ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩

672
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ជួប​បញ្ហា​អ្វី​លោកអ្នក​គប្បី​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​មិន ដូច្នេះ​ទេ​បញ្ហា​មិនល្អ​នឹង​កើតឡើង​ទៀតហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​លោកអ្នក​បើ​មិនមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​នៅថ្ងៃនេះ​ទោះ​មាន​ភាព​រកាំរកូស​ខ្លះៗ​ក្តី​តែ​ក៏មាន ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោ​ម​ជ្រែ​ច្រើន​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កុំ​គប្បី​ជួយ​យកអាសារ​ក្រុមមនុស្ស​ច្រើនពេក​ពីព្រោះ​តែង​ធ្វើបុណ្យ​ប្តូរ​ទោស​មកវិញ​ប៉ុណ្ណោះ​។​

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ផ្កាយ​អពមង្គល​បាន​ត្រឡប់មក​រះ​ក្បែរ​ដួង​រាសី កំណើត​របស់​លោកអ្នក​ដូច្នេះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួបតែ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​តាម​យាយី​ព្យាបាទ​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ក្រៅពីនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​ឱកាស​ភ្លាត់ស្នៀត​នោះ​ក៏មាន​ខ្ពស់​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​មិន​គ្រាន់​ផង​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ចូរ​ប្រយ័ត្ន​រឿង​តូច​ប្រែ​រីក​ជាធំ​បន្ថែមទៀត​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ទាំង​បុរស​ស្ត្រី​ដែល​កើត​ឆ្នាំ​ទន្សាយ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួល​ជា​ផល​មកវិញ​គ្រាន់​ពេញចិត្ត​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់ ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់ ចំពោះ​គ្នា​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​ធ្វើ​អ្វី​ក៏​តែង​ជឿន លឿន គ្រាន់​គាប់ប្រសើរ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំង បាយ​អញ្ចឹង​ដែរ​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ប្រកប​កិច្ចការ​អ្វី​តែង​ទទួលផល​ល្អៗ​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ជឿនលឿន​ទៅ មុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​មួយចំនួន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​រក​ផល​កម្រៃ​បាន​គ្រាន់​មួយ​ចាយវាយ​ផ្គត់ផ្គង់​គ្រួសារ​ដែរ​ហើយ​ចំណែក​ភាព​សុខដុម​នោះ​ក៏មាន​ច្រើន​គួរ​ជាទី​កក់ក្តៅ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ដូច​សព្វមួយដង​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​សម្រេចចិត្ត​ឬ​ប្រកបការងារ​អ្វី​តែង​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​បញ្ហា​ច្រើន​បន្តិច​ដូចនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចំពោះ​គ្នា​ណាស់​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​និង​ហុច ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា​ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​សៅហ្មង​ចោមរោម​ច្រើន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។ ក្នុងអំឡុង​ថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​លោកអ្នក​គួរ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យ ចាស់​ថា​”​កាន់តែ​លឿន​កាន់តែ​ខុស​ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​”​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​មួយចំនួន​បាន​រត់​ចូល​ធ្វើឱ្យ​លោកអ្នក​ពិបាក​ទប់ទល់ និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​ផង​។​លោកអ្នក​កុំ​គប្បី​ឆាប់​ជឿ​ពាក្យសម្តី​ជនខិលខូច​ចាក់​ដោត​ឱ្យសោះ​ពុំនោះ​ទេ​គ​ម្រោ​ការងារ​ផ្សេងៗ​អាច​ត្រូវ​រលត់រលាយ​សាបសូន្យ​ទៅវិញ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​នាំ​ការលក់ដូរ​នៅ​មិន​សុខ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ចៀសវាង​ការប្រមាថ​ឬ​មើលផ្លូវ​អាក្រក់​ដល់​គ្នា​ព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់ ប្រកបការងារ​អ្វី​ក៏​តែងមាន​ដំណើរការ​ទៅមុខ​និង​ទទួលជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាពលំបាក​លំបិន​មិន​ស្ទើរ​ដែរ​ទេ​។​សម្រាប់​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ទាំង​ស្ត្រីបុរស​ជួប​បញ្ហា​ស្មុគស្មាញ​និង​បង្ក​ថ្នាំងថ្នាក់​គ្នាច្រើន​ហើយ​ទាល់តែ​ខិតខំ​កាត់បន្ថយ​ជម្លោះ​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ប្រយ័ត្នប្រយែង​សម្តី​បន្តិច ៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ធំដុំ​ឬ​កិច្ច ការសំខាន់​ពីព្រោះថា​តែង​ផ្តល់​ជា​ផល​ល្អ​មកវិញ​ផង​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ហើយ​បើ​ចង់​ជួញ​ផ្លូវ ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រ ជាក់​ចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេល​ល្អ​ផងដែរ​៕