ថ្ងៃ​​ទី​០៣ ​ខែកក្កដា ​២០១៨​

1052
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ជួប​ភាពល្អប្រសើរ​គួរសម ម្ល៉ោះហើយ​អាច ប្រកបការងារ​មានការ​ចម្រើន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ ទល់​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​ហើយពី​ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង ហុច​មកវិញ​ជានិច្ច​។ លោកអ្នក​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុតពី​គ្រា​លំបាក ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខ​ក្សេម ក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ថមថយ​ចុះ ហើយ​ងាយ​មានរឿង​រ៉ាវ ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក៏​ដូច្នេះ​ដែរ​ការចង់​បោះ ទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​លំបាកលំបិន និង​មាន​បញ្ហា​រារាំង​ចំពោះមុខ​ច្រើន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើ ប្រាស់​ចិត្តមេត្តា​ដើម្បី​បោកប្រាស់​ក្នុង​រឿង​អ្វីមួយ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូ​នេះ​ឲ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​ការងារ​លោក​អ្នក​មានការ​ហត់នឿយ​ច្រើន​មកហើយ ប៉ុន្តែ​យ៉ាងណា មិនត្រូវ​រាថយ​ឡើយ​បើ​ពុំនោះ​ផល​លំបាក​កាន់តែ​រត់​ចូល​ច្រើនឡើង​ជាក់​ជាពុំខាន​។ អ្វី​ក៏ដោយ​លោក អ្នក​តោង​តែ​ចងចាំ​ថា​ត្រូវ​តស៊ូ​មានះ​ទើប​បញ្ហា​អាក្រក់​ទាំងឡាយ​រត់ចេញ​ហើយ​លោកអ្នក​អាច​រស់នៅ​សុខដុម​ជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីៗ​ផង តែង​គាប់ប្រសើរ​ណាស់​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​រដិបរដុប ដូចនេះ​ចូរ​ប្រយ័ត្ន​ការ​ត្រូវ​រិះគន់ ឬ​ត្រូវគេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ធ្វើ​អ្វី លោកអ្នក​គួរ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា “​កាន់តែ​លឿន​កាន់តែ​ខុស​ហើយ​ក្រែង មិនបាន​ដូច​សេចក្តីប្រាថ្នា​”​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ឲ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ងាយ​ជួប​នូវ​រឿង​រាវ​មិនល្អ​ណាស់ដែរ​គប្បី​ប្រយ័ត្ន ប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យ សម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើដំណើរ​ចាកចេញ​ក្រៅ ផ្ទះ​ឬ​សូម្បី​នៅក្នុង​ផ្ទះសម្បែង​ក្តី​បើ​មាន​ក្រុមមនុស្ស​ចម្លែក​មុខមក​ទំនាក់ទំនង​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន ប្រយែង​ក្រែង​ជួប​រឿង​ចាញ់បោក​គេ​។​

បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំងរៀងៗ​ខ្លួន​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​យីអ៊ុន​ងើបឡើង​ខ្ពស់ ដូចនេះ​បើ​ទោះ​លោក​អ្នកចេញ ដំណើរ​ទៅ​ប្រកបការងារ​តូចធំ​តែង​អាច​ទម្លុះទម្លាយ បើទោះបី​មិនតិច​ក៏​ច្រើន​ដែរ​។ ចំណែក​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់ ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ក៏​តែង​សម ដូច​ប្រកប​ជានិច្ច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​លឿន​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការ ថយក្រោយ​វិញ​សឹងតែ​ក្លាយជា​សត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​ទៀតផង​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខាន់ ពីព្រោះថា ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើង វិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​ជោគជ័យ​សម​ដូច​ប្រកប​៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច ហើយ​រាល់​ការ ប្រកបការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ បំពង់​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែ​មការ ប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេច ក្តី​ទុក្ខសោក​មកវិញ​ទេ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ងាយ​កើត មានរឿង​រ៉ាវ​មិនល្អ​លុកលុយ​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់ បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​បើ​ចង់​ប្រកប ការងារ​អ្វី​ឃើញថា​មានការ​លូតលាស់​ទៅមុន​ជានិច្ច​។ បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខ របរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ម្ល៉ោះ ហើយ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​ពីព្រោះថា​ងាយ​កើតមាន​ជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​ផល​ប៉ះទង្គិច​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះ ធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​រកាំចិត្ត​និង​មាន​បញ្ហា​ច្រើន ចំពោះមុខ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​៕