ថ្ងៃបុណ្យ​ពិសាខបូជា​ទណ្ឌិត​២៥២​នាក់ ត្រូវ​ស្នើសុំ​បន្ធូ​បន្ថយ​និង​លើកលែងទោស​

641
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ទណ្ឌិត​ចំនួន​២៥២​រូប​មកពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​បី ត្រូវបាន​គណៈកម្មការ​អនុគ្រោះ​រាជធានី​ខេត្ត​ចំនួន​២២ ស្នើសុំ​បន្ធូ​បន្ថយ និង​លើកលែងទោស​នៅ​ថ្ងៃបុណ្យ​ពិសាខបូជា​ខាងមុខនេះ​។​

​លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គ នាយក​រដ្ឋា​ន​ព្រហ្ម ទណ្ឌ នៃ​ក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យ​លើ​សំណើសុំ​អនុគ្រោះ​ទោស​របស់​គណៈកម្មការ​រាជធានី​-​ខេត្ត មកពី​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ០៣ (​ម​១+​ម​៣+​ម​៤) ) ដែល​បានស្នើ​ក្នុងឱកាស​ពិធីបុណ្យ​ពិសាខបូជា​២០១៩ នេះ លើ​បញ្ជី ទណ្ឌិត​ដែល​ស្នើ​អនុគ្រោះ​ទោស​សរុប ២៥២ រូប (​ស្រី ១៦ រូប​)​។​
​លោក​បាន​បន្ត​ឱ្យដឹងថា​ចំពោះ​ការស្នើសុំ​បន្ធូ​បន្ថយទោស និង​លើកលែងទោស​ត្រូវអនុវត្ត​តាមច្បាប់​ក្រឹត្យ លេខ​២៨ ដែល​ទណ្ឌិត​ណា​បាន​អនុវត្ត​ទោស​១​ភាគ​៣ នៃ​ទោស​ត្រូវបាន​ស្នើសុំ​បន្ធូ​បន្ថយទោស និង​២​ភាគ​៣​នៃ​ទោស​ត្រូវបាន​ស្នើសុំ​លើកលែងទោស​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ​លោក​បានបញ្ជាក់​ថា​ការយក​បញ្ជី​ទណ្ឌិត​មកឱ្យ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បន្ធូ​បន្ថយទោស​និង​លើកលែងទោស​នេះ​បាន​យកចិត្ត ទុកដាក់ បំផុត ទាក់ទង​ការកែប្រែ​ខ្លួន​របស់​ទណ្ឌិត​ក្នុង​ពន្ធនាគារ ភ្ជាប់​ជា មួយ ឯកសា​ពាក់ព័ន្ធ​ពិសេស​នោះ​មាន​សាលក្រម សាលដីការ​ស្ថាពរ​។ អ្វីដែល​ទណ្ឌិត​កែប្រែ នោះ ដែរ គណៈ​ក​ម្មា​ថិ​ការ​បាន​ពិនិត្យ​ទៅ​លើក​ការអនុវត្ត​ល្អ ការប្រឡង​ប្រ​ណាំ​ប្រជែង​គ្នា​របស់​ទណ្ឌិត​ក្នុង​ពន្ធនាគារ និង​មានការ​វាយតម្លៃ​ពី​គណៈកម្មការ​ខេត្ត​។

​លោក​បាន​ឱ្យដឹងពី​រឿងនេះ​ថា​”​ទណ្ឌិត​ដែល​អនុវត្ត​ខ្លួន​បានល្អ​ក្នុង​ពន្ធនាគារ ហើយ​មានការ​កែប្រែ​អត្ថ​ច​រិ​ក​ដែលមាន​ការវាយតម្លៃ​ពី​គណៈកម្មាធិការ​ថ្នាក់ក្រោម​ត្រឹមត្រូវ​ទើប លើក​មកឱ្យ​គណៈកម្មាធិការ​ថ្នាក់ជាតិ​សម្រេច​ជា​ចុងក្រោយ​”​។​

​គួរ​បញ្ជាក់ដែរថា​កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កន្លងមក​ទណ្ឌិត​ចំនួន​៤៦០​នាក់​មកពី​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ១៨ និង​មណ្ឌល​អប់រំ កែប្រែ​ចំនួន ០៤​បាន​ស្នើសុំ​បន្ធូរបន្ថយ និង​លើ កលែង​ទោស​។ ក្រោយ​ពិនិត្យ និង​វាយតម្លៃ​រួច​មាន​ទណ្ឌិត​ចំនួន​១៣៤​នាក់​ត្រូវបាន​លើកលែង និង​បន្ធូរបន្ថយ ទោស​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​

​ក្នុងចំណោម​ទណ្ឌិត​ទាំងអស់នោះ នឹងត្រូវ​ស្នើ​បន្ថយទោស​៦​ខែ ចំនួន ៥៧​នាក់ (​ស្រី​៦​នាក់​) ស្នើ​បន្ថយទោស​៩​ខែ ចំនួន​១៩​នាក់ (​ស្រី​២​នាក់​) ស្នើ​បន្ថយទោស​១២​ខែ ចំនួន​៤០​នាក់ ស្រី​១៧​នាក់ ស្នើ​បន្ថយទោស​ពីមួយ​ជីវិត​មក​ត្រឹម​២០​ឆ្នាំ ចំនួន​២​នាក់ (​ស្រី​២​នាក់​) និង​ស្នើ​លើកលែងទោស​ចំនួន ១៦​នាក់ (​ស្រី​១​នាក់​)​។​

​សូម​បញ្ជាក់ដែរថា បើតាម​លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អយ្យការ នៃ​ក្រសួងយុត្តិធម៌​បានឱ្យដឹង​កាលពី​ថ្មីៗ​មកនេះ​ថា នាពេល​បច្ចុប្បន្ននេះ​ស្ត្រី​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុ​ជាមាន​ចំនួន​សរុប​ជាង ២​ពាន់​នាក់ ហើយ​ក្នុងចំណោម​ស្ត្រី​ទាំងនេះ ភាគច្រើន​មានទោស​ដោយសារ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​គ្រឿងញៀន និង​ប្តី​លែងលះ​៕