ថ្ងៃ​ទី០​៥​ ខែមិថុនា​ ២០១៨

1715
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅ​ខែមិថុនា​នេះ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​ជឿនលឿន​ទៅមុខ ជា​សន្សឹមៗ ហើយ​ធ្វើ​អ្វី​តែង​ហុច​ផល​មកវិញ​មួយចំនួន​គ្រាន់​កក់ក្តៅ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នៅថ្ងៃនេះ​វិញ ឃើញថា​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវ​ជឿន លឿន​ទៅមុខ​ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ប្រៀប​ដូច​មាន​អ្វី​មក​រាំងស្ទះ​ធ្វើឱ្យ​ជួប​នូវ​បញ្ហា​ច្រើន​ចំពោះមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​បន្តិច​វិញ ហើយ​ការ​ជួញ​ជិត ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង ប្រទើស​និង​មានរឿង​រាវ​យាយី​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​
​ ​
ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ដោយ​ទាស់សម្តី​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បញ្ហា​ចំណូល​របស់លោក​អ្នកមាន​ការហូរចូល​គ្រាន់បើ ហើយ​មាន​ភាព រលូន​ល្អ​ទៅមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទី កន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់​ក្កៅ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​ត្រូវ​មក​គ្រាំគ្រា​ចិត្ត​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ គឺ​ស្ថិតនៅលើ​កំណាត់​ផ្លូវ រដិបរដុប​ច្រើន​ដូចនេះ​បើ​មានការ​ប្រកបការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ដោយ​ប្រការ​ណាមួយ​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។ ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា​ញឹកញាប់​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ឱ្យ​ច្បាស់លាស់ ហើយ​មិន​អាចធ្វើ​ទាំង ធ្វេសប្រហែស​បានទេ បើ​ពុំនោះ​បញ្ហា​តូចធំ​ពិតជា​រត់​ចូល​ទៀតហើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច និង​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្ន ក្រុមមនុស្ស​បាបមិត្ត​បង្កបញ្ហា​ដែល​ត្រូវ​រែកពន់​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​ភាព​ប្រ ទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​ទើប​ប្រសើរ ។​

​រីឯ​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​មិនតិច​ដែរ​ឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​មានការ ប្រយ័ត្នប្រយែង​នោះ​ឃើញថា​ពុំមាន​អ្វី​ល្អក់កករ​កើតឡើង​គួរ​ព្រួយបារម្ភ​ដែរ​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិត ខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។ ការរស់នៅ​បើ​លោកអ្នក​ជួប​ក្រុម មនុស្ស​បង្កបញ្ហា​ណាមួយ​ចូរ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មិនត្រូវ​ប្រើ​កំហឹង​ទល់​កំហល់​បានឡើយ​ប្រយ័ត្ន​រឿង​តូច​សោះ​ក្លាយជា​រឿង​ធំ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា មានការ​ចម្រើន​លូតលាស់ និង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាច ឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​កក់ក្តៅ​គ្រាន់បើ​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង​ការងារ​និង​របៀប​រស់នៅ​ឱ្យបាន​ប្រសើរ ទើប​ភាពជោគជ័យ​អាច​ហុច​មក​ទាន់ពេលវេលា​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បាន​ត្រឹម​មួយ​សមរម្យ​ប៉ុណ្ណោះ​ហើយ​អ្នកខ្លះ​អាច​ត្រូវ ខកបំណង​ទៀតផង​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជ អាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​ជួប​នូវ​បញ្ហា​រដិបរដុប​ច្រើន ចំពោះមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ វិវាទ​ទៀតផង​៕

ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់​ក្រុមមនុស្សអមិត្ត ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។ ចំណែកការប្រកប​ការងា​រវិ​ញ​ឃើញថា​ពុំមាន​អ្វី​ប៉ះពាល់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​ប្រាក់កម្រៃ​បន្តិច​ហើយ​បើ មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចរចា​អ្វីមួយ​តែង​អាច​ទម្លុះទម្លាយ និង​ទទួលផល​មកវិញ លឿន​ផង​។ ក្រៅពីនេះ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​មួយកម្រិត​។​ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី ឬ​បណ្តាក់ ទុន​បន្ថែម ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លុ​វ​រដិបរដុប​ច្រើន បន្តិច​ហើយ​ពិសេស​ងាយ​ជួប​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។ ចំណែក​លោកអ្នក​ដែល​ចង់​ពង្រីក មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ដាក់​ប្រាក់​ទុន​ទៅ​កប់​សូន្យឈឹង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នា​ថ្ងៃ​ខាងមុខ​៕​