ថ្ងៃ​បិទ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​បញ្ចប់​ក្នុង​ខេត្តក្រចេះ​

625
ចែករម្លែក

​ដោយ​ : ​សេង​ឃួន​/ ​ខេត្តក្រចេះ​ ៖ លោក ពេជ្រ ប៊ុនធិន ប្រធាន​ក្រុម​កសរ​ងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្នួល​ខេត្តក្រចេះ​និង​លោក វ៉ា​ថន អនុប្រធាន​គណ​ប​ក្យ​ប្រជាជន​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​គឺជា​ថ្ងៃ​ធ្វើ​យុទ្ធនា​ការឃោសនា​ដ៏​ធំ​បំផុត សម្រាប់​ការឃោសនា រក​សំឡេងឆ្នោត​និង​អ្នកគាំទ្រ​របស់​គណបក្ស​នយោបាយ​នីមួយ​បនៗ ដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ២៩ កក្កដា ២០១៨ ខាងមុខនេះ​។​

​ដោយឡែក​សម្រាប់​ខេត្តក្រចេះ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​ប្រមាណ​ជិត​ម៉ឺន​នាក់ បានមក​ជួបជុំគ្នា​នៅមុខ​បរិវេណ​មន្ទីរ​វប្បធម៌​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ ជួយ​ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន ក្បួន​រថយន្ត ចំនួន ៧០០​គ្រឿង និង​ម៉ូតូ​ចំនួន ៦០០០​គ្រឿង ព្រមទាំង​មាន វង់​តន្ត្រី​ឆៃយ៉ាំ ៥​វង់​។​

​បើ​យោងតាម​ការដឹង​ឲ្យ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ឲ្យ​ដឹងថា សម្រាប់​ខេត្តក្រចេះ​មាន​គណបក្សនយោបាយ​ចំនួន ១៣​ដែល​បាន​ចូលរួម​ចុះ​ឈរឈ្មោះ​ក្នុង​បញ្ជីរ​ឈ្មោះ​បោះឆ្នោត ហើយ​ក្នុងនោះ​មាន​គណបក្ស​ចំនួន ០៨​ដែល​បានធ្វើ​សកម្មភាព​ឃោសនា​នៅ​ឆ្នោត​នាពេល​កន្លងមក ហើយ​ចំនួន ០៥ ទៀត ត្រូវបាន​អវត្តមាន​។​

​យុទ្ធនា​ការឃោសនា​នេះ គឺ​ប្រព្រឹត្តទៅ​មាន​រយៈពេល​២០​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់ ២៧ កក្កដា ឆ្នាំ​២០១៨ និង​ធ្វើ​អង្គ​មិ​ទ្ទិញ​បិទ​យុទ្ធនាកា និង​ដង្ហែរ​ក្បួន​ឃោសនាបោះឆ្នោត​ទ្រ​ង​ទ្រាយ​ធំ​នៅ​ព្រឹក​ថ្ងៃទី​២៧ កក្កដា នេះ​តែម្តង​។​

​សូម​គូសបញ្ជាក់​ផងដែរ នៅក្នុង​រយៈពេល​នៃ​យុទ្ធនាកា​ឃោសនា​រក​សំឡេងឆ្នោត​នឹង​អ្នកគាំទ្រ របស់​គណបក្សនយោបាយ​នីមួយៗ រយៈពេល​២០​ថ្ងៃនេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ទទួលបាន​ពាក្យបណ្ដឹង ចំនួន ២ ត្រូវបាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ​។ ដូច្នេះ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណបក្សនយោបាយ​ទាំងអស់ បាន​គោរព នូវ​ច្បាប់ គជប បានល្អ មិនមាន​បាតុភាព​កើតឡើង​នោះទេ​។​

​ការិយាល័យ​បោះឆ្នោត​សរុប ទាំងអស់​នៅ​ទូទាំង​ខេត្តក្រចេះ​មាន​ចំនួន ៥៥៥​កន្លែង​៕​B

#