ថ្ងៃបើកឆាកឃោសនា: គណបក្សប្រជាជន ជួបជុំសមាជិកជិត៤០០០នាក់ នៅកោះពេជ្រ

800
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ:នៅព្រឹកថ្ងៃទី១៧ ខែឧសភា នេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញអញ្ជើញជាអធិបតីពិធីបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានសមាជិកចូលរួមជិត ៤០០០នាក់ នៅសាលសន្និបាត កោះពេជ្រ។

លោកសេង គួនណូ តំណាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានដឹងថា គណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធមីទ្ទិញបើកវគ្គយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដោយមានការជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រដែលមានសកម្មជន សមាជិក សមាជិកាចូលរួមចំនួន ៣៥០០នាក់ និងក្រោយពេលបញ្ចប់មេទិញកម្លាំងមហាជនដែលចូលរួមទាំងអស់នឹងត្រូវរំសាយទៅកាន់គោលដៅរៀងខ្លួនតាមខណ្ឌទាំង១៤វិញ៕B/