ថ្ងៃ​២៧ ខែសីហា ២០១៨

813
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក នាពេលនេះ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម ហើយ​ធ្វើ​អ្វី ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ ផ្តល់​ផល​ល្អ​ប៉ុន្មាន​ឡើយ​ពី​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​ការរស់នៅ​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាន​ហើយ​ងាយ​មាន ទំនាស់​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទំនាក់ទំនង​ការងារ ឬ​រៀបចំ​ពិធី​អ្វីមួយ​ផង​។ សម្រាប់ ថ្ងៃ​នេះដែរ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែក បាក់​ដែរ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទំនាក់ទំនង​ការងារ​អ្វីមួយ​តែង​ឆ្លើយតប​មកវិញ​ផង​។ លោកអ្នក​អាច​ប្រកប​កិច្ចការ​អ្វី​ពេញដៃពេញជើង​និង​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគ ផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុង​ពេលនេះ​មាន​សម្ពាធ​ច្រើន​បន្តិច​ហើយ​កិច្ចការងារ​មួយចំនួន​ស្រាយ​មិន​ចេញ ទៀតផង​។ លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។ អ្នក​អា ជីវ​ករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ ចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ក្នុង ថ្ងៃនេះ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ដូច្នេះ ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ លោកអ្នក​មាន​កិច្ចការងារ​ថ្មី​ច្រើន​ចូលមក​ធ្វើឱ្យ​ជួប​នូវ​បញ្ហាលំបាក ត្រូវ​ឆ្លងកាត់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​មួយៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើត រឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ថែម ទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន ហើយ​នាំ​ជួប​ស្ថានភាព លំបាក​នៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ផង​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ជីវិត​មនុស្ស​យើង​មាន​ពេល​ល្អ​និង​ពេល​អាក្រក់​ហេតុនេះ​បើ​ជួប​បញ្ហា​អ្វី​គប្បី តស៊ូ​ឆ្លងកាត់​មិនត្រូវ​រុញ​រា​ឡើយ​។ ដោយឡែក​នៅក្នុង​ថ្ងៃនេះ​វិញ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ក្នុងផ្ទះ​សម្បែង​បើ មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ​ហើយ​លោកអ្នក​ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែម ទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ផង​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ងាយ​កើត​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប ប្រសើរ​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់ ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយ ចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ ការរស់នៅ ក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។ សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។

ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​ល្អៗ​មកវិញ គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ ពិសេស​ការចង់​បើក​របរ​ថ្មីៗ​ជា​ការល្អប្រពៃ​ផង​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។ ការរស់នៅ​មាន តែ​ក្រុមមនុស្ស​ជួយ​ជ្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នកហើយ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​ចាត់ចែង​បញ្ហា​អ្វី​តែង ទទួល​ផ្លែផ្កា​មកវិញ​ដូចនេះ​ជាទី​ពេញចិត្ត​ផង​។ ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន ក្រុមមនុស្ស​ខ្លាចក្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​ឡើងវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក ហើយ​បើ​ចង់​ផ្សះផ្សា ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់​ផង ៕