ថ្ងៃ​២៧ ខែមេសា ឆ្នាំ​២០១៩

448
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​ច្រើន​ពិសេស​ការបំពេញ​ការងា​រ​ត្រូវ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​ផងដែរ​។ លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​លទ្ធ ផល​ល្អៗ​ហុច​មកឱ្យ​គួរ​ជាទី​ពេញចិត្ត​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ រក្សា​ភាព​ស្ងប់ស្ងៀម​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។ ការប្រកប​ការ ងារ​លោកអ្នក​ចូរ​ប្រយ័ត្ន​ត្រូវគេ​បន្ទោស​ឬ​កើតមាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ទើប​មាន ការរីកចម្រើន​ច្រើន​មុខ​ហើយ​កិច្ចការ​ក៏​តែង​ឆ្លើយតប​គួរសម​ផង​។ ចំពោះ​បញ្ហា​ប្រាក់ កាស​ការងារ​ឬ​រឿង​ផ្ទាល់ខ្លួន​ឃើញថា​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ ខែវស្សា​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នកមាន​ដំណើរ​រដិបរដុប បន្តិច​ហើយ​ទាល់តែ​ចេះ​មើលគេមើលឯង​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​។ ក្នុង​ពេលនេះ​ឬ​ពេលកន្លងមក​បើទោះបី​ជួប​ព្យុះភ្លៀង​ក្នុង​ដំណើរ​ជីវិត​ក្តី​លោកអ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង​ហើយ​ខិតខំ​ពុះពារ​បន្តទៅទៀត​នោះ​ពិតជា​ទទួលជោគជ័យ វិញ​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​មិន​មានរឿង​រាវ​អាក្រក់​យាយី​នាំ​ពិបាក​ទប់ទល់​ដែរ​។ ទោះបី​យ៉ាង ណា​បើ​លោកអ្នក​ខ្លះ​កើតមាន​បញ្ហា​នោះ​តែង​លេចចេញ​មកពី​រឿង​រាវ​ចាស់​បន្សល់​ពី មុន​មក​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់​ធ្វើ​អ្វីមួយ​ថ្មី​នោះ​តែង ជួប​ការលំបាក​រុលទៅមុខ​ណាស់​ហើយ​បើ​ហ៊ាន​បោះទុន​ធំ​ផង​គឺ​រឹតតែ​ជួប​ការលំបាក​ណាស់​ទៅទៀត​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​រមែង​កើតការ​ឈ្លោះប្រកែក​និង​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ចរចា​អ្វីមួយ​ទេពី​ព្រោះថា ផល​អាក្រក់​ងាយ​កើតឡើង​ផង​។ ការប្រកប​ការងារ​ដែ​រលោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់ ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​អាក្រក់​ដល់​ខ្លួន នាគ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល កម្រៃ​ជួប​ផល​លំបាក​ច្រើន​ហើយ​អ្នកខ្លះ​រក​គ្រាន់​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​តែងមាន​រឿងរ៉ាវ រកាំចិត្ត​និង​ប្រទាំង​ប្រទើស​គ្នា​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​អាច ទទួលដំណឹង​ល្អ​អ្វីមួយ​។ ក្រៅពីនេះ​ការប្រកប​ការងារ​តែង​ទទួល​ការកោតសរសើរ​ឬ ត្រូវ​បានទទួល​តំណែង​អ្វីមួយ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់ ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហើយ​ពិសេស តែងមាន​ការផ្លាស់ប្តូរ​ផ្នែក​ផ្លូវ​អារម្មណ៍​គំនិត​ជាង​សព្វមួយដង​។ ក្រៅពីនេះ​បញ្ហា​ការងារ បញ្ហា​ប្រាក់កាស​តែង​ជួប​នូវ​ការរាំងស្ទះ​ឬ​មានការ​ទាស់សម្តី​ជាមួយ​ក្រុមមនុស្ស​ទៀត ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ជួប​ផល​លំបាក ច្រើន ឯ​ផល​ចំណូល​តិចតួចស្តួចស្តើង​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំ​បាយ​សឹង​មិន​គ្រាន់ ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​

​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​មានចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តង ម្នាក់​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​មិនសូវ​គាប់ប្រសើរ​ទេ ហើយ​ធ្វើ អ្វី​តែង​ជួប​នូវ​រឿងរ៉ាវ​យាយី​ច្រើន​ដែល​មិនសូវ​សុខ​ស្រួល​ចិត្ត​នោះឡើយ​។ ចំពោះ​ការ ប្រកបការងារ​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​បើ​មិន ខិតខំ​ពុះពារ​ទេនោះ​ផល​សម្រេច​ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ដែរ​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ ធ្វើឱ្យ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​រឿង​រាវ​ល្អ​និង​អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោក អ្នក​ត្រូវ​ប្រឈម​បញ្ហា​នឿយណាយ​និង​សប្បាយចិត្ត​នោះ​ក៏​ច្រើន​ផងដែរ​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​ទូរ​ទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ការធ្វើដំណើរ ផ្លូវ​ឆ្ងាយ​តែម្តង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ​ហើយ​ត្រូវ​ចង ចាំ​ថា​ផ្លែផ្កា​ល្អៗ​តែងមាន​ច្រើន​ចំពោះមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ចម្រើន​លូតលាស់​ប្រពៃ​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅ​នឹង​ទឹកឃ្មុំ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ហើយ​បើ​ខូចខាត​នោះ​ច្រើន​ធ្ងន់ធ្ងរ​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅ មុខ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​ដែរ​។ ការធ្វើដំណើរ​ទៅ ទិសឧត្តរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​ឬ​តាម​យាយី​ដោយ​ប្រការ​ណាមួយ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ឥត ឈប់ឈរ​ប៉ុណ្ណោះ​៕

#