ថ្ងៃ​បញ្ចប់​បុណ្យអុំទូកៈ មាន​ប្រជាពលរដ្ឋ​​ជិត​បី​លាន​នាក់​ដើរ​កម្សាន្ត​សប្បាយ​

309
ចែករម្លែក
ថ្ងៃ​បញ្ចប់​បុណ្យអុំទូកៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​បី​លាន​នាក់​ដើរ​កម្សាន្ត​សប្បាយ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១០-១១-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានបញ្ចប់​ទៅដោយ​ជោគជ័យ និង​ដោយ​រលូន​មិនមាន​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​ចូលរួម​ដើរលេង​សប្បាយរីករាយ ដោយ​មិនមាន​ការភ័យខ្លាច​អ្វី​ឡើយ​។​

ថ្ងៃ​បញ្ចប់​បុណ្យអុំទូកៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​បី​លាន​នាក់​ដើរ​កម្សាន្ត​សប្បាយ​


​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ​ថា នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ គឺមាន​ប្រជាពលរដ្ឋ​ជិត​បី​លាន​នាក់ ដើរលេង​សប្បាយ​នៅក្នុង​ព្រះរាជ​ពិធូ​បុណ្យអុំទូក​។​“​នៅថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​មើល​ក្នុង​ពិធីបុណ្យ​អុំទូក ប្រមាណ​ជា ២,៨​លាន​នាក់​ហើយ​”​។​


​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នៅ​ទីបញ្ជាការ​នៃ​អនុគណៈកម្មការ​ការពា​រ​រក្សា​ស​និ្ត​សុខ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​។​
​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ ២០១៩​នេះ អនុគណៈកម្មការ​ការពា​រ​រក្សា​ស​និ្ត​សុខ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នក​ជម្ងឺ បានរៀបចំ​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ចំណុច​បិទ​-​បើក​ច្រកចេញ​-​ចូល តាម​ដងផ្លូវ និង​តាម​គោល ដៅ​សំខាន់ៗ ក្នុង​តំបន់​ប្រារព្ធ​ពិធី ក្នុងនោះ​សាលា​រាជធានី​ភ្នំពេញ​បាន​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​ត្រួតពិនិត្យ​សកម្មភាព​នានា​ក្នុង​តំបន់​សំខាន់ៗ ។

ថ្ងៃ​បញ្ចប់​បុណ្យអុំទូកៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​បី​លាន​នាក់​ដើរ​កម្សាន្ត​សប្បាយ​


​ដោយឡែក​ខាង​ជំនាញ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ក៏បាន​ដំឡើង​កាមេរ៉ា​ចល័ត និង អចល័ត ដើម្បី​ចាប់​តាមដាន​មុខសញ្ញា មាននៅ​ក្នុង​ទិន្នន័យ​គ្រប់គ្រង​របស់​នគរបាល​ជាតិ ជាពិសេស​មុខសញ្ញា​ក្នុង​បញ្ជីខ្មៅ ដែល​ឆ្លៀតឱកាស​ចូលមក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ក្នុង​តំបន់​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​៕​សរន​

ថ្ងៃ​បញ្ចប់​បុណ្យអុំទូកៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​បី​លាន​នាក់​ដើរ​កម្សាន្ត​សប្បាយ​
ថ្ងៃ​បញ្ចប់​បុណ្យអុំទូកៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​បី​លាន​នាក់​ដើរ​កម្សាន្ត​សប្បាយ​