ថ្ងៃ​១៥​មេសា​មាន​ភ្ញៀវ​ជាង​១៧.០០០​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន​

354
ចែករម្លែក
  • 66
    Shares
ថ្ងៃ​១៥​មេសា​មាន​ភ្ញៀវ​ជាង​១៧.០០០​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន​(រូបថតមន្ទីរព័ត៌មានខេត្ត)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​យោងតាម​ប្រភពពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៥​ខែមេសា​ដែលជា​ថ្ង​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នា​ថ្ងៃទី​២​គឺមាន​ភ្ញៀវទេសចរ​ជាតិប្រមាណ ១៧.៣១៨ នាក់​និង​ទេសចរ​អន្តរជាតិ​ចំនួន​២៧​នាក់​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​នៃ​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​។​


​ប្រភព​ដដែល​បញ្ជាក់ថា​ភ្ញៀវ​បាន​ទៅតាម​ចំនុច​គោលដៅ​មួយចំនួន​។​ក្នុងនោះ​១.​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​លោកយាយ​យ៉ា​ត ភ្ញៀវ​ជាតិ​មាន​ចំនួន ២.២១២​នាក់ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ១០​នាក់​។​២.​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​ភ្ញៀវ​ជាតិ​ចំនួន​២.៤២៨​នាក់​។​៣.​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ​ភ្នំ​ដំបង ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៨៩០​នាក់​។​៤.​តំបន់​លំហែរ​កាយ​ស្ទឹង​តា​រាប ភ្ញៀវ​ជាតិ​ចំនួន ៤.៧៦២​និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១៦​នាក់​។​៥.​អាហារ​ដ្ឋា​ន​លក្ខណៈ​ធម្មជាតិ ចំការ​ខ្នុរ​,​ម្លប់​សាវម៉ាវ និង​ស្ទឹង​ត្រជាក់ចិត្ត ភ្ញៀវ​ជាតិ​មាន​ចំនួន ៦.៦១៧​នាក់​។​៦.​អាហារ​ដ្ឋា​ន​លក្ខណៈ​ធម្មជាតិ​កែច្នៃ អាង​ជីក​ចក់ និង​រហាត់ទឹក ភ្ញៀវ​ជាតិ​ចំនួន ៤០៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ៦​នាក់​។​
​ប្រភព​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​ជាតិ​សរុប​ចំនួន ១៧.៣១៨ នាក់​និង​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​មាន​ចំនួន ២៧​នាក់ ៕​សរន​