសន្ន​អៀរ​ឡង់​សម្លាប់​អ្នកបង្កើត សៀវភៅ​ឯតទគ្គ​កម្ម​ហ្គី​ន​ណេ​ស​រ៉ូ​ស ម៉ា​ក់វៀ​ធឺរ (Ross McWhirter) បន្ទាប់ ពី​សន្និសីទ​សារព័ត៌មាន​មួយ ព្រោះ លោក ម៉ា​ក់វៀ​ធឺរ​បានប្រកាស​ផ្តល់ រង្វាន់​ដល់​អ្នក​ទាំងឡាយណា ដែល​ចាប់ បាន​ជន​បំផ្ទុះ​គ្រាប់បែក និង​បាញ់ប្រហារ នៅ​អង់គ្លេស​។​
​ ​•
​ឆ្នាំ​១៩៧៨
នៅ​ទីក្រុង​សាន់ ហ្វ្រា​ន់​ស៊ី​ស្កូ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ចៅហ្វាយ ក្រុង ច​ច ម៉ូ​ស​ខូ​ន (George Moscone) និង​អ្នកត្រួតត្រា​ទីក្រុង ហា​វ៉េ​យ មី​ល (Harvey Milk) ត្រូវបាន​សម្លាប់​ដោយ អតីត​អ្នកត្រួតត្រា ឌែ​ន វ៉ា​យ (Dan White)​។​

•​ឆ្នាំ​១៩៨៣ យន្តហោះ​អា​វ្យ៉​ង់ ការ​ប៊ូ​អ៊ីង​៧៤៧ ជើងហោះហើរ​លេខ ០១១​ធ្លាក់​នៅ​ជិត​ទីក្រុង​ម៉ា​ដ្រី​ដ​អេ​ស្ប៉ា​ញ នា​ព្រលានយន្តហោះ​បា​រ៉ា​ចាស​បាន សម្លាប់​មនុស្ស​១៨១​នាក់​។​

•​ឆ្នាំ​១៩៨៩ យន្តហោះ​អា​វ្យ៉​ង់ ការ ប៊ូ​អ៊ីង​៧២៧​ជើងហោះហើរ​លេខ ២០៣​ផ្ទុះ​នៅ​កណ្តាល​អាកាស លើ​កូ​ឡុំ​ប៊ី សម្លាប់​មនុស្ស​ទាំងអស់​លើ​យន្តហោះ ១០៧​នាក់ និង​បីនាក់​នៅលើ​ដី​។
​ ​
•​ឆ្នាំ​១៩៩១ ក្រុមប្រឹក្សា សន្តិសុខ​អង្គការសហប្រជាជាតិ អនុវត្តន៍​សេចក្តី សម្រេច​លេខ​៧២១ ដែល​បើកផ្លូវ​ឱ្យ បង្កើត​ប្រតិបត្តិ​ការរក្សា សន្តិសុខ​នៅ​យូ​ហ្គោ​ស្លា​វី​។​
​ ​
•​ឆ្នាំ​១៩៩២ ជា​លើក​ទី​២​ក្នុង មួយឆ្នាំ ដែល​កង​យោធា​ព្យាយាម​ទម្លាក់ ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក កា​ឡូ​ស អង់​ដ្រេ ប៉េ​រ៉េ​ហ្ស៍ (Carlos Andres Perez)​។​
​ ​
•​ឆ្នាំ​១៩៩៧​មនុស្ស​២៥​នាក់ ត្រូវ បានសម្លាប់​នៅក្នុង​ការសម្លាប់ រង្គាល ជា​លើក​ទី​២​នៅ​ទីក្រុង​ស៊ូ​ហា​នេ (Souhane massacre) ប្រទេស​អាល់ ហ្សេ​រី​។​
​ ​
•​ឆ្នាំ​១៩៩៩ គណបក្ស​ការងារ ដែលជា​គណបក្ស​ឆ្វេងនិយម​ត្រួតត្រា លើ​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ជាមួយ នឹង​ការដឹកនាំ​របស់ ហេ​ឡិន ក្លាគ (Helen Clark) ។​អ្នកស្រី​ក្លាយជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ជាប់ឆ្នោត ដំបូង​នៅក្នុង ប្រវត្តិសាស្ត្រ​របស់​នូ​វែ​ល​សេ​ឡង់ ៕ ដោយ​: វិវឌ្ឍន៍​

ចៅហ្វាយ ក្រុង ច​ច ម៉ូ​ស​ខូ​ន និង​អ្នកត្រួតត្រា​ទីក្រុង ហា​វ៉េ​យ មី​ល ត្រូវបាន​សម្លាប់​
​នាវា​របស់​កងទ័ព​អាមេរិក MT Rohna