ថ្ងៃ​ជិះឡាន​ក្រុង​ចុងក្រោយៈ​សម្តេច​តេ​ជោ​ជូនពរ​និង​រំលឹក​អ្នកបើកបរ​

694
ចែករម្លែក
  • 49
    Shares
ថ្ងៃ​ជិះឡាន​ក្រុង​ចុងក្រោយៈ​សម្តេច​តេ​ជោ​ជូនពរ​និង​រំលឹក​អ្នកបើកបរ​

ដោយៈបូព៌ព្រឹក្ស,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ ថ្ងៃទី​១៨​ខែមេសា​នេះ បានសរសេរថា​ថ្ងៃទី ១៨ មេសា នេះ គឺជា​ថ្ងៃ​ចុងក្រោយ ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ កម្មការិនី​អាចធ្វើ​ដំណើរ​តាម​ឡានក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ដោយ​មិន​គិតថ្លៃ​។ សូម​ធ្វើដំណើរ​បាន​សុខ​សប្បាយ​តាមផ្លូវ​ទាំងអស់គ្នា​។​
​សម្តេច​បានបង្ហាញ​នូវ​អារម្មណ៍​ដ៏​កក់ក្តៅ​ថា​សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ចំនួន​ច្រើន​បាន​វិល ត្រឡប់​មកកាន់​លំនៅដ្ឋាន​វិញ​ហើយ បន្ទាប់ពី​បាន​ទៅ​ជួបជុំ​ឪពុកម្តាយ និង​សាច់​សារ​លោហិត​នៅក្នុង​ពិធី​ ​បុណ្យចូលឆ្នាំ​ខ្មែរ ដែលមាន​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​។​

រូបថតផេកសម្តេចតេជោ


​សម្តេច​តេ​ជោ​បាន​រំលឹក​ដល់​អ្នក​បើកឡាន​ថា​”​តៃកុង​ឡាន ក៏ដូចជា​អ្នកបើកបរ​ទូទៅ ត្រូវតែ​គោរព​ច្បាប់ ។​កុំ​បង្ខំ​បើក​លឿន​ប្រជែង​យកឈ្នះ​ដោយសារ​ការប្រញាប់ ជាពិសេស​ក្នុង​ថ្ងៃ​ដែលមាន​អ្នកធ្វើដំណើរ​ច្រើន និង​នៅលើ​ផ្លូវ​កោង លើ​ស្ពាន និង​នៅ​ទីប្រជុំជន​ដែលមាន​មនុស្ស​អ៊ូអរ​ច្រើន​។​
​សម្តេច​បន្តថា​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​សូម​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់ និង​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​នៅតាម​ព្រំដែន​រួមទាំង​សិល្បករ​សិល្បការ​នី​គណៈកម្មការ​រៀបចំ​បុណ្យជាតិ សមាគម​អង្គការ​ក្មួយៗ​យុវជន​ក្រុមហ៊ុន​និង​ម្ចាស់​ឧបត្ថម្ភ​និង​សប្បុរជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ ការពារ ថែរក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់ និង​បាន​ចូលរួម​បង្កើត​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​បាន​កម្សាន្ត​សប្បាយរីករាយ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លងទៅនេះ​។​ជាពិសេស​សូម​អរគុណ​បងប្អូន​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​៕​សរន​