ថ្ងៃទី ២៩ ខែ កញ្ញា ២០១៧

293

ឆ្នាំជូត​

​រាសី​ស្រុតចុះ ។ ក្នុងថ្ងៃនេះ​ដោយ សារ​ដួង​រាសី​ធ្លាក់ចុះ​ដូចនេះ​ធ្វើឱ្យមាន​បញ្ហា​តប់ប្រមល់ និង​រឿងរ៉ាវ រកាំចិត្ត​ច្រើន ។ ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​មិន សូវ​មាន​ភាពរលូន​ល្អ​ប៉ុន្មាន​ទេ និង​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច ជោគជ័យ​ដូច គាប់​បំណង​នោះដែរ ។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខដុម ដោយ​អាច​ប្រមូល ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួបតែ​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង ។​
​ ​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ ដួង​រាសី​របស់​លោកអ្នក​ពុំ​គាប់ប្រសើរ​ទេ គឺ​អាចមាន​ព្យុះភ្លៀង​ដោយសារ ក្រុមមនុស្ស​ផង គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ ។ ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ពិសេស​ឱ្យ​ប្រយ័ត្ន​ទាំង​មនុស្ស​ជិតដិត និង​ក្រុមមនុស្ស​ពី​ចម្ងាយ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ ជួប​រឿង​ចំណាយ​ធំ ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពុន ការលំបាក​លំបិន​មិន​ស្ទើរ​ដែរ​ទេ ។​

​រីឯ​គូស្នេហ៍​ប្រុស​ស្រី​មានការ លូតលាស់​ប្រពៃ​ហើយ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ ៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ បើទោះបី​ឃើញថា ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ក្តី ប៉ុន្តែ​លោក អ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ជុំវិញខ្លួន​ផង ពីព្រោះថា ងាយ​បង្កបញ្ហា​មក​ទុកឱ្យ​ណាស់ ។ ក្រៅពីនេះ​ចំពោះ ស្ត្រីភេទ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​ចំពោះ​ការយក​រឿង​គ្រួសារ​ខ្លួនឯង​ទៅ​ដើរ​ប្រាប់​អ្នកដទៃ ព្រោះ​មិន​ផ្តល់​ផល​អ្វី ទាំងអស់​ដោយ សារ​នៅពេល​ក្រោយ​នឹង​ទទួល​ការឈឺ ចិត្ត​ព្រោះតែ​មនុស្ស​ដែល​លោកអ្នក​និយាយប្រាប់​នោះ វិញ​ជាក់​ជាពុំខាន ។
​ ​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះ ម៉ា​យ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ផិតក្បត់​កើតមាន​ក្នុងអំឡុង​ពេលនេះ នាំ ឱ្យ​កើត​តែ​រឿងរ៉ាវ​មិនចេះចប់ ៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ បើ​លោក​អ្នកធ្វើ​អ្វី​តែង​សម្រេច​ជោគជ័យ និង​មាន​ភាពរលូន​ល្អ​ផង ។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់ តែ​បោល​ហួស ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ វិញ​ហើយ ។ ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ទីជិត ឆ្ងាយ គឺ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេល វេលា​ល្អ​ប្រពៃ​បំផុត ៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​ការងារ ដែល​នាំ​ជួប​ផល​លំបាក​ដល់​គ្រា​ថ្ងៃ​ខាង មុខ​ទៀត ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ និង​គ្រោះ​បាត់​របស់របរ ។ ការធ្វើដំណើរ​គ្រប់ ទិស​ទី​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាត បង់​អ្វី​មកវិញ​ជាក់​ជាពុំខាន ។​
​ ​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ពុំមាន​ការរីកលូតលាស់​ទៅមុខ​ទេ គឺ មានការ​ថយក្រោយ​ច្រើនជាង ៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ លោកអ្នក​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​តោង​តែមាន​ការគិតគូរ​ឱ្យបាន​លម្អិត​បន្តិច ពីព្រោះថា ផល​ល្អ​និង​អាក្រក់​នៅ​លាយឡំ​គ្នា​ជានិច្ច ។ ទាំង​ស្ត្រី​បុរស​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី ប្រយ័ត្នប្រយែង ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ ណាស់ដែរ ។ សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ ក្នុងអំឡុង​ពេលនេះ​មុជ មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប សម្រេច​កិច្ចការ​ធំៗ​ទៅរួច ។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន ការងាយ​ថយក្រោយ ប៉ុន្តែ​ពិបាក​រុល ទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង ងាយ​បាក់បែក​ណាស់ ៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ មានជោគ​សិរី ហើយ​ធ្វើ​អ្វី​ឃើញថា ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​ពេញចិត្ត ជានិច្ច ។ សម្រាប់​ថ្ងៃនេះ​ដែរ លោកអ្នក​ចូរ​ប្រយ័ត្ន​បញ្ហា​កើតឡើង​ដោយសារ​មនុស្ស​ភេទ​ផ្ទុយគ្នា​បន្តិច ពីព្រោះ​ងាយ កើត​បញ្ហា​ជាង​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​មានចិត្ត លោភលន់​ហួសប្រមាណ ហើយ​មានការ​រំលោភបំពាន​លើ​អ្នកដទៃ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​មក អំពល់ទុក្ខ ។​
​ ​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះហើយ​បើ​មិន ចេះ​កាត់បន្ថយ​ទេ ពិតជា​រឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន ៕

​ឆ្នាំមមែ​​

​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​តូចធំ​ឬ​កិច្ចការងារ​សំខាន់ ណាមួយ​ផង ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​របរ អ្វីមួយ​ថ្មី​ផង ក៏​ឱកាសល្អ​ប្រពៃ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ ។​
​ ​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​លូតលាស់​ទៅមុខ និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា ឱកាសល្អ​ណាស់ដែរ ៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​សំខាន់ៗ​ឬ​ជា​កិច្ចការ​ធំដុំ​អ្វីមួយ​ផង ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោក​អ្នកមាន​ជម្លោះ ហើយ​មានការ​ស្រុះស្រួល​គ្នា​រវាង​ស្វាមីភរិយា​ឡើងវិញ​នោះ មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព កាក់កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញ​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។​
​ ​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស ស្រី បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ ៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ មានជោគ​សិរី ហើយ​លោកអ្នក​ទោះ​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​អាណិត ស្រឡាញ់ និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បញ្ហា​ប្រាក់កាស​មិន​ជួប ការលំបាក​ទេ តែ​បញ្ហាលំបាក​នោះ​គឺ តែង​មានការ​រកាំចិត្ត​ចំពោះ​មនុស្ស​ជុំវិញខ្លួន​ច្រើនជាង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុវត្ថិភាព​ទេ​ពិសេស​ទៅ​ចំ​ទិសឧត្តរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី ។​
​ ​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ៕

​ឆ្នាំច

​ ​
​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​អាច​ទទួលដំណឹង​មិនល្អ​ឬ រឿង​មិន​សប្បាយចិត្ត​ណាមួយ​នាំ​កើត សៅហ្មង​ផង​។ ការប្រកប​ការងារ​នៅ ថ្ងៃនេះ​វិញ​លោកអ្នក​ជួប​នូវ​ឧបសគ្គ​ញឹកញាប់​បន្តិច និង​ភាព​តានតឹង ផ្លូវចិត្ត​មាន ច្រើនឡើង ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​រឿង រ៉ាវ​ចំពោះមុខ​យាយី​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុងថ្ងៃនេះ​វិញ មានការ​លូតលាស់​គួរសម ហើយ​បើ​លោកអ្នក​ចង់​បញ្ចោ​ញ​ទំនិញ​អ្វីមួយ​មាន ការព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។
​ ​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា កំលោះ ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច គាប់​បំណង ៕

​ឆ្នាំកុរ​​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ និង​កិច្ច​ការដែល​ពាក់ព័ន្ធ​នឹង ប្រាក់កាស​ផង ។ ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​កិច្ចការងារ​ធំដុំ​ឬ​ចាប់ផ្តើម​ប្រកបការងារ អ្វីមួយ​ថែមទៀត ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀត សោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។​
​ ​
​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ និង​ចាប់កំហុស​គ្នាច្រើន ៕