ថ្ងៃ​៩​វិច្ឆិកា​ហាម​បង្ហោះ​ដ្រូ​ន ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​, បុណ្យ​ឯករាជ្យ​ជាតិ ស្នើ​ឲ្យ​ម្ចាស់​អា​ជីរ​កម្ម​ជល​យាន្ត​ផ្អាក​ចរាចរ​

440
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាសថា​៖​ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ញ៉ាំង​ឲ្យ​ពិធី​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្នើ​ឲ្យ​ម្ចាស់​អា​ជីរ​កម្ម​កំពង់ផែ ផែ​ប​ណ្តែ​ង​ទឹក ទូក ក្បូន កាណូត​ទេសចរណ៍ និង​ជល​យាន្ត គ្រប់​ប្រភេទ ផ្អាក​ការធ្វើ​ចរាចរ​នៅតាម​ដង​ទន្លេសាប និង​ទន្លេ​ចតុ​មុន ចាប់​ពីមុខ​ផ្សារ​រាត្រី​ដល់​ព្រំប្រទល់​ទីក្រុង​កោះ​ពេជ្រ នា​ថ្ងៃទី​៩​ខែវិច្ឆិកា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៥​ទៀបភ្លឺ រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​។​
​ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ​លោក កើត ឆែ អភិបាល​រាជធានី​ភ្នំពេញ​ស្ដីទី ក៏បាន​ហាម​ការ​បង្ហោះ​ដ្រូ​ន នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី មុខ​ព្រះបរមរាជវាំង វិមានឯករាជ្យ និង​តាម​បណ្តោយ​ផ្លូវ​សុធារស​។​
​គួរ​បញ្ជាក់ថា​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ក្រសួងព្រះបរមរាជវាំង នឹង​រៀបចំ​មិ​ទ្ធិ​ញ​នៅមុខ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​នានា នៃ​ស្ថាប័ន ព្រឹទ្ធ​សភាព រដ្ឋសភា និង​រាជរដ្ឋាភិបាល​ផងដែរ​។​
​ចំណែក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​បើក​កិច្ចប្រជុំ​របស់​លើ​ផែនការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​៩​វិច្ឆិកា​ខាងមុខនេះ ដឹកនាំ​ដោយ អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត​សាវឿន បាន​មានប្រសាសន៍ប្រាប់ នាយកដ្ឋាន​ជំនាញ ពាក់ព័ន្ធ​ថា នៅក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង ២​ម៉ឺន ៦​ពាន់​នាក់ ដោយ​ក្នុងនោះ​រួមមាន​កម្លាំង​មហាជន និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មាន​ពិធី​ព្យុះ​ហយា​ត្រា ពី​អង្គភាព​ពាក់ព័ន្ធ​នីមួយៗ​ចូលរួម​ផងដែរ ។​កម្លាំង​មហាជន និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ចូលរួម​នៅ​វិមានឯករាជ្យ​នឹងមាន​ចំនួន ១៣៩៥០​នាក់ និង​នៅមុខ​ព្រះបរមរាជវាំង​មាន​ចំនួន ១២៣០០​នាក់ ។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត បាន​បញ្ជាក់ថា នេះ​ជា​កិច្ច​ការដែល​យើង​ត្រូវ​ធានា​ចំពោះ​រាជរដ្ឋាភិបាល ដើម្បី​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ឲ្យ​បាន​ទាំងស្រុង ។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត បានបញ្ជាក់​បន្ថែមថា គោលដៅ​របស់​យើង​ត្រូវ​យកចិត្តទុកដាក់​នៅ​ជុំវិញ​វិមានឯករាជ្យ និង​តាម​ដងផ្លូវ ។​