ថ្ងៃ​ទី៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៩​

295
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ចិត្ត​ប្រមាថ​បានទេ​ពីព្រោះថា​ផល មិនល្អ​នោះ​ងាយ​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរក ប្រាក់ចំណូល​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត ។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​តែ​សព្វមួយដង​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តែង​ជួប​បញ្ហា​រកាំចិត្ត​និង​មានការ​យឺតយូរ​ថែមទៀត​។​សម្រាប់​បញ្ហា​ប្រាក់កាស​តែង​មិនសូវ​សម្រេច​ដូច​គាប់​បំណង​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​ទាំង​ស្ត្រី​បុរស​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ​តែ​យ៉ាងណា​បើ មានការ​ប្រយ័ត្នប្រយែង​ប្រឹង​ពុះពារ​តែង​ជោគជ័យ​ផង​។​ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ​ផល ប្រយោជន៍​អ្វីមួយ​ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចរចា​បញ្ហា​ការងារ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​មកវិញ ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់ ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពិសេស​មាន​មនុស្ស​ធ្វើឱ្យ​កើត រឿង​តប់​ប្រ​ម៉​ល់​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​ការលក់ដូរ​ពេញដៃពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​ឃើញថា​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​កើតឡើង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បាំង​មុខ ៕

ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាច​ចាត់ចែង​ឬ​ដំណើរ​ការងារ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ដំណើរការ​កិច្ចការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​ទទួលផល​លឿន​ថែមទៀត​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​មានតែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ ៕

ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី​ហើយ​កើត​ការមិនសប្បាយចិត្ត​នោះ​ក៏ មាន​ច្រើន​នៅ​ចំពោះមុខ​។​នៅថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន ក្រុមមនុស្ស​បង្ក​ការ​សៅហ្មង​ច្រើន​ផង​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ដែរ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​ជួប​បញ្ហារ​អាក់ រ​អួល​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ​ពិសេស មាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ ៕

ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅពេលនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះ ថា​នៅពេល​ឆ្លង​ដល់​ស​ប្ងា​ហ៍​ក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នេះ​ពុំខាន​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់ តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ មាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​គប្បី​រួសរាន់​បំពេញ​ពីព្រោះ ថា​ផល​ល្អៗ​តែង​ឆ្លើយតប​មក វិញ​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​បើ ទោះបី​ជួប​ការ​លំបាកលំបិន​និង​ត្រូវការ​ពេលវេលា​ក្តី​ប៉ុន្តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​នៅពេល​ក្រោយ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ធូរ​ជាង​មុន​បន្តិច​ដែរ​។

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឱកាស​ប្រពៃ​បំផុត​៕