ថ្ងៃទី ៣ ខែតុលា​ឆ្នាំ​២០១៩

397
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​ហើយ​ធ្វើ​អ្វី​ក៏​តែង​ប្រទាំង​ប្រទើស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​បញ្ហា​រោគ​ជំងឺ​យាយី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទាំង​ពួ​ង​ទៅរួច​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។​ក្នុង​រង្វង់​គ្រួសារ​មានការ​ចាប់កំហុស​គ្នាច្រើន​ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​ជាទី​ពេញចិត្ត​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ខាង​អារម្មណ៍​និង​កិច្ចការងារ​ខ្លះ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង​ហើយ​មិនត្រូវ​និយាយ​ច្រើន​ទៅលើ​រឿង​អ្នកដទៃ​នោះឡើយ​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ចំពោះ​គ្នា​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​វិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​កំហុស​ច្រើន ហើយ​ពិសេស​ក្រុមមនុស្ស​ដែល​បង្ករឿង​ថ្នាំងថ្នាក់​ក៏​ច្រើន​ផងដែរ​។​ដូចនេះ​លោកអ្នក​មុន​ធ្វើ​អ្វីមួយ​គប្បី​មានការ​ត្រិះរិះ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​កើតការ​ភ្លាំងភ្លាត់​នាំ​សោកស្តាយ​នៅពេល​ក្រោយ​ពិសេស​បញ្ហា​ប្រាក់កាស​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​

​រ៏​ឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​ឈ្លក់​វង្វេង​តែ​សេចក្តីស្នេហា​ពេក​ត្រូវ​រក​ពេលវេលា​បំពេញការងារ​ឬ​រៀនសូត្រ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​យីអ៊ុន​របស់លោក​អ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ជឿនលឿន​ទៅមុខ​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។​ក្រៅពីនេះ​កិច្ចការងារ​បើ​លោកអ្នក​មានការ​ព្យាយាម​នោះ​តែងមាន​ការរីកលូតលាស់​ទៅមុខ​យ៉ាង​ល្អ​ប្រពៃ​និង​អ្នកខ្លះ​អាច​ទទួលដំណឹង​ល្អ​ក្នុង​បញ្ហា​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​អ្វីមួយ ថ្មី​ជា​ការល្អប្រពៃ​ព្រោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យ​ជានិច្ច ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​នាំឱ្យមាន​ភាពជឿនលឿន​ទាំង​ការងារ​និង​បញ្ហា​ប្រាក់កាស​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចបំពេញ​ការងារ​ពេញដៃពេញជើង​ហើយ​ទទួល​ផ្លែផ្កា​ល្អៗ​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ផង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ​ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វីមួយ ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​កើត​មានតែ​បញ្ហា​ជាមួយគ្នា​មិនចេះចប់ ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​នូវ​ឧបសគ្គ​រាំងមុខ​ច្រើន​បន្តិច​តែ​យ៉ាងណា​បើ​ពុះពារ​ទៅបាន​ក៏​តែង​ទទួលផល​គួរ​ជាទី​ពេញចិត្ត​មកវិញ​ដែរ​។​ការរស់នៅ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​ថែទាំ​ការងារ​ព្រោះ​ងាយ​ធ្លាក់​ស្រុតចុះ​ឬ​ក្រុមមនុស្ស​បង្ក​ជា​ឧបសគ្គ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផងដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​អ្វី​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះ​ថាបើ​ធ្វើ​អ្វីមួយ​ខុស​ហើយ​មិន​ងាយ​ស្តា​ឡើងវិញ​បាន​ណាស់​ផង​។​ក្រៅពីនេះ​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនបាន​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​បញ្ហា​មិន​គាប់ប្រសើរ​ទេ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ឬ​បណ្តា​មិត្តភក្តិ​។​ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​ត្រូវតែ​យកចិត្តទុកដាក់​តួនាទី​ហើយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ពីព្រោះ​ថាបើ​មាន​អ្វី​ចន្លោះប្រហោង​សត្រូវ​ទាំង​លាក់​មុខ​និង​ចំហ​មុខ​ងាយ​ជ្រែកចូល​ដើម្បី​បង្កបញ្ហា​ណាស់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មិនអាច​លោភលន់​បានទេ​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​មក​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោកអ្នក​មិន​ងាយ​គេច​រួច​បញ្ហា​មិនល្អ​មួយចំនួន​ដែល​យាយី​នោះឡើយ​។​លោកអ្នក​ត្រូវ​ពុះពារ​ទើប​រឿង​ដែល​អាក្រក់​នឹង​ប្រែ​មក​ល្អ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ទុក្ខ​កង្វល់​ច្រើន​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ប៉ុន្មាន​ទេ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕