ថ្ងៃ​ចន្ទ​គោរព​ទង់ជាតិ, ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ណែនាំ​កងកម្លាំង​ត្រូវ​នាំគ្នា​រត់​ហាត់ប្រាណ​រាល់ពេល​ល្ងាច​និង​សម្រក​គីឡូ​

346
ចែករម្លែក

ដោយ​:​ឆាយា​នាថ/​​ភ្នំពេញ​ ៖​ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ណែនាំ​មន្ដ្រីនគរបាល ជាពិសេស​កង​ម្លាំ​ង​អន្តរាគមន៍​ទាំងអស់ ត្រូវ​នាំគ្នា​រត់​ហាត់ប្រាណ​រាល់ពេល​ល្ងាច ដើម្បី​ថែទាំ​សុខភាព​និង​សម្រក​គីឡូ ។​

​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៨ ខែកក្កដា នេះ ក្នុងពេល​គោរព​ទង់ជាតិ លោក ស ថេត ក៏បាន​ណែនាំ​នគរបាល ត្រូវ​នាំគ្នា​សម្អាត​ទីធ្លា​នៅ​កន្លែងធ្វើការ និងនៅក្នុង​បន្ទប់ធ្វើការ ជាពិសេស​កន្លែង​ស្នាក់នៅ ដើម្បី​ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាពល្អ និង មាន​អារម្មណ៍​ស្រស់ស្រាយ​ផងដែរ​។​

​ជាមួយគ្នានេះ លោក ស ថេត បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រចាំការ ត្រូវតែ​មក​ប្រចាំការ​ក្នុង​វេន​របស់ខ្លួន ដើម្បី​ក្ដោប​សភាពការណ៍​នានាដែល​កើតឡើង​ក្នុង​មូលដ្ឋាន ហើយ​មាន​វិធានការ​ដោះស្រាយ​ភ្លាមៗ​៕​B/Ha