ថ្ងៃ​ទទួល​សញ្ញាបត្រ​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ភ្ញាក់ផ្អើល​នឹង​កាដូ​វត្ថុ​អនុស្សាវរីយ៍​ដប​វី​តា​ល់ពាក់​មួក​បញ្ចប់​ការសិក្សា​

793
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន វី​តា​ល់​បាន​ចួ​ល​រួមអបអរសាទរ​ការបញ្ចប់​ការសិក្សា​របស់​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រមាណ​៤.០០០​នាក់​ដោយ​ផ្តល់ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​ជា​វី​តា​ល់​ពាក់មួក​និស្សិត​បញ្ចប់​ការសិក្សា​ភ្ជាប់​ជាមួយនឹង​សារ​អបអរសាទរ​យ៉ាង​ស្រស់ស្អាត​ដល់​និស្សិត​ក្នុង​កម្មវិធី​កម្មវិធី​ទ​ទួ​ស​សញ្ញាបត្រ​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី ៣ មិថុនា ឆ្នាំ​២០១៩​។

​និស្សិត​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ទទួល​សញ្ញាបត្រ ជាង​៣.០០០​នាក់​បាន​សម្តែង​ភាព​ភ្ញាក់ផ្អើល និង សប្បាយរីករាយ​នៅពេលដែល​ទទួលបាន​វ​ត្ថុ​អនុស្សាវរីយ៍​ដែល​អត្ថន័យ​ផ្តល់​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​ដល់​ពួកគេ​។​យុវតី​ម្នាក់​ឈ្មោះ​វ​ត្តី​ដែល​ទទួលបាន​ដប​វី​តា​ល់​ពាក់មួក​បញ្ចប់​ការសិក្សា​បាន​សរសើរ​ដល់​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​វី​តា​ល់​​ដែល​បាន​ច្នៃ​ផលិតផល​គួរឱ្យ​ស្រឡាញ់​និង​មានតម្លៃ​ចំពេល​វេលា​មួយ​ដ៏​ល្អ​សម្រាប់​អនុស្សាវរីយ៍​មួយ​ដ៏​ប្រពៃ​។

​និស្សិត​ជាច្រើន​បាន​បង្ហោះ​រូបភាព​វី​តា​ល់ ពាក់មួក​និស្សិត​បញ្ចប់​ការសិក្សា​នៅលើ​បណ្តាញ​សង្គម ដោយបាន​បញ្ចេញមតិ​វិជ្ជមាន​និង​ស្ងើចសរសើរ​ផ្សេងៗ​គ្នា​។​ព្រមទាំង​សារ​អគុណ​ដល់​វី​តា​ល់​ដែល​បាន​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​ពួកគេ​។​ក្រុមហ៊ុន​វី​តា​ល់​ដែល​ល្បីល្បាញ​លើ​ការងារ​សង្គម​យល់ច្បាស់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​និស្សិត​មុននឹង​ឈានដល់​ភាពជោគជ័យ​នៃ​ការបញ្ចប់​ការសិក្សា​ទទួលបាន​សញ្ញាបត្រ​ថ្នាក់ជាតិ​។​

​ដូច្នេះហើយ​ទើបបាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​អបអរសាទរ​ដល់​និស្សិត​ដែល​ទទួលបាន​ភាពជោគជ័យ​មួយ​នេះហើយ​វី​តា​ល់​ក៏​នឹង​បន្ត​កម្មវិធី​នេះ​នៅតាម​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​និស្សិត​ខ្មែរ​៕S/Ha

​វី​តា​ល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ដប​វី​តា​ល់​ពាក់មួក​និស្សិត​បញ្ចប់​ការសិក្សា​ភ្ជាប់​ជាមួយនឹង​សារ​អបអរសាទរ ដល់​និស្សិត​ទើប​បញ្ចប់​ការសិក្សា​