ថ្ងៃនេះ ព្រះមហាក្សត្រ​កម្ពុជា យាង​ត្រឡប់​ពី​វៀតណាម​វិញ , ទំនាក់ទំនង​កម្ពុជា​-​វៀតណាម មាន​រយៈពេល​៥១​ឆ្នាំ​ហើយ!

292
ចែករម្លែក

ដោយ​:​ឆាយា​នាថ/​​ភ្នំពេញ ​៖ ​តាម​គម្រោង នៅវេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែធ្នូ នេះ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹង​យាង​មកដល់​មាតុប្រទេស​វិញ​ហើយ ក្រោយ​បញ្ចប់ ការបំពេញ​ព្រះរាជ ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម រយៈពេល​៣​ថ្ងៃ តប​តាម​ការយាង​របស់​រដ្ឋា​ភិ​បាល​វៀតណាម​។​

​ក្នុង​ដំណើរ​បំពេញ​ព្រះរាជទស្សនកិច្ច​របស់​ព្រះអង្គ នៅ​ប្រទេស​វៀតណាម រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ព្រះអង្គ​បាន​យាង​ទៅកាន់​ទីក្រុង​ហាណូយ និង​ទីក្រុង​ដា​ណា​ង​ផងដែរ​។​

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា និង​វៀតណាម បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នឹង​គ្នា​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៦៧ ដែល​មកដល់​ពេលបច្ចុប្បន្ន​មាន​រយៈពេល ៥១​ឆ្នាំ​ហើយ ៕​B/

#