ថ្ងៃទី ២៨ វិច្ឆិកា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

204

​ឆ្នាំ​១៩១០ អ្នកដឹកនាំ គណបក្ស​សេរីនិយម អេ​លេ​ហ្វ​ថេរី​យ៉ូ​ស វេ​នី​ហ្សេ​ឡូ​ស (Eleftherios Venizelos) ឈ្នះ​ការបោះឆ្នោត​ក្រិ​ក ម្តងទៀត ។​
​ ​
•​ឆ្នាំ​១៩៤២ នៅ​ក្រុង​បុ​ស្តុ​ន រដ្ឋ​ម៉ាសាឈូសេត អគ្គិភ័យ​នា​ក្លិប​រាត្រី Coconut Grove សម្លាប់​មនុស្ស​៤៩១ នាក់ ។​
​ ​
•​ឆ្នាំ​១៩៥៨ ឆាដ​, សាធារណរដ្ឋ កុង​ហ្គោ និង ហ្គា​បុ​ង ក្លាយជា​សាធារណរដ្ឋ​ឯករាជ្យ នៅ ក្នុង​សហគមន៍​បារាំង ។​
​ ​
•​ឆ្នាំ​១៩៦០ ម៉ូ​រីតា​នី ទទួល ឯករាជ្យ​ពី​បារាំង ។​
​ ​
•​ឆ្នាំ​១៩៦៤ កម្មវិធី Mariner៖ អង្គការ​ណា​សា បង្ហោះ​យាន Mariner 4 ឆ្ពោះទៅកាន់​ផ្កាយ​ព្រះ​អង្គារ ។​
​ ​
•​ឆ្នាំ​១៩៦៤ សង្គ្រាម​វៀតណាម​៖ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ជាតិ យល់ព្រម​ផ្តល់យោបល់​ថា ប្រ​ធានា ធិបតី​អាមេរិក លីន​ដុន ប៊ី ច​ន​សុន យល់ព្រម​ទទួល​គម្រោងការ​មួយ សម្រាប់​ពីរ​ដំណាក់​នៃ​ការធ្វើ​ការឱ្យ​រីក ធំ​ឡើង​នៃ​ការទម្លាក់​គ្រាប់បែក​នៅ វៀតណាម​ខាងជើង ។​
​ ​
•​ឆ្នាំ​១៩៧៥ ទី​ម័​រ​ខាងកើត ប្រកាស​ឯករាជ្យ​ពី​ព័រ​ទុយ​ហ្គា​ល់ ។​
​ ​
•​ឆ្នាំ​១៩៧៩ យន្តហោះ Air New Zealand ជើងហោះហើរ​លេខ ៩០១ ធុន DC-1០ ដែល​ធ្វើដំណើរ កម្សាន្ត​នៅលើ​ទ្វីប​អង់​តាក​ទិច បាន​ធ្លាក់ ទៅលើ​ភ្នំ អេ​រ៉េ​បឺស (Mount Erebus) ដោយ​មនុស្ស​២៥៧​នាក់ នៅលើ​យន្ត ហោះ បាន​ស្លាប់ ។​
​ ​
•​ឆ្នាំ​១៩៨៧ ក្រុមហ៊ុន​អាកាស យាន South African ជើងហោះហើរ លេខ​២៩៥ ធ្លាក់​ទៅក្នុង​មហាសមុទ្រ ឥណ្ឌា ដោយ​សម្លាប់​មនុស្ស​ដែល​នៅ លើ​យន្តហោះ​ទាំងអស់ ចំនួន​១៥៩ នាក់ ។​
​ ​
•​ឆ្នាំ​១៩៩១ អូ​សេ​ទី​ខាងត្បូង (South Ossetia) ប្រកាស​ឯករាជ្យ​ពី ហ្ស​ក​ហ្ស៊ី ៕ ប្រែ​សម្រួល​៖ វិវឌ្ឍន៍​

​អគ្គិភ័យ​នា​ក្លិប​រាត្រី Coconut Grove​